សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, May 13, 2013

លោកសមរង្ស៊ីអំពាវ​នាវ​​ឲ្យ​​អាមេរិក​ដា​ក់​​សម្ពាធ​​លើក​នាយករដ្ឋមន្ត្រី កុំឲ្យ​បន្លំ​សន្លឹកឆ្នោត​

លោក សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ

មេដឹកនាំ​គណបក្សប្រឆាំង ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស អំពាវនាវ​ឲ្យ​សហរដ្ឋអាមេរិក អនុម័ត​ការដាក់​សម្ពាធ​លើ​លោក​​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ប្រសិន​បើ​ការប្រកួតប្រជែង​​ពេល​​បោះឆ្នោត​ប្រព្រឹត្តទៅ​ដោយ​មិន​យុត្តិធម៌​។​
សារព័ត៌មាន Daily Times ចុះផ្សាយ​កាលពី​ថ្ងៃ​អាទិត្យ​ថា លោក​សម រង្ស៊ី កំពុង​លើកសំណើ​រ​ទៅ​​មន្ត្រី​តាក់តែង​​គោល​នយោបាយ​​​របស់​​អាមេរិក ដើម្បី​ឲ្យ​រៀបចំ​វិធានការ​ប្រឆាំង​នឹង​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន ​សែន ​ប្រសិន​បើ​​មាន​​ការ​លួច​បន្លំ​​សន្លឹក​ឆ្នោត​​ពេល​បោះឆ្នោត​។​
លោក សម រង្ស៊ី ក៏បាន​លើកឡើង​ពី​ប្រទេស​ភូមា ដែល​ផ្លាស់​ពី​ការ​គ្រប់​គ្រង​​​​ដោយ​យោធា​ផ្តាច់ការ​​ប្រែ​មករក​ប្រជាធិបតេយ្យ បន្ទាប់​ពី​ការអនុម័ត​ដាក់​សម្ពាធ​ពី​ប្រទេស​លោកខាងលិច​មក​។​

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ដែល​កំពុង​រស់នៅ​ប្រទេស​បារាំង បាន​ធ្វើ​យុទ្ធ​ការ​យ៉ាង​ញឹកញាប់ ដើម្បី​ឲ្យ​សហគមន៍​​អន្ត​រ​ជាតិ រួម​មាន​សហរដ្ឋអាមេរិក និង​សហគមន៍​អឺរ៉ុប​ជា​​ដើម ដាក់​សម្ពាធ​​លើ​រដ្ឋាភិបាល​​កម្ពុជា ដែល​កំពុង​ដឹកនាំ​ដោយ​​គណបក្ស​ប្រជាជនកម្ពុជា ​កុំឲ្យ​លួច​បន្លំ​សន្លឹកឆ្នោត​៕​

No comments:

Post a Comment

yes