សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, June 4, 2013

ជីវិតកូនស្រីអធិរាជសំលេងមាសស៊ីនស៊ីសាមុតរស់នៅយ៉ាងវេទនា


អាពាហ៍ពិពាហ៍​របស់​អធិរាជ​សំឡេង​មាស​លោក ស៊ីន ស៊ី​សាមុត និង​អ្នកស្រី ខា​វ ថង​ញ៉ុត ដែល​ជា​បងប្អូន​ជីដូន​មួយ​នឹង​គ្នា តាម​ការចាត់ចែង​របស់​មេ​បានោះ បាន​ផ្តល់​កំណើត​កូនប្រុស​ស្រី​ចំនួន​៤​នាក់​។ ប៉ុន្តែ​ជា​អកុសល វាសនា​កូន​ពីរ​នាក់ បាន​ជួប​វាសនា​អភ័ព្វ​ដូច​លោក​ដែរ គឺ​បាន​បាត់បង់​ជីវិត​ក្នុង​របប​ប៉ុលពត នៅសល់​តែ​កូន​ពីរ​នាក់​ប៉ុណ្ណោះ​។ តែ​ស្ទើរ​មិន​គួរឲ្យ​ជឿ​សោះឡើយ​ថា ជីវិត​កូនស្រី​ច្បង​របស់​អធិរាជ​សំលេង​មាស លោក ស៊ីន ស៊ី​សាមុត ក្រលំបាក​ដល់​ថ្នាក់​នេះ​សោះ រស់នៅ​ប្រកប​របរ​លក់​បាយ​ម្ហូប​ដែល​អាច​រកចំណូលបាន​តែ​៦​ទៅ​៧​ពាន់​រៀល​ក្នុង​មួយ​ថ្ងៃ ស្ទើរតែ​បាន​ព្រឹក​ខ្វះ​ល្ងាច ហើយ​មាន​ពេលខ្លះ​ដើរ​ស៊ីឈ្នូល​ដកដំឡូង​តាម​ចម្ការ​ព្រៃ​ភ្នំ​ទៀតផង​។​
 
​កូនៗ​ទាំងពីរ​របស់​អធិរាជ​សំឡេង​មាស ស៊ីន ស៊ី​សាមុត ដែល​នៅ​មាន​ជីវិត​រស់​មកដល់​សព្វថ្ងៃ គឺ​កូន​ទី​ឈ្មោះ​ស៊ីន យុទ្ធ​នា ដែល​សព្វថ្ងៃ​នៅ​លើ​ទឹកដី​កំណើត​ខេត្តស្ទឹងត្រែង និង​កូន​ទី​២​លោក​ស៊ីន ច័ន្ទ​ឆាយា រស់នៅ​ភ្នំពេញ​បន្ត​អាជីព​សិល្បៈ​ដូច​លោក​ដែរ តែ​មិន​មាន​កេរ្តិ៍​ល្បី​ដូច​ឪពុក​ឡើយ​។​
 
​បើទោះជា លោក ស៊ីន ស៊ី​សាមុត បាន​រលាយ​រូប​កាយ​ក្លាយ​ជា​ផេះ​ធូលី​ហើយ​ក្តី តែ​កេរ្តិ៍ឈ្មោះ​របស់​លោក​ស៊ីន ស៊ី​សាមុត ដែល​មាន​រហ័ស​នាម «​អធិរាជ​សំឡេង​មាស​» នោះ​មិនថាតែ​ខ្មែរ​រស់នៅ​ទីណា​នោះ​ទេ ដែល​ទទួលស្គាល់​បើ​សូម្បី​តែ​ជាតិ​សាស្ត្រ​ដទៃ​នោះ​ក៏​ទទួលស្គាល់ថា តារាចម្រៀង​ខ្មែរ​លោក​ស៊ីន ស៊ី​សាមុត នេះ​ជាម​រត​សិល្បៈវិ​ប្បធម៌​ខ្មែរ មិនចេះ​រីងស្ងួត​មួយរូប​រក​អ្នក​មក​ជំនួស​តំណែង​មិន​បាន​ឡើយ​។ ប៉ុន្តែ​អ្វី​ដែល​ផ្ទុយស្រឡះ ដែល​មនុស្ស​ស្ទើរតែ​ទូទៅ​សកលលោក​មិន​នឹកស្មាន​ដល់​នោះ គឺ​ជីវភាព និង​ការរស់នៅ​ដ៏​លំបាក​របស់​កូន​ប្រពន្ធ​អធិរាជ​សំឡេង​មាស​នាពេល​បច្ចុប្បន្ន​។
 
