លោក រៀល ខេមរិន្ទ្រ ប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិ ខេត្តស្វាយរៀង ចុះជួបសួរសុខទុក្ខ
លោកយាយកំព្រា និងកំសត់ទុរគត នៅភូមិត្រគាបក្តាម ឃុំត្រពាំងស្តៅ ស្រុករមាសហែក
គណបក្សសង្គ្រោះជាតិ
បានដាក់ចេញគោលនយោបាយផ្តល់ប្រាក់ឧបត្ថមជូនចាស់ៗដែលមានអាយុចាប់ពី៦៥ឆ្នាំឡើងទៅ
ក្នុងមួយខែចំនួន៤ម៉ឺនរៀល ដែលគោលនយោបាយនេះ បាន
និងកំពុងតែទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់លោកយាយ លោកតា ដោយពួកគាត់លើកឡើងថា
មិនមានគណបក្សឯណាគិតគួរដល់ពួកគាត់ដូចជាគណបក្សសង្គ្រោះជាតិឡើយ ។
ជាមួយគ្នានោះ
ពួកគាត់បានធ្វើការសម្រេចចិត្តបោះឆ្នោតជូនគណបក្សសង្គ្រោះជាតិគ្រប់ៗគ្នាសម្រាប់ការបោះឆ្នោតជាតិអាណត្តិទី៥
នៅថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០១៣នេះ ។
No comments:
Post a Comment
yes