សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, May 13, 2013

លោកសមរង្ស៊ីនឹងត្រលប់ចូលស្រុកវិញបើកិច្ចចរចាមានដំណោះស្រាយ

លោក សម រង្ស៊ី ប្រធានគណបក្ស សង្ក្រោះជាតិ ដ៏មានប្រជាប្រិយភាព

មេដឹកនាំ​គណបក្សប្រឆាំង លោក សម រង្ស៊ី អះ​អាង​ថា ដំណោះ​ស្រាយ​​នយោបាយ នឹង​​កើត​មាន​ឡើង សម្រាប់​​ការ​វិល​​ត្រលប់​មក​​វិញ​​របស់​​លោក ដើម្បី​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​​ថ្នាក់​​ជាតិ​​ឆ្នាំ​​២០១៣ ខណៈ​​គណបក្ស​​របស់​​លោកកំពុង​ចរចា​ជាមួយ​​​និង​​គណបក្ស​កាន់​អំណាច​។​

​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ប្រាប់​វិទ្យុ​​អាស៊ីសេរី ក្នុង​ទីក្រុង​វ៉ាស៊ីនតោន​ថ្មីៗ​នេះ​ថា គណបក្ស​របស់​លោក បាន​​កំពុង​ចរចា​​ជាមួយនឹង​គណបក្ស​ប្រជាជន ក្នុង​ក្របខណ្ឌ​នយោបាយ​មួយ ដើម្បី​​​ធានា​ថា លោក​អាច​ត្រលប់​មក​កម្ពុជា​វិញ ដើម្បី​​​ចូលរួម​ការ​បោះ​ឆ្នោត​​ជ្រើស​តាំង​តំណាងរាស្ត្រ អាណត្តិ​​ទី​៥​នេះ​។ លោក​បង្ហាញ​គោលជំហ​រថា បើ​គ្មាន​ការចូលរួម​របស់​លោក​​ក្នុងនាម​ជា​មេដឹកនាំ​​គណបក្សប្រឆាំង ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​គណបក្ស​កាន់អំណាច​ទេ​នោះ ការបោះឆ្នោត​នៅ​ថ្ងៃ​ខាង​មុខ​​នេះ នឹង​មិន​មានន័យ​ឡើយ​។​


កន្លងមក​ទាំង​សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប សភា​អន្តរជាតិ IPU ប្រទេស​​អូស្ត្រាលី ព្រឹទ្ធសភា​​ប្រទេស​ហ្វីលីពីន សុទ្ធតែ​ធ្លាប់​ស្នើ លោក​សម​រង្ស៊ី ត្រឡប់​មក​កម្ពុជា ឲ្យបាន​មុន​ការបោះឆ្នោត​។ ទាក់ទង​នឹង​ករណី​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង មន្ត្រី​ជាន់ខ្ពស់​របស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា​ផ្សេងទៀត លើកឡើង​ជា​ញឹកញាប់​ថា មិនមាន​ការ​ចរចា​​ណាមួយ​​ទេ ហើយ​ថា ករណី​លោក​​សម រង្ស៊ី គឺ​រឿង​របស់​តុលាការ​៕

No comments:

Post a Comment

yes