សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, May 29, 2013

គណបក្សសង្រ្គោះជាតិធ្វើសន្និសីទសារ​​ព័ត៌មានស្តីពីស្ថានភាពនយោបាយ​​

968901_565254480184831_1283112256_n

នៅព្រឹកថ្ងៃទី២៩ខែឧសភា គណបក្ស​​សង្រ្គោះជាតិ​​ បានរៀបចំសន្និសីទសាព័ត៌មាននៅទី ស្នាក់ការ​​គណបក្សសង្រ្គោះជាតិខណ្ឌទួលគោក រាជធានីភ្នំពេញ ស្តីពីស្ថានភាពនយោបាយ២ខែនៅមុនការ បោះឆ្នោតថ្ងៃទី២៨ខែកក្កដាខាងមុខនេះ ដែលសន្និសីទនេះត្រូវបានអញ្ជើញ ចូលរួមដោយលោក កឹម សុខា ប្រធានស្តីទីគណបក្ស សង្រ្គោះជាតិ លោក សុន ឆ័យ សមាជិករដ្ឋសភា និងលោក គង់ គាំ ប្រធានគណបក្ស សម រង្ស៊ី និងជាឧត្តមទីប្រឹក្សាគណបក្ស សង្រ្គោះជាតិ ។

ថ្លែងក្នុងសន្និសីទនេះ លោក កឹម សុខា បានមានប្រសាសន៍ថា រៀងរាល់ការបោះឆ្នោតថ្នាក់ជាតិ ម្តងៗ  គណបក្សប្រជាជនកម្ពុជា តែងតែរិះរកគ្រប់វិធី ដើម្បីបំភ្លៃហេតុការណ៍បំភ័ន្តភ្នែក ប្រ​ជាពល រដ្ឋកុំឲ្យចាប់អារម្មណ៍លើគណបក្សប្រឆាំង ហើយនៅពេលនេះរូបភាពបែប​នេះបាន​កើត​ចេញបន្ត ទៀត តាមរយៈការដកស្រង់សុន្ទរកថារបស់លោកយកមកបំភ្លៃបំប៉ោង រួច​​វាយប្រហារ តាមប្រព័ន្ធ ផ្សព្វផ្សាយរបស់ខ្លួន ដែលយុទ្ធសាស្រ្តបែបនេះមិនខុសពីរបប​ខែ្មរក្រ​ហមឡើយ ៕
សូមស្តាប់ការធ្វើសន្និសីទសារព័ត៌មានរបស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ

No comments:

Post a Comment

yes