ជា​រៀងរាល់ថ្ងៃ​កូនស្រី​ច្បង​របស់លោក ស៊ីន ស៊ី​សាមុត ដែល​មាន​វ័យ​៥៨​ឆ្នាំ​ឈ្មោះ​ស៊ីន យុទ្ធ​នា តែង​ក្រើក​ពី​ដំណេ​កនៅ​ម៉ោង​៥​ព្រឹក​ដើរទៅ​ទិញ​របស់​របរ​បន្លែរ​ត្រី​សាច់​មក​ចម្អិន ហើយ​ទួល​បាយ​ម្ហូប​យកទៅ​ដាក់​លក់​នៅ​ក្នុង​ផ្សារ​។
 
​ដៃ​ធ្វើ​ម្ហូប​បណ្តើរ អ្នកស្រី ស៊ីន យុទ្ធ​នា បាន​ពោល​ថា ហ៊ឺ​!! ជីវិត​ពួក​ខ្ញុំ​មិន​មាន​អ្វី​ដែល​នាំឲ្យ​មហាជន​ចាប់អារម្ម​ណ៍ដូច ជា​ជីវិត​ប៉ា​ខ្ញុំ​ទេ​។ សព្វថ្ងៃ​ជីវិត​ខ្ញុំ និង​កូនៗ​បីនាក់ រួម​ជាមួយ​ម៉ែ​(​ប្រពន្ធ​លោក ស៊ីន ស៊ី​សាមុត​) រស់នៅ​បែប​សាមញ្ញ របរ​អី​ក៏​រក​ដែរ ឲ្យតែ​បាន​ប្រាក់កាស​មក​ផ្គ​ត់​ផ្គ​ង់​គ្រួសារ​កើត​។ អ្នកស្រី​បន្ត​ថា ខ្ញុំ​គ្មាន​របរ​អ្វី​ជា​ទីពឹង​ធំ​ដំ​ទេ ក្រោយពី រឺ​ត្រែត​ពីការងារ​នៅក្នុង​មន្ទីរ​ឃោសនាកា​រ​វប្បធម៌​ព័ត៌មាន​មក ក៏​ជួល​តូប​តូច​មួយ​នៅក្នុង​ផ្សារ​ខេត្ត​ស្ទឹងត្រែង ធ្វើ​បាយ​ម្ហូប​លក់​បាន​ប្រាក់​បន្តិតបន្តូច​ដោះស្រាយ​ជីវភាព​ប៉ុណ្នឹង​។​
 
