សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, May 10, 2013

សេចក្ដីអញ្ជើញ

សូមជំរាបមក មិត្តនិងបងប្អូនរួមជាតិ ជាទីមេត្រី,

សហព័ន្ធខ្មែរកម្ពុជាក្រោមអ៊ឺរ៉ុប មានសេចក្តីរីករាយញ្ជើញបង-ប្អូន និងមិត្តជាទីគោរព ទៅចូលរួមពិធី
ខួបទី ៦៤ នៃ សោកនាថកម្មបាត់បង់ទឹកដីកម្ពុជាក្រោម ដែលយើងខ្ញុំនិងរៀបចំធ្វើឡើងនៅ
ថ្ងៃអាទិត្យទី២មិថុនា ២០១៣ (2 juin 2013) ចាប់ពីម៉ោង១៤ ទៅនៅអាសយដ្ឋាននិងតាមកម្មវិធីដូច
មានក្នុងលិខិតផ្ជាប់មកជាមួយនេះ ។

សូមមិត្ត និងបងប្អូនរួមជាតិជាទីគោរពអញ្ជើញទៅចូលរួមជាមួយគ្រួសារឲ្យបានកុះករជាសាមគ្គីភាព
ក្នុងឱកាសបុណ្យរំឭកថ្ងៃប្រវត្តិសាស្ត្រដ៏ឧឡារឹកនេះ ហើយទទួលកុសលរៀងៗខ្លួនតាមប្រពៃណីព្រះ
ពុទ្ធសាសនា និងទម្លាប់ជនជាតិយើង ។
លោក ថាច់-ងុក ថាច់ ជាប្រធានប្រត្តិប័ត្រ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម, ក្នុងដំណើរបេសកកម្មរបស់
លោកនៅអ៊ឺរ៉ុប ក៏និងនៅរងចាំទទួលមិត្ត និងបង-ប្អូនទាំងអស់គ្នាផងដែរ ។ សូមអរគុណទុកជាមុន ។

ដោយគោរព,
ពីខ្ញុំបាទ ថាច់-វៀន

សេចក្តីបន្ថែម ៖ ក្នុងឱកាសនោះក៏មានរួមនូវពិធីបុណ្យ ១០០ថ្ងៃដើម្បីជូនកុសលដល់វិញ្ញនក្ខន្ធលោក
ឧត្តមសេនីយឯក ដៀន-ដែល ផងដែរ ។ យើងខ្ញុំនិងស្វាគមនូវ វិប្បយោគកថាសង្ខេប នៃមិត្តរបស់
សពផងដែរ ។

Chers Amis et Compatriotes,

La Fédération des Khmers du Kampuchea Krom Europe (FKKE) a le plaisir de vous convier à la cérémonie du 64ème Anniversaire de la Douloureuse Perte du Kampuchea Krom qu’elle organisera le 02 juin 2013 à partir de 14H00 à l’adresse et au programme détaillés en pièce jointe.
Nous vous invitons à venir nombreux ainsi que votre famille pour commémorer ensemble cette date historique et recevoir les mérites selon notre tradition bouddhique.

M. Thach Ngoc Thach, de passage pour sa mission en Europe, y sera présent et sera content de vous accueillir.

Au plaisir de vous recevoir.

Bien amicalement,
Vien Thach

PS : En cette occasion, une cérémonie de 100 jours en commémoration du décès du Général de corps d’Armée DIEN DEL y est aussi incluse. L’oraison funèbre succincte de ses amis et compagnons d’armes en sa faveur est bienvenue.

No comments:

Post a Comment

yes