គណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រឆាំងធំមួយនៅកម្ពុជាបានទៅចុះឈ្មោះនៅគ.ជ.ប ហើយនារសៀលថ្ងៃទី១០ឧសភានេះ។ នេះបើតាមការបញ្ជាក់ពីលោកទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគជប។
លោកទេព នីថា បានអោយដឹងថា គិតមកត្រឹមរសៀលថ្ងៃសុក្រនេះ មានគណបក្សចំនួន៦ហើយ ដែលបានមកចុះឈ្មោះនៅគ.ជ.ប ដើម្បីចូលរួមនៅក្នុងការបោះឆ្នោតជាតិនាខែកក្កដាខាងមុខនេះ ហើយគិតត្រឹមរសៀលម៉ោង៣នេះ គណបក្សសង្គ្រោះជាតិគឺជាគណបក្សចុង ក្រោយដែលបានមកចុះឈ្មោះនៅគ.ជ.ប។
សូមបញ្ជាក់ថា រហូតមកដល់រសៀលថ្ងៃសុក្រនេះមានគណបក្សនយោបាយចំនួន៦បានដាក់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះឆ្នោត និង បញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ហើយ គ.ជ.ប.ទទួលស្គាល់ជាផ្លូវការគណបក្សនយោបាយចំនួន៤មានៈ គណបក្សប្រជាជនកម្ពុជា គណបក្សសញ្ជាតិកម្ពុជា គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សសម្ព័័ន្ធដើម្បីប្រជាធិបតេយ្យ រីឯគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ គ.ជ.ប.កំពុងតែឲ្យធ្វើការកែតម្រូវចំណុចខ្វះខាត។
ការចុះឈ្មោះគណបក្សនយោបាយនឹងបញ្ចប់នៅត្រឹមថ្ងៃច័ន្ទទី១៣ខែឧសភាខាងមុខនេះ៕
No comments:
Post a Comment
yes