​របរ​លក់​បាយ​ម្ហូបរ​បន្តិច​បន្តូច​នៅ​ផ្សារ​រាល់ថ្ងៃនេះ មិន​ទៀងទាត់​សម្រាប់​គ្រួសារ​អ្នកស្រី​ទេ ថ្ងៃ​ណា​មាន​គេ​ទិញ​ច្រើន​ទៅ​ក៏​បាន​ចំណេញ​៥-៦​ពាន់​ទៅមួយ​ម៉ឺន​រៀល​។ តែ​ខែ​ខ្លះ​រក​ប្រាក់​ចំណេញ​សល់​ទៅ​បង់​ឲ្យ​ថ្លៃ​ជួល​តូប​គេ​នោះ​មិន​ទាំង​ចង់​គ្រប់​ផង​។ ខែ​ណា​លក់​មិន​សូវ​ដាច់ អ្នកស្រី​ត្រូវ​បិទ​តូប​ចេញទៅ​រក​ស៊ីឈ្នូល​ដកដំឡូង​តាម​ចម្ការ​ឲ្យគេ​។​
​អ្នកស្រី​បញ្ជាក់ថា ខ្ញុំ​មិនដែល​គិត​សោះ​ថា ខ្ញុំ​ជា​កូនស្រី​តារាចម្រៀង​ដ៏​ល្បី ហើយ​ចេញ​ទៅ​ធ្វើ​បែប​នោះ​ខ្មាស់​គេ មាន​តែ​សប្បាយ​ទៅវិញ​ទេ ពេល​បាន​ផ្លាស់ប្តូរ​បរិយាកាស​នោះ​។ អ្នកស្រី​បាន​បញ្ជាក់ថា ទៅ​ស៊ីឈ្នូល​ដក​ដំឡូង ខ្ញុំ​ទទួលបាន​ចំណូល​ច្រើន​ជាង​លក់​បាយ​ម្ហូប​នៅ​ផ្សារ ហើយ​ខ្ញុំ​ក៏​មិន​មាន​ភាព​ខ្មាសអៀន​ដែរ ថា​ខ្លួន​ជា​កូន​របស់​អធិរាជ​សំឡេង​មាស​អី​នោះ​ទេ​។
 
​កូនច្បង​របស់​អធិរាជ​សំឡេង​មាស​រូប​នេះ​ឲ្យដឹងថា កាលពីដើម​ឡើយ ខណៈ​ពេល​នៅ​ធ្វើការ​នៅ​ក្នុង​មន្ទី​ឃោសនាការ ហើយ​រស់នៅ​ជុំគ្នា​ជាមួយនឹង​ប្តី ជីវភាព​ក៏​មិន​ពិបាក​ដូច​សព្វថ្ងៃ​នេះ​ដែរ​។ តែ​ជីវិត​ប្តី​ប្រពន្ធ​របស់​អ្នកស្រី​ក៏​បាន​បញ្ចប់ទៅ​កាលពី​ជាង​១០​ឆ្នាំមុន​ក្រោយពី​បន្ទាប់​ពី​ប្តី​អ្នកស្រី​ទៅ​មាន​អ្នកថ្មី​នោះ ចំ​ពេល​កូន​ទាំង​បី​កំពុង​ស្ថិត​ក្នុង​វ័យ​ក្រេបជញ្ជក់​ចំណេះដឹង​បណ្តាល​ឲ្យ​បន្ទុក​នេះ​ត្រូវ​ធ្លាក់​មក​លើ​អ្នកស្រី​ទាំងស្រុង​។ ដោយឡែក​ម្តាយ​របស់​អ្នកស្រី​ក៏​ស្ថិត​ក្នុង​បន្ទុក​របស់​អ្នកស្រី​ដែរ​។
 
​ប៉ុន្តែ​យ៉ាងណា អ្នកស្រី​បាន​អះអាងថា ពេល​នេះ​កូនៗ​ទាំង​បី​របស់​ខ្ញុំ​នេះ​គេ​ធំ​អស់ហើយ ហើយ​កូនច្បង​គេ​ធ្វើ​ជា​គ្រូបង្រៀន​នៅ​សា​សា​វិទ្យាល័យ​ក្នុង​ខេត្ត កូន​ទី​២​គេ​ក៏​មាន​ប្តី​ហើយ​ដែរ​។ ចំណែកឯ​កកូ​នទី​៣​នោះ គេ​ក៏​ធំ និង​ចេះ​រក​ប្រាក់​ចិញ្ចឹម​ខ្លួនគេ​ហើយ​ដែរ​។ ខ្ញុំ​ហាក់​រួច​ពី​បន្ទុក​នេះ​បន្តិច​៕ 

No comments:

Post a Comment

yes