សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, May 7, 2013

លោកកែបជុតិមាត្រូវ​ប្ដឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ

កែប ជុតិមា ៣០៥

 កែប ជុតិមា

អតីត​អភិបាល​រាជធានី​ភ្នំពេញ លោក កែប ជុតិមា ដែល​ទើប​តែ​ចប់​អាណត្តិ​ថ្មីៗ និង​កំពុង​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា មណ្ឌល​រាជធានី​ភ្នំពេញ រង​ការ​ចោទ​ពី​បទ​ប្រព្រឹត្ត​អំពើ​ពុករលួយ​លើ​ទឹក​ប្រាក់​ជាង ១០០​លាន​ដុល្លារ បន្ទាប់​ពី​ក្រុមហ៊ុន​ឯកជន​មួយ​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ។

ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ឡាយអ៊ីម៉ិច (Layimex Holding Group) អ្នកស្រី ឈិន សុគន្ធារី ហៅ យាយ​ក្រពើ ស្នើ​សុំ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ និង​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា ជួយ​ស៊ើប​អង្កេត​អំពើ​ទុច្ចរិត​របស់​លោក កែប ជុតិមា អភិបាល​ផុត​អាណត្តិ​ថ្មីៗ និង​គូកន ដែល​ក្រុមហ៊ុន​នេះ​បាន​ចោទ​ថា លោក​អតីត​អភិបាល​ក្រុង​បាន​ប្រើ​អំណាច​រំលោភ​យក​ដី​ក្រុមហ៊ុន​ទំហំ ៣៤​ហិកតារ ដែល​មាន​តម្លៃ​ជាង ១០០​លាន​ដុល្លារ។
ក្នុង​លិខិត​២​ដោយ​ឡែក​ពី​គ្នា​ដាក់​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ និង​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១ ខែ​ឧសភា ដែល​វិទ្យុ​អាស៊ីសេរី ទើប​ទទួល​បាន​នៅ​ថ្ងៃ​ទី​៧ ខែ​ឧសភា ពិពណ៌នា​ថា លោក កែប ជុតិមា និង​បក្សពួក​បាន​ប្រើ​ឧបាយកល​ទុច្ចរិត​ធ្វើ​របាយការណ៍​ភូត​កុហក​នាយរដ្ឋមន្រ្តី ហ៊ុន សែន ដើម្បី​ឲ្យ​ចេញ​អនុក្រឹត្យ​ដក​ហូត​យក​ដី​ជាង ៣៤​ហិកតារ ដែល​ជា​កម្មសិទ្ធិ​ក្រុមហ៊ុន។

