សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, May 10, 2013

ប្រធាន​ពន្ធនាគារ​​ព្រៃ​ស​ប​ញ្ជូ​ន​​ស​ក​ម្ម​ជ​ន​​ដី​ធ្លី​ អ្នកស្រី​យ៉ោម​បុប្ផាទៅ​​ឃុំ​ខ្លួន​​នៅ​​ក​ន្លែង​​ផ្សេង​​

yom-bopha-khorn01
អ្នកស្រី យ៉ោម បុប្ផា សកម្មជនដីធ្លីនៅតំបន់បឹងកក់

សកម្មជន​ដីធ្លី​នៅ​តំបន់​បឹងកក់ អ្នកស្រី ​យ៉ោម បុប្ឆា ត្រូវបាន​រាយការណ៍​មក​ថា មន្ត្រី​ពន្ធនាគារ​ព្រៃ​ស បា​ន​​​ប​ញ្ជូ​ន​​​​ចេ​ញ​​​ទៅ​​ឃុំ​ខ្លួន​​នៅ​​ស្នង​កា​រ​ដ្ឋា​ន​​​​ន​​គ​​រ​បាល​​​រាជ​ធា​នី​​ភ្នំ​​ពេ​​ញ​​​វិញ នា​ព្រឹក​ថ្ងៃ​សុក្រ​​នេះ ដោយ​មិន​ដឹង​មូ​ល​ហេ​តុ។​​

​មេ​ធា​វី​​​នៅ​​អង្គ​ការ​​​លី​កា​ដូ​ ដែល​ការពារ​ក្តី​ឲ្យ​អ្នក​ស្រី​ យ៉ោ​ម ​បុប្ផា លោក ហម ស៊ុន​រិទ្ធិ មាន​ប្រសាសន៍​ថា លោ​ក​​មិន​ទាន់​ទទួលដំណឹង​ផ្លូវ​ការ​ពី​​ពន្ធនា​គារ​ពី​ករណី​នេះ​ទេ ប៉ុ​ន្តែ​​លោក​ថា តាម​​ប្រភព​ពី​ក្រុមគ្រួសារ​​របស់​កូ​ន​ក្តី​​​លោក​ថា ​អ្នកស្រី​ យ៉ោម បុប្ផា ត្រូវបាន​ប្តូរ​មក​ឃុំខ្លួន​នៅ​កន្លែង​​ផ្សេង​ហើយ   "និយាយ​ទៅ​​យើង​អត់​បាន​ ទ​ទួ​​ល​​​ការបញ្ជូន​​ដំណឹង​ហ្នឹង​ ពីខាង​​​ពន្ធ​នា​គារ​ទេ​ណាស់​ ប៉ុន្ដែ​យើង​បាន​ដឹង​រឿង​ហ្នឹង​តាម​រយៈ​ គ្រួសារ​​របស់​​គា​ត់ លើ​ហេតុ​ផល​យើង​ក៏​អត់​ទាន់​បាន​ដឹង​ដែរ​" ។

​លោក លួស សា​ខន ស្វាមី​អ្នកស្រី​ យ៉ោម បុប្ផា អះ​អាង​ថា មន្ត្រី​ពន្ធនាគារ​ព្រៃ​ស ប្រាប់​តាម​ទូរស័ព្ទ​ថា ប្រពន្ធ​​របស់​គាត់ រួម​ទាំង​ជនជាប់ចោទ​ជាង​១០​នាក់​ ត្រូវបាន​បញ្ជូន​មក​ឃុំខ្លួន​នៅ​​ស្នងការដ្ឋាន​នរគ​បាល​រាជ​ធានី​​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ទី​១០​ ខែ​ឧ​សាភានេះ ដោយ​មិន​ដឹង​មូលហេតុ ៖ "គេ​អត់​ប្រាប់​ពី​មូល​ហេតុ​ទេ​ គេ​គ្រាន់​តែតេ​ប្រាប់​ថា​ គេ​កំពុង​តែ​ដូរ​ យ៉ោម ​បុប្ផា ហ្នឹង​ទៅ​ប៉េហ្ស៊ីហើយ​ ហើយ​ទៅ​ហ្នឹង​ទៅ​ ១៥នាក់ កំពង់​​តែ​​រើឥវ៉ាន់​ដាក់​ឡាន​ដាក់​អី​ហ្នឹង និយាយ​ប៉ុណ្ណឹង​គេ​បិតបណ្ដោយ ហើយ​ថ្ងៃ​នេះ​ពួ​ក​​ខ្ញុំ​នឹង​ទៅ​សួរ​សុខ​ទុក​ប៉េហ្ស៊ី" ។


