សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, May 3, 2013

ព្រឹទ្ធសភា​ថៃ​ទាមទារ​ឲ្យលោកស្រី ​យី​ង​ឡាក់ ​សុំទោស​

យីង ឡាក់ នាយករដ្ឋុមន្រ្តីថៃ

យ៉ាងហោច​ណាស់​មាន សមាជិក​ព្រឹទ្ធសភា​ថៃ ចំនួន58​នាក់​បាន ទាមទារឲ្យលោកស្រី យី​ង​ឡាក់​ សុំទោសជា​សាធារណៈ នូវ​អ្វី​ដែលពួកគាត់​ហៅថា ជា​សម្ដី​ ​​​​ញុះញង់​ធ្វើអោយ​សង្គម​ថៃ​បែកបាក់។​
​ក្រុម​នេះ​ដឹកនាំ​ដោយ សមាជិក​ព្រឹទ្ធសភា Somchai Sawaengkarn, MR Wuthilert Devakula and Keerana Sumawong​ ។ ពួកគាត់​បានស្នើឲ្យ លោកស្រី យី​ង​ឡាក់​នាយករដ្ឋមន្ត្រី​របស់ខ្លួន ធ្វើការ​ពន្យល់អំពី ពាក្យសម្ដី ដែល​លោកស្រី​បាន​និយាយ​យោង ទៅ​រក​ព្រឹត្តិការណ៍រដ្ឋប្រហារទំលាក់បងប្រុស​ របស់​លោក​ស្រី​គឺ ​លោក​ ថាក់​ស៊ិន​កាលពី​ឆ្នាំ​2006។
ប្រតិកម្មរបស់​ក្រុម​សមាជិក​ព្រឹទ្ធសភា បាន​ធ្វើឡើង ជា​ការឆ្លើយតប កាលដែល លោកស្រី យី​ង​ឡាក់ នៅ​ថ្ងៃ​ចន្ទ​ ដើម​សប្ដាហ៍​នេះ បានថ្លែងប្រាប់ សន្និសីទកាសែត​មួយ​​​​​​​​​​​​នៅ​ក្រុង អូ​ឡាំ​បាទ័រ​ ប្រទេស​ម៉ុង​ហ្គោលី ថា ការធ្វើ​រដ្ឋប្រហារ​ទំលាក់​បងប្រុស ​របស់​លោកស្រីគឺ​លោក​ថាក់​ស៊ិន​ កាលពី​ឆ្នាំ​2006 ជា​ការ​ធ្វើរិក​រិល ប្រជាធិបតេយ្យនៅ​ប្រទេស​ថៃ។​

អ្នកវិភាគ​ព្រមាន​ថា ទង្វើ​ណាមួយ​ដែល​និយាយ​យោង ព្រឹត្តិការណ៍​ឆ្នាំ​2006 អាច​ជា​ដើមចម​នៃ​ការបែកបាក់​សង្គម​ថៃ៕

No comments:

Post a Comment

yes