លោក សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ
គណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រឆាំងដ៏ធំមួយនិងរួមគ្នាបង្កើតដោយគណបក្សសមរង្ស៊ី
និងគណបក្សសិទ្ធិមនុស្សនោះបានទៅចុះឈ្មោះនៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា
គ.ជ.ប ហើយកាលពីរសៀលថ្ងៃទី១០ឧសភានេះ។
ប៉ុន្តែអ្វីជាការកត់សំគាល់ឈ្មោះរបស់លោកសម រង្ស៊ី
ប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងរស់នៅដោយនិរទេសខ្លួននៅក្រៅប្រទេសនោះ
មិនត្រូវបានដាក់ឈ្មោះទៅក្នុងបញ្ជីបេក្ខជនតំណាងរាស្ត្រនោះទេ។
នេះបើតាមការបញ្ជាក់ពីលោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ។
លោកយឹម សុវណ្ណ បានបញ្ជាក់ថា ឈ្មោះរបស់លោកសម រង្ស៊ី
ត្រូវបានគេលុបចេញពីបញ្ជីឈ្មោះអ្នកបោះឆ្នោតទៅហើយនៅក្នុងថ្នាក់ឃុំ-សង្កាត់។
ប៉ុន្តែយ៉ាងណាក៍ដោយ បើតាមការបញ្ជាក់ពីលោកយឹម
សុវណ្ណ លោកសម រង្ស៊ី នៅតែជាប្រធានគណបក្សសង្គ្រោះជាតិហើយក៍នៅតែជាបេក្ខជននាយករដ្ឋមន្ត្រីសំរាប់គណបក្សសង្គ្រោះជាតិនេះដដែល។
សូមបញ្ជាក់ថា
រហូតមកដល់រសៀលថ្ងៃសុក្រនេះមានគណបក្សនយោបាយចំនួន
៦បានដាក់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះឆ្នោត
និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ហើយ គ.ជ.ប.ទទួលស្គាល់ជាផ្លូវការ
គណបក្សនយោបាយចំនួន៤មានៈ គណបក្សប្រជាជនកម្ពុជា គណបក្សសញ្ជាតិកម្ពុជា
គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សសម្ព័័ន្ធដើម្បីប្រជាធិបតេយ្យ
រីឯគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ គ.ជ.ប. កំពុងតែឲ្យធ្វើការកែតម្រូវចំណុចខ្វះខាត។
ការចុះឈ្មោះគណបក្សនយោបាយនឹងបញ្ចប់នៅត្រឹមថ្ងៃច័ន្ទទី១៣ខែឧសភាខាងមុខនេះ។
បើតាមលោកទេព នីថា
អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានអោយដឹងថា
គិតមកត្រឹមរសៀលថ្ងៃសុក្រនេះ មានគណបក្សចំនួន៦ហើយ ដែលបានមកចុះឈ្មោះនៅគ.ជ.ប
ហើយគិតត្រឹមរសៀលម៉ោង៣នេះ
គណបក្សសង្គ្រោះជាតិគឺជាគណបក្សចុងក្រោយដែលបានមកចុះឈ្មោះនៅគ.ជ.ប៕
No comments:
Post a Comment
yes