សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, June 25, 2013

លោកគង់គាំអំពាវនាវឲ្យអ្នកម្ចាស់ឆ្នោតចូលរួមសង្រ្គោះជាតិយើង


លោក គង់ គាំ ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរ­ដ្ឋ នៅភូមិស្វាយអាណាត ឃុំញរ ស្រុកកំពង់ រោទិ៍ ខេត្តស្វាយរៀង លោក គង់ គាំ ឧត្តមទីប្រឹក្សាគណបក្សសង្រ្គោះជាតិ បានអំពាវនាវឲ្យ ប្រជា ពលរដ្ឋខ្មែរទាំងអស់ ចូលរួមសង្រ្គោះជាតិយើង​ តាមរយៈការបោះឆ្នោតឲ្យគណបក្សសង្រ្គោះជាតិ ដែលមានលេខរៀងទី៧ នៅថ្ងៃទី២៨ខែកក្កដាខាងមុខ ដែលការបោះឆ្នោតនេះ គឺដើម្បីលើក ស្ទួយ ជីវភាពរស់នៅរបស់អ្នកម្ចាស­់ឆ្នោត និងដើម្បីសង្រ្គោះប្រទេសយើងឲ្យរួចផុតពីការ­រំលោភបូរណភាពទឹកដីពីប្រទេសជិតខាង។

សូមបញ្ជាក់ថា កាលពីថ្ងៃ​ទី២៣ ខែមិថុនានេះ គណបក្សសង្រ្គោះជាតិខេត្តស្វាយរៀងបានរៀបចំវ­េទិកាសាធារណៈពេលព្រឹកនៅភូមិស្វាយអាណាត ឃុំញរ និងពេលរសៀលនៅភូមិត្រពាំងថ្នា ឃុំរាជមន្ទីរ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ដែលពិធីនេះត្រូវបានអញ្ជើញចូលរួមដោយលោក គង់ គាំ ឧត្តមទីប្រឹក្សាគណបក្សសង្គ្រោះជាតិ លោក សេង ម៉ារ៉ាឌី លោក ញ៉យ ចំរើន លោក រៀល ខេមរិន្ទ្រលោក គង់ សភា រួមជាមួយថ្នាក់ដឹកនាំខេត្តមួយចំនួនផ្សេងទៀ­ត។

No comments:

Post a Comment

yes