អ្នកស្រី ឈិន សុគន្ធារី ហៅ​យាយ​ក្រពើ បញ្ជាក់​ក្នុង​លិខិត​របស់​ខ្លួន ដោយ​សង្កត់​ធ្ងន់​ថា ដី​ទាំង​នោះ​ជា​ដី​ឯកជន​របស់​ក្រុមហ៊ុន​ដែល​បាន​ប្រមូល​ទិញ​ពី​ប្រជាពលរដ្ឋ​ស្រប​ច្បាប់។ មិន​មែន​ជា​ដី​រំលោភ​យក​ពី​រដ្ឋ​ដូច​ការ​ចោទ​ប្រកាន់​របស់​លោក កែប ជុតិមា និង​បក្សពួក​នោះ​ឡើយ។
ជុំវិញ​ការ​ដាក់​ពាក្យ​បណ្ដឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ និង​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស លោក ឱម យ៉ិនទៀង ប្រធាន​ស្ថាប័ន​ទាំង​ពីរ​នេះ​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ​នៅ​ថ្ងៃ​ទី​៧ ខែ​ឧសភា៖ «សុំ​ទោស​ខ្ញុំ​កំពុង​ជាប់​ជាមួយ​គណៈ​ប្រតិភូ​កូរ៉េ»
អ្នកស្រី ឈិន សុគន្ធារី ត្រូវ​បាន​ជាប់​ងារ​ជា​យាយ​ក្រពើ បន្ទាប់​ពី​អ្នកស្រី​ប្រមូល​ទិញ​ដី​ពី​ប្រជាពលរដ្ឋ​ជាង ៣៤​ហិកតារ នៅ​ភូមិ​បាយ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែនសុខ ត្រៀម​សាងសង់​សួន​អភិរក្ស​សត្វ​ក្រពើ​ខ្នាត​អន្តរជាតិ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍។
អ្នកស្រី​កំពុង​គេច​ខ្លួន​នៅ​ក្រៅ​ប្រទេស​ពី​ការ​តាម​ច្បាប់​ខ្លួន​របស់​អាជ្ញាធរ បន្ទាប់​ពី​អ្នកស្រី​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ កាត់​ទោស​កំបាំង​មុខ​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ៤​ឆ្នាំ ៦​ខែ ពី​បទ​រំលោភ​លើ​ដី​សាធារណៈ​របស់​រដ្ឋ នៅ​លើ​ដី​ទំហំ​ជាង ៣៤​ហិកតារ តាម​បណ្ដឹង​របស់​សាលា​រាជធានី​ភ្នំពេញ កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១២។ អ្នកស្រី ឈិន សុគន្ធារី បាន​ប្ដឹង​បក​ទៅ​លោក កែប ជុតិមា វិញ បន្ទាប់​ពី​ដី​រឹប​អូស​រួច ត្រូវ​បាន​លក់​ឲ្យ​ក្រុមហ៊ុន​ផ្សេង និង​មិន​បាន​ទុក​ជា​សម្បត្តិ​របស់​រដ្ឋ។ យ៉ាង​ណា​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​តម្កល់​រឿង​បណ្ដឹង​អ្នកស្រី​ទុក​ឥត​ចាត់ការ។
ចំពោះ​បណ្ដឹង​របស់​យាយ​ក្រពើ​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ឲ្យ​ស៊ើប​អង្កេត​ពី​ភាព​មិន​ប្រក្រតី​របស់​អតីត​អភិបាល​រាជធានី​ភ្នំពេញ​វិញ ត្រូវ​លោក កែប ជុតិមា បញ្ជាក់​ថា លោក​បាន​ដឹង​ពី​រឿង​នេះ តែ​លោក​មិន​បាន​បក​ស្រាយ​អ្វី​ឡើយ​ជុំវិញ​ការ​ចោទ​ប្រកាន់​ទាំង​នោះ។
លោក កែប ជុតិមា ផុត​អាណត្តិ​អភិបាល​រាជធានី​ភ្នំពេញ បាន​ឈរ​ឈ្មោះ​ពេញ​សិទ្ធិ​លេខ​រៀង​ទី​៣ មណ្ឌល​រាជធានី​ភ្នំពេញ សម្រាប់​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ខែ​កក្កដា ខាង​មុខ។ លោក​ត្រូវ​បាន​យាយ​ក្រពើ ចោទ​ថា បាន​យក​ដី​ទំហំ ១០៦​ហិកតារ ដែល​ក្នុង​នោះ​មាន​ដី​របស់​អ្នកស្រី ៣៤​ហិកតារ​ដែរ​ទៅ​ដោះដូរ​ដី​ទំហំ​ជាង ៨៥​ហិកតារ​របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ សម្រាប់​សាងសង់​ពហុកីឡាដ្ឋាន​មរតក​តេជោ ដែល​ស្ថិត​នៅ​ខាង​កើត​ស្ពាន​ព្រែកព្នៅ ដោយ​ប្រែ​ក្រឡាស់​ដី​ទាំង​នោះ​លែង​មាន​មុខ​ងារ​ជា​អាង​ស្តុក​ទឹក​ទៀត៕

No comments:

Post a Comment

yes