លោក ខៃ ប្រសិទ្ធ និងនាង ខាត់ សុឃីម
អតីតតារាសម្តែងមាឌមាំ រូបស្រស់សង្ហាដែលធ្លាប់
មានឈ្មោះបោះសំឡេងមួយរូបក្នុងប្រ ទេសកម្ពុជាកាលពីទស្សវត្សទី៨០និង៩០ លោក ខៃ ប្រសិទ្ធ
បន្ទាប់ពីចាកចេញពីប្រទេសកំ ណើត ទៅរស់នៅប្រទេសអូស្ត្រាលី អស់រយៈពេលជាង១០ឆ្នាំមកហើយនោះ
ជារឿយៗនៅ ពេលដែលលោកត្រឡប់មកលេងស្រុកកំណើតម្តងៗ រមែងតែងតែមានការលាក់កំបាំងមិន ចង់ឲ្យគេដឹងពីដំណើររបស់លោកមកលេងស្រុកកំណើតនោះទេ។
កាលពីយប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៣នេះ លោក ខៃ ប្រសិទ្ធ
បានបង្ហាញវត្តមានចូលរួមក្នុង
ពិធីមង្គលការកូនរបស់តារាកំប្លែងជើងចាស់ គឺ នាយ ត្រដក់ និងអ្នកនាង
ជុំ រស្មី ហៅស្រីទូច
តែលោកពុំបានស្ថិតនៅក្នុងកម្មវិធីនោះយូរទេ ដោយសារតែលោកមិនចង់ឲ្យមានអ្នកដឹងថា
លោកមកស្រុកកំណើតនោះ ។ លោកបានជួបនិយាយគ្នាលេងតិចតួចជាមួយអ្នកសិល្បៈមួយ
អ្នកនាង ខាត់ សុឃីម ដែលជាតារាចម្រៀង ល្បីឈ្មោះមួយរូប និងជាអ្នកបានជួបលោក
ខៃ ប្រ
សិទ្ធ ដោយផ្ទាល់បានប្រាប់ឲ្យដឹងនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៣នេះថា
អ្នកនាងពិតជាបាន ជួបនិង ថតរូបដោយផ្ទាល់ជាមួយ លោក ខៃ ប្រសិទ្ធ ដែលជាអតីតស្វាមីរបស់អ្នកនាង
ពិសិដ្ឋ ពិលីកា ពិតមែន។ អ្នកនាងបានទៅច្រៀង កាត់សក់បង្កក់សេរី ក្នុងពិធីមង្គលការកូនរបស់តារា
កំប្លែង នាយ ត្រដក់ ហើយពេលនោះអ្នកនាង ក៏បានជួប លោក ខៃ ប្រសិទ្ធ ក៏បានជួបនិយាយ គ្នាលេងសួរសុខទុក្ខតិចតួច។
អ្នកនាង ខាត់ សុឃីមបានប្រាប់ឲ្យដឹងថា "បើតាមខ្ញុំដឹង
លោក ប្រសិទ្ធ មកដល់ស្រុកខ្មែរ បាន
៣ថ្ងៃហើយ ដោយលោកមកលេងស្រុកខ្មែរប្រហែល២សប្តាហ៍
ហើយសម្រាប់រឿងផ្សេងខ្ញុំ សូមបដិសេធមិននិយាយនោះទេ ព្រោះថាខ្ញុំមិនចង់និយាយអ្វីច្រើនជាងការដែលខ្ញុំដឹងនោះ
ទេ"។
ជារឿយៗនៅពេលដែលអតីតតារាភាពយន្តល្បីឈ្មោះលោក ខៃ ប្រសិទ្ធ
មកលេងស្រុក កំណើតម្តងៗ គ្មានទស្សនិកជនណាដឹងទេថា លោកមកលេងស្រុកកំណើត ព្រោះលោកតែង តែព្យាយាមផ្តាច់ខ្លួនពីក្រុមអ្នកសារព័ត៌មាន