មិនអាច​សុំ​អត្ថាធិប្បាយ​​ពីប្រធាន​​មជ្ឈមណ្ឌល​កែប្រែ​ម​២ ព្រៃ​ស ពី​​លោក ក្លូត តារា ជុំវិញ​​ការអះ​អាង​នេះ​​បាន​​ទេ​នៅ​ថ្ងៃ​សុក្រ​នេះ ដោយ​​គ្មាន​​អ្នក​លើក​ទូរស័ព្ទ។​

ចំណែក ស្នងការ​ន​រគបាល​​រាជធានី​ភ្នំ​ពេញ លោក ជួន សុវណ្ណ អះ​អាង​ថា ​កំពុង​ជាប់​ប្រជុំ ។​
​អ្នកស្រី​ យ៉ោម បុប្ផា មកដល់ពេលនេះ ជាប់ពន្ធនាគារ ជាង​​៨​ខែ ហើយ​ក្នុងចំណោម​ទោស​​៣​ឆ្នាំ ក្រោយ​អំណាច​​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទ​ពី​បទ​ប្រើ​ហិ​ង្សា​​ដោយ​ចេតនា វា​យ​​​បុរស​​អ្នក​​រត់​​ម៉ូតូ​ឌុប​​​២​​នាក់​​ឲ្យ​​រ​ងរ​បួ​ស​​។ ​ប៉ុន្តែ​​ការ​ចោត​ប្រកាន់​នោះ ត្រូវ​ជនជាប់ចោទ​ប្តឹង​​ទាស់​​ទៅ​​សាលា​ឧទ្ទរណ៍​ ដើម្បី​ស្វែង​រក​យុត្តិធម៌ ។​

​ការប្តូរ​កន្លែង​ឃុំខ្លួន​ អ្នកស្រី ​យ៉ោម ​បុប្ផា ​នៅពេលនេះ ធ្វើឡើង​ស្របពេល​ដែល​អ្នក​ភូមិ​បឹងកក់ បានដាក់​ញត្តិ​​​ជា​បន្តបន្ទាប់​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ ដូច​ជា​​ខុទ្ទកាល័យ​លោ​ក​នា​យក​រដ្ឋមន្ត្រី ព្រះបរម​រាជវាំង ​សុំអន្តរា​គមន៍ និង​ព្រះ​រាជ្យ​អន្តរាគមន៍ ដោះលែង​​សកម្មជន​រូប​នោះ​ឲ្យមាន​សេរីភាព​វិញ ដោយ​អះអាង​ថា អ្នកស្រី​ យ៉ោម បុប្ផា មិនបាន​ធ្វើ​អ្វី​​ខុ​ស​​ដូច​​ការ​ចោទ​ប្រ​កាន់​​។

​ម្យ៉ាងវិញទៀត​វិធានការ​នេះ ធ្វើឡើង​មុន​៣​ថ្ងៃ​ប៉ុណ្ណោះ នៃ​ពិធី​បុណ្យចំរើនព្រះជន្ម សម្តេចព្រះ​ន​រោត្ដម​ មុនី​នាថ សីហមុនី​ យាង​ចូល​​៦០​ព្រះវស្សា​ចូលមក​ដល់ ដែល​ជា​រៀ​ង​រាល់ឆ្នាំ​ពិធី​ចម្រើន​ព្រះ​​ជ​ន្មនោះ អ្នក​​ជាប់​ឃុំ​​មួយចំនួន​​ត្រូវ​បាន​ព្រះ​​ម​​ហា​ក្ស​ត្រ​​​ព្រះ​​ប្រ​ទាន​លើកលែង​ទោស និង​បន្ធូ​រ​​បន្ថយ​​ទោស​៕

No comments:

Post a Comment

yes