សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, June 23, 2013

អ្នកស្រីទេពវន្នីទស្សនកិច្ច​សហរដ្ឋ​អាមេរិក

ទេព វន្នី ៣០៥
អ្នក​បឹងកក់ សូត្រ​មន្ត​សុំ​ពរ​ទេវតា​ឆ្នាំ​ថ្មី និង​អបអរ​អ្នកស្រី ទេព វន្នី ដែល​ទទួល​
បាន​ពាន​រង្វាន់​ពី​សហរដ្ឋ​អាមេរិក និង​ប្រទេស​ហុឡង់ដ៍ កាល​ពី​ថ្ងៃ​ទី១៣ 
ខែ​មេសា ឆ្នាំ​២០១៣

តំណាង​សហគមន៍​បឹងកក់ និង​ជា​ជ័យ​លាភី​ពាន​រង្វាន់​ស្ត្រី​ជា​មេ​ដឹកនាំ​ពិភពលោក​នៃ​អង្គការ វ៉ាយថល វ៉យស៍ (Vital Voices) អ្នកស្រី ទេព វន្នី បាន​ចាកចេញ​ពី​ប្រទេស​កម្ពុជា ទៅ​សហរដ្ឋ​អាមេរិក កាល​ពី​ព្រឹក​ថ្ងៃ​ទី២១ ខែ​មិថុនា។

តាម​រយៈ​សេចក្ដី​ប្រកាស​ព័ត៌មាន អ្នកស្រី ទេព វន្នី បាន​ឲ្យ​ដឹង​ថា ដំណើរ​របស់​អ្នកស្រី​ទៅ​អាមេរិក​លើក​នេះ គឺ​តាម​ការ​អញ្ជើញ​របស់​សហគមន៍​ខ្មែរ​អាមេរិកាំង នៅ​រដ្ឋ​កាលីហ្វញ៉ា (California)។
អ្នកស្រី ទេព វន្នី ថ្លែង​បន្ថែម​ថា អ្នកស្រី​នឹង​ជួប​ជាមួយ​ព្រះសង្ឃ សិស្ស និស្សិត​ខ្មែរ និង​បរទេស ហើយ អ្នកស្រី​ក៏​នឹង​ជួប​ជាមួយ​មន្ត្រី​នៃ​អង្គការ វ៉ាយថល វ៉យស៍ ដើម្បី​និយាយ​អំពី​ការ​វិវឌ្ឍន៍​ថ្មីៗ​លើ​ករណី​បឹងកក់ ការ​រំលោភ​សិទ្ធិ​មនុស្ស និង​បញ្ហា​ដែល​កម្ពុជា នៅ​តែ​បន្ត​ឃុំ​ខ្លួន​តំណាង​អ្នក​បឹងកក់ គឺ​អ្នកស្រី យ៉ោម បុប្ផា ដែរ។

អ្នកស្រី ទេព វន្នី នឹង​សូម​ឲ្យ​រដ្ឋាភិបាល​អាមេរិក ផ្ដល់​អន្តរាគមន៍ និង​ដាក់​សម្ពាធ​ចំពោះ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​មាន​ការ​ដោះលែង​អ្នកស្រី យ៉ោម បុប្ផា ដោយ​គ្មាន​លក្ខខណ្ឌ៕

No comments:

Post a Comment

yes