សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, June 28, 2013

ធ្លាក់​ឧទ្ធម្ភាគ​ចក្រ​​នៅ​ឥណ្ឌា​សម្លាប់​​​២០​នាក់ខណៈ​​សង្គ្រោះ​នៅ​បន្ត

17-Brief-B
យោធាឥណ្ឌា​​កាល​ពី​ថ្ងៃ​ពុធ​ បាន​ប្តេជ្ញា​បន្ត​ជំរុញ​ការ​ងារ​ជម្លៀស​ពី​តំបន់​ភាគ​ខាង​ជើង​ប្រទេស​ដែល​​រង​គ្រោះពី​ទឹក​ជំនន់ បន្ទាប់​ពី​អាកាសយានិក​ និង​សមាជិក​ទាហាន​ប៉ា​រ៉ា២០​នាក់ ត្រូវ​​បាន​សម្លាប់​នៅ​ពេល​ឧទ្ធម្ភាគ​ចក្រ​របស់​ពួក​គេ​ បាន​ធ្លាក់​ក្នុង​អំឡុង​ពេល​បេសកកម្ម​​​សង្គ្រោះ​មួយ​។
ទាហាន​ដែល​គាំទ្រ​ដោយ​ឧទ្ធម្ភាគ​ចក្រ​ប្រមាណ៦០​គ្រឿង​ បាន​និង​កំពុង​ហោះ​នាំមុខ​សង្គ្រោះ​​អ្នក​ធ្វើ​ធម្មយាត្រាហិណ្ឌូ​ និងអ្នក​ទេសចរ​រាប់​ពាន់​នាក់​​ ដែល​កំពុង​​ជាប់​នៅនឹង​កន្លែង​​​ បន្ទាប់​ពី​ទឹក​ជំនន់ភ្លាម​ៗ និងការ​រអិល​បាក់​ដី​ បាន​វាយ​ប្រហារ​​រដ្ឋ Uttarakhand នៃ​តំបន់​ភ្នំ​ហិម​ពាន្ត​ ដែល​បាន​សម្លាប់​មនុស្ស​ប្រហែល​​មួយ​ពាន់​នាក់​។
ឧទ្ធម្ភាគ​ចក្រ​មួយ​​គ្រឿង​​ដែល​ដឹកទាហាន ប៉ូលិស និង​បុគ្គលិក​សង្គ្រោះ​ បាន​ធ្លាក់​កាល​ពី​រសៀល​ថ្ងៃអង្គារ​នៅក្បែរ​អារ៉ាម កេ​ដា​ណាត​ដែល​ចំ​ណុច​កណ្តាល​នៃ​គ្រោះ​មហន្តរាយនេះ​។

ប្រមុខកង​ទ័ព​ជើង​អាកាស លោកសេនា​ប្រ​មុខNak Browne ​​បាន​និយាយ​នៅ​រដ្ឋធានីដេរ៉ាឌូន​ថា៖ «​អាកាសយានិក​២០​នាក់​ បាន​ស្លាប់​។ វា​ជា​កា​រ​បាត់​បង់​មួយ​សម្រាប់​ជាតិ​ទាំង​មូល​»។
លោក​បន្ថែម​ថា ការ​ស៊ើប​អង្កេត​កំពុង​ប្រព្រឹត្ត​ទៅលើ​​មូលហេតុ​នៃ​ការ​ធ្លាក់​​៕ 

No comments:

Post a Comment

yes