សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, May 12, 2013

ធ្លាប់រៀនជាមួយគ្នានៅបឋមទំនាក់ទំនងសារជាថ្មីតាមហ្វេសប៊ុកសណ្ដំយកអស់ទ្រព្យសម្បត្ដិ

យុវជនម្នាក់ ដែលបច្ចុប្បន្ន កំពុងសិក្សា នៅសកលវិទ្យាល័យ ឯកជន មួយ ក្នុងក្រុងខេមរភូមិន្ទ ខេត្ដកោះកុង បានបាត់បង់ទ្រព្យសម្បត្ដិអស់ពីខ្លួន ទាំង គ្រឿងអលង្កា ទាំងលុយកាក់ បន្ទាប់ពីរូប គេលង់ខ្លួន ជឿទាំងស្រុងលើមិត្ដភ័ក្ដិម្នាក់ ដែលធ្លាប់រៀនជាមួយគ្នា តាំងពីបឋម សិក្សា ហើយទំនាក់ទំនងសារជាថ្មីតាម រយៈប្រព័ន្ធទំនាក់ទំនងសង្គម កំពុងពេញ និយម ហ្វេសប៊ុក ហើយក៏ត្រូវចាញ់បោក អស់ទ្រព្យសម្បត្ដិរលីងពីខ្លួនតែម្ដង ។
បងប្រុសយុវជន ស៊ូ សុវណ្ណៈ បានរៀប រាប់ប្រាប់ថា ប្អូនប្រុសរបស់ខ្លួន បច្ចុប្បន្ន ជានិស្សិត និងរស់នៅខេត្ដកោះកុង  ស្រាប់តែមានទំនាក់ទំនង តាមហ្វេស ប៊ុក ក្នុងរយៈពេលថ្មីៗនេះ ជាមួយយុវជនម្នាក់ ដែលប្អូនប្រុសរបស់ខ្លួនអះអាងថា ធ្លាប់ រៀនជាមួយគ្នា កាលនៅបឋមសិក្សា ។ បង ប្រុសជនរងគ្រោះខាងលើ បានបន្ដ ថា យុវ ជនដែលឆបោកប្អូនរបស់ខ្លួននោះ បាន ប្រាប់ថា រូបគេមានឈ្មោះ បញ្ញា បច្ចុប្បន្ន ជាមេការប្រចាំនៅភោជនីយដ្ឋាន ស្រីនាង  ដែលមានទីតាំង ស្ថិតនៅតាម បណ្ដោយ មាត់ទន្លេ ។
ក្នុងរយៈពេលទំនាក់ទំនងគ្នា តាម ប្រព័ន្ធហ្វេសប៊ុកខាងលើនេះ យុវជនឆបោក ឈ្មោះ បញ្ញា បានប្រាប់ប្អូនប្រុសរបស់ខ្លួន ថា សូមឱ្យធ្វើដំណើរមកភ្នំពេញដើម្បីជប់ លៀងសម្ពោធហាង ដែលខ្លួនធ្វើការ ។ ពេលឮយ៉ាងដូច្នោះ ជនរងគ្រោះ យុវជន វណ្ណៈ ក៏បានដាច់ចិត្ដធ្វើដំណើរពីខេត្ដកោះ កុង មកកាន់ភ្នំពេញ ហើយពេលមកដល់ ភ្នំពេញ យុវជនឆបោកក៏បើករថយន្ដតែ ម្នាក់ឯងទៅយក រួចបន្ដឱ្យទៅសម្រាកជា បណ្ដោះអាសន្នសិន នៅផ្ទះសំណាក់ វិមាន មាស ស្ថិតនៅតាមបណ្ដោយផ្លូវជាតិ លេខ ៦ អា នៅវេលាម៉ោង ២រសៀល ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៣ ។ បងប្រុសរូបនេះ បានបន្ដថា នៅពេលដែលប្អូនប្រុសរបស់ខ្លួន