លោក ង្វៀង វ៉ាំង លី អាចារ្យសាសនាគ្រិស្ដត្រូវបិទមាត់នៅក្នុងតុលាការ
គណៈកម្មការអន្ដរជាតិខាងសេរីភាពសាសនារបស់សហរដ្ឋអាមេរិក
(USCIRF) បានចេញរបាយការណ៍ប្រចាំឆ្នាំ
ស្ដីអំពីការរំលោភបំពានទៅលើសេរីភាពខាងសាសនាក្នុងពិភពលោកនិងបានផ្ញើរបាយការណ៍នេះ
ទៅលោកប្រធានាធិបតី និងសភាអាមេរិក ដោយភ្ជាប់ជាមួយនឹងអនុសាសន៍ ។
នៅក្នុងច្បាប់បោះពុម្ពក្នុងឆ្នាំ ២០១៣ នេះ
សេចក្ដីរាយការណ៍មានក្ដីបារម្ភជាពិសេសអំពីស្ថានភាពនៃការធ្លាក់ចុះសេរីភាពខាងសាសនានៅក្នុងប្រទេសប៉ាគីស្ថាន
,ចិន, វៀតណាម និងភូមា ។
ចំពោះប្រទេសវៀតណាម ជាច្រើនឆ្នាំមកហើយ គណៈកម្មាធិការ
បានជម្រុញដល់ក្រសួងការបរទេសសហរដ្ឋអាមេរិក ដើម្បីដាក់ប្រទេសវៀតណាមឲ្យចូលនៅក្នុងបញ្ជីនៃបណ្តាទេសដែលមាន
ការព្រួយបារម្ភជាពិសេសចំពោះសេរីភាពសាសនា (CPC )ឡើង វិញ ផងដែរ។
គណៈកម្មការអន្ដរជាតិទទួលបន្ទុកសេរីភាពសាសនាសហរដ្ឋអាមេរិក បានវាយតម្លៃពីស្ថានភាពនៃសេរីភាពសាសនានៅប្រទេសវៀតណាមថា មានលក្ខណៈ «អាក្រក់ខ្លាំងណាស់ បើទោះបីជា មានការផ្លាស់ប្តូរជាវិជ្ជមានមួយចំនួនក្នុងមួយទសវត្សរ៍ចុងក្រោយនេះដោយមានសម្ពាធពីអន្ដរជាតិ "។
តាមការកត់សំគាល់ដោយគណៈកម្មការអន្ដរជាតិទទួលបន្ទុកសេរីភាពសាសនាសហរដ្ឋអាមេរិក
វៀតណាមបានដាក់ពន្ធនាគារមនុស្សជាច្រើន ដូចជា
អ្នកផ្សាយសាសនា និងសកម្ម ជនតស៊ូដើម្បីសេរីភាពសាសនា របស់ពួកគេជាដើម ។
គណៈកម្មការអន្ដរជាតិទទួលបន្ទុកសេរីភាពសាសនាសហរដ្ឋអាមេរិក បានគូសបញ្ជាក់អំពីការរំលោភសិទ្ធិសាសនា
នៃប្រទេសវៀតណាមដោយបានយក«ប៉ូលីសទទួលបន្ទូកសាសនា និងច្បាប់សន្តិសុខជាតិដែលមានលក្ខណៈស្រពិចស្រពិល" 'ដើម្បីគាបសង្កត់ សកម្មភាពពុទ្ធសាសនា, ក្រុមអ្នកតវ៉ាសាសនា
វ៉ាហាវ (Hoa Hao និងកាវដាយ (Cao Dai) ក៏ដូចជាស្វែងរកមធ្យោបាយដើម្បីបង្ក្រាបការអភិវឌ្ឍនៃជនជាតិភាគតិច
ក្រុមអ្នកតវ៉ា និងគ្រិស្តបរិស័ទតាម
រយៈអំពើហិង្សា ការរើសអើង និងការចាប់ខ្លួនជាដើម
។
ចំពោះគណៈកម្មការនេះ
វៀតណាមជាប្រទេសគួរឲ្យមានការព្រួយបារម្ភជាពិសេស (Country of Particular
Concern – CPC)និងត្រូវតែត្រូវបានដាក់បញ្ចូលនៅក្នុងបញ្ជីស៊ីភីស៊ីរបស់ក្រសួង
ការបរទេសសហរដ្ឋអាមេរិក ។
ចាប់តាំងពីឆ្នាំ ២០០១ មកដល់បច្ចុប្បន្ននេះ
វៀតណាមតែងតែងត្រូវបានគណៈកម្មការទទូលបន្ទុកសេរីភាពសាសនាអន្តរជាតិសហរដ្ឋអាមេរិកស្នើឱ្យចូលបញ្ជីស៊ីភីស៊ី
។
កាលពីឆ្នាំ ២០០៦
មុនពេលប្រធានាធិបតីសហរដ្ឋអាមេរិកលោកGeorge Bush ទៅបំពេញទស្សនកិច្ចនៅវៀតណាម
រដ្ឋាភិបាលសហរដ្ឋអាមេរិកបានដកវៀតណាមចេញពីបញ្ជីខ្មៅ៕
No comments:
Post a Comment
yes