សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, May 14, 2013

គ.ជ.ប.៖​ ៨​ គណបក្ស​ ចុះឈ្មោះ​​ចូលរួម​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ នា​ខែ​កក្កដា​

សន្និសីទ​កាសែត​របស់​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត នៅថ្ងៃ​ចន្ទ​នេះ
សន្និសីទ​កាសែត​របស់​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត នៅថ្ងៃ​ចន្ទ​នេះ

មកដល់​ព្រលប់​ថ្ងៃ​ទី​១៣​ឧសភា​នេះ ជា​ថ្ងៃ​ផុតកំណត់​រយៈពេល​១៥​ថ្ងៃ គិតចាប់ពី​ថ្ងៃទី២៩​មេសា​ដែល​ជា​ដំណើរការ​ចុះឈ្មោះ​គណបក្ស​នយោបាយ និង​ចុះបញ្ជី​បេក្ខជន​​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសតាំង​​តំណាងរាស្ត្រ នីតិកាល​ទី​៥។ ក្នុង​សន្និសីទ​កាសែត នៅ​ប៉ុន្មាន​នាទី​មុន​នេះ គ.ជ.ប. បាន​ប្រកាស​ថា មាន​ ៨​គណបក្ស ​បាន​ចុះឈ្មោះ​ដាក់​បេក្ខជន​ចូលរួម​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នា​ថ្ងៃ​ទី​២៨​កក្កដា។ មកដល់​ថ្ងៃនេះ គ.ជ.ប.​បាន​ទទួល​ស្គាល់​ជា​ផ្លូវការ ៥ គណបក្ស ឲ្យ​កែតម្រូវ​១ និង​២​គណបក្ស​ទៀត គ.ជ.ប. កំពុង​ពិនិត្យ​សំណុំ​ឯកសារ។

ម៉ោង ៥​ និង​៣០​នាទី ល្ងាច​ថ្ងៃ​ចន្ទ ទី​១៣​ ខែឧសភា​ ឆ្នាំ២០១៣ ជាពេលវេលា​ផុតកំណត់​រយៈ​ពេល ១៥​ថ្ងៃ គិតចាប់ពីថ្ងៃទី២៩​ខែមេសា ឆ្នាំ២០១៣ នៃ​ដំណើរ​ការចុះឈ្មោះ​គណបក្ស​នយោបាយ និង​ចុះបញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ជ្រើស​តាំង​​តំណាងរាស្ត្រ នីតិកាល​ទី៥។ សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នា​ថ្ងៃទី​២៨ ខែ​កក្កដា ឆ្នាំ២០១៣ គ.ជ.ប. បាន​ប្រកាស​ថា មាន​គណបក្ស​នយោបាយ ចំនួន ៨ គណបក្ស​ ​បាន​ចុះឈ្មោះ​និង​ដាក់​​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត។ ​

ក្នុង​សន្និសីទ​កាសែត កាលពី​ព្រលប់​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០១៣​ លោក សោ សុភរី សមាជិក គ.ជ.ប. បាន​ប្រកាស​ថា ​គណបក្សនយោបាយ​ទាំង ៨ ដែលបាន​ចុះឈ្មោះ​ចូល​រួម​ការបោះឆ្នោត រួមមាន​៖ ទី១-គណបក្ស​ប្រជាជន​កម្ពុជា ដាក់​បេក្ខជន​ទូទាំង ២៤ ខេត្ត-រាជធានី ទី២-គណបក្ស​សញ្ជាតិ​កម្ពុជា ដាក់​បេក្ខជន​ទូទាំង ២៤ ខេត្ត-រាជធានី ទី៣-គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ដាក់​បេក្ខជន​ទូទាំង ២៤ ខេត្ត-រាជធានី ទី៤-គណបក្ស​ហ៊្វុនស៊ិនប៉ិច ដាក់​បេក្ខជន​ទូទាំង ២៤ ខេត្ត-រាជធានី ទី៥-គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ ដាក់​បេក្ខជន ២២ មណ្ឌល ដោយ​២​មណ្ឌល​ទៀត ត្រូវ​គ.ជ.ប.​បដិសេធ ព្រោះ​បញ្ជី​ឈ្មោះ មិន​បំពេញ​តាម​ល័ក្ខ័ខណ្ឌ ទី៦-គណបក្ស​សង្គ្រោះ​ជាតិ ដាក់​បេក្ខជន​ទូទាំង ២៤ ខេត្ត-រាជធានី ទី៧-គណបក្ស​ខ្មែរ​ឈប់​ក្រ និងទី៨-គណបក្សខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច។
 