ចូលទៅដល់បន្ទប់ នៃផ្ទះ សំណាក់ ក៏ដោះ សម្លៀកបំពាក់ដើម្បីចូលទៅងូតទឹក ក្រោយពេលយុវជនឆបោកប្រាប់ថា ឱ្យ ស្នាក់នៅក្នុងផ្ទះសំណាក់នេះសិន ទម្រាំដល់ ម៉ោងទៅចូលរួមកម្មវិធី ។ នៅពេលដែល យុវជន វណ្ណៈ ងូតទឹករួចហើយ ចេញពី បន្ទប់ទឹក ស្រាប់តែយុវជនឆបោកឱ្យផឹក ភេសជ្ជៈម្យ៉ាង ស្រាប់តែមានអាការៈប្រែ ប្រួលភ្លាមៗ ដោយងងុយដេក ហើយក៏ ដេកនៅលើគ្រែតែម្ដងទៅ ។
ក្រោយពីដេកលង់លក់ និងមាន អារម្មណ៍ មិនស្រួលខ្លួន (ឡេឡឺៗ) ស្រាប់ តែ ពេលដឹងខ្លួនឡើងគឺស្ថិតនៅស្ថានីយ ប្រេងឥន្ធនៈតូតាល់ មុខមន្ទីរពេទ្យកាល់ ម៉ែតបាត់ ទៅហើយ ។ ដោយសារតែខ្លួន ឃ្លានខ្លាំងពេក យុវជនរងគ្រោះរូបនេះ ប្រុងទៅហូបអីនៅក្នុងផ្សារម៉ាត នៃស្ថានីយ ប្រេងឥន្ធនៈនោះ ប៉ុន្ដែ ពេលលូកហោប៉ៅទៅ មិន ឃើញលុយ ក៏ត្រូវសន្ដិសុខចិត្ដល្អ ម្នាក់ជួយចេញលុយឱ្យ ។ មួយសន្ទុះក្រោយ មក នៅតែមានអារម្មណ៍មិនស្រួលខ្លួន ស្រាប់តែយុវជនរងគ្រោះ ជួបមេធាវីម្នាក់ ឈ្មោះ ឡាច សំរោង ក៏បានសួរនាំហើយ ពេលដឹងរឿង ក៏បានទាក់ទងទៅក្រុម គ្រួសារ មកយកឱ្យត្រឡប់ទៅផ្ទះវិញ នៅ វេលាម៉ោង ប្រមាណ១យប់ រំលងអាធ្រាត្រ ចូល ថ្ងៃទី១១ ខែឧសភា ឆ្នាំ ២០១៣ ។
បើតាមបងប្រុសយុវជនរងគ្រោះរូប នេះ ប្អូនប្រុសរបស់ខ្លួនបានបាត់បង់ទ្រព្យ សម្បត្ដិ និងគ្រឿងអលង្កា ដូចជា ខ្សែក ៣ជី ចិញ្ចៀនជាង ១ជី ទូរស័ព្ទ ២គ្រឿង កុំព្យូទ័រ  ឡេបថប ១គ្រឿង និងលុយជាង ១០ម៉ឺន រៀល ។ បច្ចុប្បន្នក្រុមគ្រួសាររបស់ជនរង គ្រោះ បាន និងកំពុងស្វះស្វែងរកសុំកិច្ច អន្ដរាគមន៍ពីសមត្ថកិច្ចពាក់ព័ន្ធ ។
ជាមួយគ្នា មជ្ឈដ្ឋានមួយចំនួនសូម អំពាវនាវដល់ប្រជាពលរដ្ឋទូទៅ ជាពិសេស ក្រុមយុវវ័យដែលចូលចិត្ដលេងប្រព័ន្ធហ្វេស ប៊ុកត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ពីព្រោះ អាចមានជនឆបោក ដែលបានប្រើប្រាស់រូប ភាពផ្សេងៗ និងកុំឱ្យជឿទុកចិត្ដ ហើយ ស្កាត់ទៅរកជួបតាមអំណាច នៃការលួង លោមបោកប្រាស់នោះ តាមពាក្យសំដី ៕

No comments:

Post a Comment

yes