។ នៅពេលដែលលោកមកលេងស្រុកកំណើត លោកក៏មិនដែលចូលរួមកម្មវិធីសិល្បៈអ្វីផ្សេង
និងបង្ហាញខ្លួនជាសាធារណៈនោះទេ ពោលគឺ លោកមក ដោយភាពស្ងប់ស្ងាត់ និងទៅវិញក៏ដោយភាពស្ងប់ស្ងាត់ដែរ
។
ទោះបីជាយ៉ាងណា មហាជនគ្រប់ស្រទាប់វណ្ណៈទាំងអស់ក្នុងប្រទេសកម្ពុជា
ដែលតែងតែបាន
ទទួលដំណឹងពីការរស់ក្រៅប្រទេសរបស់អតីតតារាសម្ដែង ប្រកបដោយទេពកោសល្យ
លោក ខៃ ប្រសិទ្ធ នាពេលកន្លងមក ពួកគាត់នៅតែចង់ដឹងពី
ដំណើរជិវិតឯកជនរបស់លោក ជានិច្ច ។
លោក ខៃប្រសិទ្ធ ចាកចេញពីប្រទេសកម្ពុជា ទៅរស់នៅទាំងបង្ខំ
ចិត្ចក្នុងប្រទេស អូស្រ្តាលី ក្នុងអំឡុងចុងឆ្នាំ១៩៩៩ ដោយសារតែបញ្ហា ស្នេហាត្រីកោណ
ដ៏ច្របូកច្របល់ គឺខណៈដែល ភរិយាជាទីស្រឡាញ់របស់លោក គឺអ្នកនាង ពិសិដ្ឋ ពិលីកា
ត្រូវបានខ្មាន់កាំភ្លើង ចិត្តពាល បាញ់ប្រហារ ឲ្យស្លាប់កណ្ដាលក្រុងភ្នំពេញ
កាលពីព្រឹកថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ១៩៩៩។
អ្នកនាង ពិសិដ្ឋ ពិលីកា បានដួលទ្រោបទៅលើដី ក្នុងថ្លុកឈាម
បន្ទាប់ពីត្រូវគ្រាប់កាំភ្លើង ចំនួន៣គ្រាប់ បាញ់ទម្លុះរាងកាយ
នៅក្បែរផ្សារអូប្ញស្សី នាពេលព្រឹកព្រលឹម។ ការបាត់បង់ ជីវិតរបស់អ្នកនាងពិសិដ្ឋ
ពិលីកា បានពាំនាំយកទៅ ជាមួយនូវភាពអយុត្តិធម៌ ក្រោមសំណោកសោកស្រណោះពីជនរួមជាតិខ្មែរ
ទូទាំងប្រទេស និងក្រៅប្រទេស ជាពិសេសអ្នកសិល្បៈរួមជំនាន់ ហើយពិធីបុណ្យខួបរំឭកដួងវិញ្ញាណក្ខន្ធ
របស់តារាស្រីរូបនេះ ត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ហើយតែងលេចមុខស្វាមីរបស់នាងក្នុងពិធីនោះរាល់ឆ្នាំ
បើទោះបីជាលោកមកក្នុងស្ថានភាពភ័យព្រួយពីសុវត្ថិភាពផ្ទាល់ខ្លួនក្ដី។
ទស្សនិកជនដែលធ្លាប់គាំទ្រ ពិសិដ្ឋ ពិលីកា ទាំងក្នុងប្រទេស
និងក្រៅប្រទេស នៅតែទទួចរកយុត្តិធម៌ ជូនដល់វិញ្ញាណក្ខន្ធ របស់តារាសម្ដែងពិសិដ្ឋ
ពិលីកា ប៉ុន្តែរយៈពេលជិត១៥ឆ្នាំមកហើយ យុត្តិធម៌សម្រាប់លោក ខៃ ប្រសិទ្ធ
និងវិញ្ញាណក្ខន្ធ ពិសិដ្ឋ ពិលីកា នៅតែគ្មានពន្លឺដដែល..៕
No comments:
Post a Comment
yes