សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, May 13, 2013

គណបក្សសង្រ្គោះជាតិមានវិធានការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ



កាលពីវេលាម៉ោង១រសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៣ គណបក្សសង្គោះជាតិ​ខេត្តកំ​ពង់​ចាម បានរៀបចំពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរ និងបងប្អូនខ្មែរ-ឥស្លាម​ចំនួន៣៥០នាក់ នៅភូមិមាឃ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលដឹកនាំ​ដោយ​លោក ប៉ុល ហំម, លោក គួយ ប៊ុនរឿន និង លោក ម៉ៅ មុនីវណ្ណ ព្រមទាំងថ្នាក់ដឹកនាំ​គណ​បក្ស​ខេត្តមួយចំនួនទៀត ។

នៅក្នុងពិធីជួបសំណេះសំណាលនោះ ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិបាន​បង្ហាញអំពី​គោល​នយោបាយរបស់គណបក្ស និងវិធានការលើកកម្ពស់ដល់ជីវភាពរស់​នៅរបស់ប្រជាពល​រដ្ឋខ្មែរឲ្យបានសមរម្យ និងថ្លៃថ្នូរ ព្រមទាំងការចាត់ចែង និងគ្រប់គ្រងប្រទេស តាមបែបប្រជា​ធិបតេយ្យពិតបា្រកដ ៕ 

No comments:

Post a Comment

yes