សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, May 14, 2013

កូនប្រុសអ្នកស្រីយ៉ោមបុប្ផាស្នើរសុំឲព្រះមហាក្សត្រលើកលែងទោសនិងដោះលែងម្តាយខ្លួន



កិច្ចសម្ភាសន៍ព្រះតេជគុណ លួន សុវ៉ាតជាមួយកូនប្រុសញោមស្រី យ៉ោម បុប្ផា គឺ កុមារា លួស លីហួរក្នុងថ្ងៃទិវាមាតា១២ឧសភាឆ្នាំ២០១៣ ។

កុមារាបាននិយាយថាកូនៗ​ទាំងឡាយ​ត្រូវការម្តាយ ខ្ញុំស្រលាញ់និងអាណិត​នឹករលឹកម្តាយខ្ញុំ​ត្រូវបានព្រាត់​ពីខ្ញុំអស់រយះកាល​២៥០​ថ្ងៃ​ហើយដោយសារតែការពារសិទ្ធិមនុស្សសិទ្ធិលំ​នៅ​ដ្ឋាន​ដីធ្លីរបស់ខ្លួននៅសហគមន៍បឹងកក់​ក្រុងភ្នំពេញត្រូវបានអាជ្ញាធររដ្ឋាភិបាល​និងតុលាការ​ចោទនិងចាប់ទាំងបំពានច្បាប់ដាក់ពន្ធនាគារយ៉ាងប្រញាប់ខុសច្បាប់សិទ្ធិមនុស្សច្បាប់ជាតិអន្តរ­ជាតិ ។

កុមារាបានអំពាវនាដល់រដ្ឋាភិបាល តុលាការនិងព្រះមហាក្សត្រខ្មែរសុំឲលើកលែងការ​ចោទ​ប្រកាន់លើកលែងទោសហើយដោះលែងម្តាយខ្លួនឲ្យមានសេរីភាពឡើងវិញក្នុងថ្ងៃបុណ្យចំរើនព្រះជ­ន្មព្រះមហាក្សត្រព្រះបាទនរោត្តម សីហមុនី នៅថ្ងៃទី១៣ឧសភា២០១៣នេះ ៕

No comments:

Post a Comment

yes