សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, June 23, 2013

ក្រុមហ៊ុន​ណៃគី​គំរាម​ដក​វិនិយោគទុន​របស់​ខ្លួន​ពី​កម្ពុជា

កម្មករ សាប៊្រីណា ៦១០
ក្រុម​សមត្ថកិច្ច និង​កម្មករ​រោងចក្រ​កាត់ដេរ សាប្រ៊ីណា (Sabrina) នៅ​ខេត្ត​កំពង់ស្ពឺ
 ប៉ះ​ទង្គិច​គ្នា នៅ​ថ្ងៃ​ទី​៣ មិថុនា ឆ្នាំ​២០១៣

ក្រុមហ៊ុន​សម្លៀកបំពាក់​កីឡា​សហរដ្ឋ​អាមេរិក ណៃគី (Nike) បាន​ផ្ញើ​លិខិត​ទៅ​រដ្ឋាភិបាល​កម្ពុជា សម្ដែង​ក្តី​បារម្ភ​ចំពោះ​ការ​ប្រើ​អំពើ​ហិង្សា​របស់​សមត្ថកិច្ច​ខេត្ត​កំពង់ស្ពឺ ទៅ​លើ​កម្មករ​រោងចក្រ​កាត់​ដេរ​សាប្រ៊ីណា (Sabrina) ជា​រោងចក្រ​ស៊ី​ឈ្នួល​ដេរ​សម្លៀកបំពាក់​ឲ្យ​ក្រុមហ៊ុន ណៃគី។

លិខិត​ផ្ញើ​ទៅ​កាន់​រដ្ឋមន្ត្រី​ក្រសួង​ការងារ លោក វង សូត និង​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ចម ប្រសិទ្ធ កាល​ពី​ចុង​ខែ​ឧសភា ហើយ​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​សុក្រ ម្សិលមិញ ឲ្យ​ដឹង​ថា ក្រុមហ៊ុន ណៃគី ព្រួយ​បារម្ភ​ចំពោះ​អំពើ​ហិង្សា​លើ​កម្មករ​កាល​ពី​ថ្ងៃ​ទី២៧ ឧសភា ដែល​បាន​បណ្ដាល​ឲ្យ​ស្ត្រី​មាន​ផ្ទៃ​ពោះ​ចំនួន​ពីរ​នាក់​រលូត​កូន និង​កម្មករ​មួយ​ចំនួន​ទៀត​រង​របួស។
ក្រុមហ៊ុន​នេះ​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា រក​មូលហេតុ​ដែល​បាន​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​នេះ និង​សូម​ឲ្យ​រដ្ឋាភិបាល​ផ្តល់​ការ​គាំទ្រ​ដល់​កម្មករ​ដែល​បាន​រង​របួស​ក្នុង​ការ​បង្ក្រាប​នោះ។ លិខិត​បន្ត​ថា លក្ខខណ្ឌ​ក្រម​សីលធម៌​របស់​ក្រុមហ៊ុន ណៃគី បាន​ធានា​ថា កម្មករ​ទាំងអស់​ត្រូវ​បាន​គោរព​សិទ្ធិ​នៃ​ការ​ប្រមូល​ផ្តុំ និង​សិទ្ធិ​សម្ដែង​មតិ​ដោយ​គ្មាន​ការ​បង្ខិតបង្ខំ គំរាម​កំហែង និង​សង​សឹក។

ក្រុមហ៊ុន​នេះ​ក៏​បាន​សុំ​ឲ្យ​រដ្ឋាភិបាល​ផ្តល់​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​កម្មករ ដូច​អ្វី​ដែល​ក្រុមហ៊ុន ណៃគី បាន​សម្ដែង ហើយ​គ្រោង​សហការ​នឹង​រដ្ឋាភិបាល ដើម្បី​ដោះស្រាយ​បញ្ហា​របស់​កម្មករ។
ក្រោយ​ពី​ការ​បង្ក្រាប​បាតុកម្ម​នេះ តំណាង​សហជីព​កម្មករ​មក​ពី​សហជីព​សេរី​កម្មករ​ចំនួន ៨​នាក់ ត្រូវ​បាន​ចាប់​ខ្លួន និង​កំពុង​ជាប់​ការ​ឃុំឃាំង​រង់ចាំ​សវនាការ។ សហជីព​សេរី​កម្មករ ក៏​បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន ណៃគី ជួយ​អន្តរាគមន៍​ដោះលែង​តំណាង​សហជីព​ទាំង ៨​នាក់​នោះ។
រដ្ឋលេខាធិការ​ក្រសួង​ការងារ លោក អុំ មាន កាល​ពី​ថ្ងៃ​សុក្រ បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ទាក់ទង​ទៅ​នឹង​សំណើ​របស់​ក្រុមហ៊ុន ណៃគី៕

No comments:

Post a Comment

yes