សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, May 10, 2013

គណបក្ស​ប្រឆាំង​ទទូច​រដ្ឋាភិបាល​ឲ្យ​បញ្ឈប់​សម្បទាន​ដី​ដល់​ក្រុមហ៊ុន​ឯកជន

មន្ត្រី​គណបក្ស​ប្រឆាំង​ដដែល​បាន​លើក​ឡើង​ថា ប្រជាពល​រដ្ឋ​កម្ពុជា​កំពុង​ខ្វះ​ដី​ប្រកប​របរ​កសិកម្ម ហើយ​៤៥%​នៃ​កសិករ​មាន​ដី​ត្រឹម​កន្លះ​ហិកតា។
មន្ត្រី​គណបក្ស​ប្រឆាំង​ដដែល​បាន​លើក​ឡើង​ថា ប្រជាពល​រដ្ឋ​កម្ពុជា​កំពុង​ខ្វះ​
ដី​ប្រកប​របរ​កសិកម្ម ហើយ​៤៥%​នៃ​កសិករ​មាន​ដី​ត្រឹម​កន្លះ​ហិកតា

តំណាងរាស្ដ្រ​គណបក្ស​ប្រឆាំង​បាន​ស្នើ​សុំ​នៅ​ថ្ងៃ​ព្រ​ហ​ស្ប​តិ៍​នេះ​ឲ្យ​រដ្ឋាភិបាល​ឈប់​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដល់​ក្រុមហ៊ុន​ឯកជន។ ជា​គោលការណ៍ ដី​សម្បទាន​សង្គមកិច្ច​ត្រូវ​ប្រគល់​ជូន​ប្រជាពលរដ្ឋ។

លោក យឹម សុវណ្ណ តំណាងរាស្ដ្រ​គណបក្ស​សម រង្ស៊ី និង​ជា​អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​លើក​ឡើង​ខណៈ​ដែល​រដ្ឋសភា​កំពុង​ពិភាក្សា​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សហគមន៍​កសិកម្ម។

មន្ត្រី​គណបក្ស​ប្រឆាំង​ដដែល​បាន​លើក​ឡើង​ថា ប្រជាពល​រដ្ឋ​កម្ពុជា​កំពុង​ខ្វះ​ដី​ប្រកប​របរ​កសិកម្ម ហើយ​៤៥%​នៃ​កសិករ​មាន​ដី​ត្រឹម​កន្លះ​ហិកតា។

«បើ​កសិករ​អត់​ដី​គេ​មិន​ហៅ​ថា​កសិករ​ទេ។ ហើយ​បើ​៨០%​ជា​កសិករ ហើយ​បើ​លោក​២០%​គ្មាន​ដី នេះ​ជា​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​សម្រាប់​អនាគត​របស់​ប្រទេស​កម្ពុជា។ យើង​ខ្ញុំ​សូម​ធ្វើ​ការ​ស្នើ​សុំ​បញ្ឈប់​ដី​សម្បទាន​ទៅ​ឲ្យ​ក្រុមហ៊ុន​បរទេស។ ហើយ​នឹង​ក្រុមហ៊ុន​ដែល​យក​ទៅ​គ្រាន់​តែ​ទុក​ចោល​ អត់​មាន​អភិវឌ្ឍ​អ្វី»

ជាមួយ​គ្នា​នោះ​ដែរ លោក​យឹម សុវណ្ណ ក៏​បាន​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​បង្កើត​មូលនិធី​ចំនួន​ ១០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​សម្រាប់​គម្រោង​ជួយ​សង្គ្រោះ​តម្លៃ​ស្រូវ​របស់​កសិករ​ខ្មែរ​នៅ​ពេល​តម្លៃ​នោះ​ចុះ​ថោក។

«កាស៊ីណូ​ចំណេញ​បាន​៥០០​លាន​ដុល្លារ។ រដ្ឋ​ទើប​តែ​បាន​២០​លាន​ដុល្លារ​ទេ។ ប្រភព​ចំណូល​ពី​កា​ស៊ី​ណូ​ដើម្បី​ធ្វើ​ម៉េច​ជួយ​កសិករ ឲ្យ​បាន​១០០​លាន​ដុល្លារ​ជួយ​កសិករ​ក្រីក្រ​រក្សា​តម្លែ​ស្រូវ​ឲ្យ​បាន​យ៉ាង​តិច​១​ពាន់​រៀល​ក្នុង​១​គីឡូក្រាម​ទេ»

ក៏ប៉ុន្តែ​តំណាងរាស្ត្រ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​គឺ​លោក ឈៀង វ៉ុន បាន​ជំទាស់​សំណើ​នេះ​ដោយ​ចាត់ទុក​ថា នេះ​ជា​ការ​ធ្វើ​ប្រជាភិថុតិ​របស់​មន្ត្រី​គណបក្ស​ប្រឆាំង។
នេះ​ជា​ភាសា​នយោបាយ​ប្រជាភិថុត។ តួលេខ​ហ្នឹង​បាន​មកពី​ការយល់​សប្តិ។

លោក ចាន់ សារុន តំណាង​រដ្ឋាភិបាល​កម្ពុជា​បញ្ជាក់​ថា​ការ​ស្នើ​សុំ​ប្រាក់​១០០​លាន​ដុល្លារ​របស់​សមាជិកសភារ​បស់​គណបក្សប្រឆាំង​មិនអាច​ទៅរួច​ទេ។ ហើយ​លោក​បញ្ជាក់ថា រដ្ឋាភិបាល​បាន​សម្រេច​ផ្អាក​ការផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដល់​ក្រុមហ៊ុន​ឯកជនចាប់​តាំង​ពី​ខែ​ឧសភា​ឆ្នាំ​២០១២​មក​ម្លេះ។

លោក​ចាន់ សារុន អះអាង​ថា គិត​មក​ត្រឹម​ពេល​នេះ​មាន​ក្រុមហ៊ុន​៦៣ ហើយ​ដែល​ត្រូវ​បាន​ដក​ហូត​ដី​សម្បទាន​សេដ្ឋកិច្ច។ គួរ​បញ្ចាក់​ដែរ​ថា សេចក្តីព្រាង​ច្បាប់​ស្តីពី​សហគមន៍​កសិកម្ម​នេះ​មាន​៩​ជំពូក និង​១១៤​មាន​ត្រា។

សេចក្តី​ព្រាង​ច្បាប់​នេះ​ជំរុញ​ឲ្យ​ពលរដ្ឋ​កម្ពុជា​បង្កើត​សហគមន៍​កសិកម្ម​នៅ​តាម​តំបន់​ដែល​ពួកគេ​រស់​នៅ​ដើម្បី​បង្កើន​ចំណូល​ប្រចាំ​គ្រួសារ។ រដ្ឋសភា​បាន​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​នេះ​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ៕

No comments:

Post a Comment

yes