លោក សោ សុភរី បាន​បន្ត​ថា​ មកដល់​ថ្ងៃ​ផុតកំណត់​ចុងក្រោយ​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប​. បាន​ទទួល​ស្គាល់​ជា​ផ្លូវការ​រួចហើយ​នូវ​គណបក្ស​នយោបាយ​​​ចំនួន ៥ រួមមាន​៖ គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សញ្ជាតិ​កម្ពុជា គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ។ ចំណែក​គណបក្ស​​​សង្គ្រោះ​ជាតិ ត្រូវ​បានគ​.​ជ​.​ប​. ឲ្យ​ធ្វើការ​កែតម្រូវ​ចំណុចខ្វះខាត។ រីឯ​គណបក្ស​ខ្មែរ​ឈប់​ក្រ និង​គណបក្ស​ខ្មែរអភិវឌ្ឍន៍​សេដ្ឋកិច្ច​ ដែល​ទើបតែ​ចុះបញ្ជី​ឈ្មោះ​នៅ​ថ្ងៃ​ចុងក្រោយ ថ្ងៃ​ទី​១៣​ឧសភា​នេះ ត្រូវ​បានគ​.​ជ​.​ប​. កំពុង​​ពិនិត្យ​លើ​សំណុំ​ឯកសារ​នៅឡើយ។
 
គ​.​ជ​.​ប មាន​រយៈពេល ៧ ថ្ងៃ ដើម្បី​ពិនិត្យ​សំណុំ​ឯកសារ​របស់​គណបក្ស​​នីមួយៗ បន្ទាប់ពី​ការ​ដាក់​​ពាក្យសុំ​ចុះបញ្ជី មុននឹង​គ​.​ជ​.​ប​. ត្រូវ​ទទួលស្គាល់​ជា​ផ្លូវការ ឬក៏​ឲ្យ​កែតម្រូវ​លើ​ឯកសារ​ណា​មួយ​។​
 
សមាជិក គ.ជ.ប. លោក សោ សុភរី បាន​បញ្ជាក់​ថា គិតត្រឹម​បំណាច់​ឆ្នាំ​២០១២ មាន​គណបក្ស​នយោបាយ​ចំនួន ៤២ ​បាន​ចុះឈ្មោះ​ផ្លូវការ នៅ​ក្រសួង​មហាផ្ទៃ។​ ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​​តំណាងរាស្ត្រ អាណត្តិ​ទី​៤ កាលពី​ឆ្នាំ​២០០៨ មាន ១១ គណបក្ស បាន​ចុះឈ្មោះ​ចូលរួម​ការបោះឆ្នោត​។ តែ​ជា​លទ្ធផល មានតែ​គណបក្ស ៥ ប៉ុណ្ណោះ ដែល​ទទួលបាន​អាសនៈ​សរុប ១២៣ នៅ​រដ្ឋសភា រួមមាន​៖ គណបក្ស​ប្រជាជន​កម្ពុជា ៩០ អាសនៈ គណបក្ស​សមរង្ស៊ី ២៦ អាសនៈ គណបក្ស​សិទ្ធិមនុស្ស ៣ អាសនៈ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ២ អាសនៈ និង​គណបក្ស នរោត្តម រណឫទ្ធិ (គណបក្ស​ជាតិនិយម) ២ អាសនៈ៕

No comments:

Post a Comment

yes