សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, May 3, 2013

អង្គការ​សហប្រជាជាតិ​ជំរុញ​ឲ្យ​កម្ពុជា​ធានា​សេរីភាព​បញ្ចេញ​មតិ

ខៀវ កាញារីទ្ធ ៣០៥
រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ខៀវ កាញារីទ្ធ (កណ្ដាល) 
ក្នុង​ទិវា​សេរីភាព​សារព័ត៌មាន​លើក​ទី២០ ក្រោម​ប្រធាន​បទ "សុវត្ថិភាព​ក្នុង​ការ​និយាយ" 
នៅ​ថ្ងៃ​ទី៣ ខែ​ឧសភា ឆ្នាំ​២០១៣

តំណាង​អង្គការ​សហប្រជាជាតិ អង្គការ​សារព័ត៌មាន និង​អង្គការ​មិន​មែន​រដ្ឋាភិបាល ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌មាន ក្រោម​ប្រធាន​បទ "សុវត្ថិភាព​ក្នុង​ការ​និយាយ"។ ប្រធាន​បទ​នេះ បាន​សំដៅ​ដល់​ការ​ធានា​អោយ​មាន​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​តាម​គ្រប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់។
តំណាង​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា និង​អ្នក​សារព័ត៌មាន ជំរុញ​អោយ​រដ្ឋាភិបាល​កម្ពុជា ធានា​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ តាម​រយៈ​ការ​ផ្ដល់​យុត្តិធម៌​ដល់​អ្នក​សារព័ត៌មាន​ដែល​ត្រូវ​សម្លាប់​ដោយសារ​តែ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្នុង​ពេល​កន្លង​ទៅ៕

No comments:

Post a Comment

yes