សំឡេងភ្លេងបាយខុនចងដៃ បានបន្លឺឡើងតាមឃោសនសព្ទនា ព្រលឹមស្រាងៗធ្វើឱ្យប្រជា ពលរដ្ឋភូមិម៉ុងបារាំង សង្កាត់ប្អេរ ងឿងឆ្ងល់ក្នុងចិត្តដណ្តឹងសួរគ្នាថា នៅម្តុំភូមិនេះមានការកូន ក្រមុំកំលោះរបស់នរណា? ប៉ុន្តែអ្វីដែលធ្វើឱ្យប្រជា ពលរដ្ឋនឹកហួសចិត្ត និងស្ងើចសរសើរដោយសារតែកូនក្រមុំ មានអាយុ៧២ឆ្នាំ ចំណែកឯកូនកំលោះជាកន្លង់ហើរ ពីឆ្ងាយមានអាយុ៦៣ឆ្នាំ ដែលជាមង្គលការកូនក្រមុំវ័យ ចំណាស់យ៉ាងសែនមនោរម្យមួយ ព្រោះមានភ្ញៀវពិសារការចំនួន១៥តុ ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១០ ឧសភា ២០១៣ នៅភូមិម៉ុងបារាំង សង្កាត់ប្អេរ ។
ជួបជាមួយកូនក្រមុំវ័យ៧២ឆ្នាំ បានរៀបរាប់ថា រូបគាត់ជាស្ត្រីមេម៉ាយគ្មានកូនទេ មានតែកូនស្រីចិញ្ចឹមម្នាក់ប៉ុណ្ណោះ។ គាត់បន្តទៀតថា រូបគាត់មានឈ្មោះអ៊ិន ស៊ីវ បច្ចុប្បន្នមាន អាយុ៧២ឆ្នាំ មានទីលំនៅភូមិម៉ុងបារាំង សង្កាត់ប្អេរ ។ ចំណែកអនាគតប្តីគាត់ ដែលកំពុងរៀបមង្គលការនេះឈ្មោះង៉ែត សុផល ហៅទូច អាយុ៦៣ឆ្នាំ មានទីលំនៅភូមិអរីយក្សត្រ ឃុំអរិយក្សត្រ ៕
No comments:
Post a Comment
yes