សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, June 19, 2013

តម្លៃ​ប្រេង​ឆៅ​​​លើ​ពិ​ភ​ពលោក​ហក់​ឡើង​បន្តិច​ ព្រោះ​បារម្ភ​ពី​អាមេរិក​បញ្ជូន​អាវុធ​ទៅ​ស៊ីរី

oil-gain
តំលៃប្រេងនៅក្រុងញ៉ូយ៉ក និងទីក្រុងឡុង មានការកើនឡើង 

តម្លៃប្រេង​ឆៅ​​នៅលើ​ពិភពលោក ​​ចាប់ផ្ដើម​ហក់​ឡើង​ថែម​​ទៀត​​នៅ​ថ្ងៃ​ពុធ​​នេះ  ចំ​ពេល​មាន​​ការព្រួយបារម្ភ​ថា​ ​អាមេរិក​នឹង​បញ្ជូន​សព្វាវុធ ទៅ​ជួយ​​​ពួក​ឧទ្ទាម​នៅ​​ប្រទេស​ស៊ី​រី​ ដើម្បីទម្លាក់​​របប​ប្រធានាធិបតី បាល​សា​អាល់​​អាសាដ​។
​អ្នកវិភាគ​ ​បាន​និយាយថា ​ការ​ហក់​ឡើង​តម្លៃ​ប្រេង​​ឆៅ​នៅលើ​ពិភព​លោក ​គឺជាព័ត៌មាន​មួយ​​ដែល​បង្ហាញ​ថា ​វិបត្តិ​ប្រេង​នៅ​មជ្ឈឹម​បូ​ព៌ា​អាច​នឹង​​កើត​មាន ជាពិសេស​​នៅ​​ប្រទេស​ស៊ី​រី ​និង​ប្រទេស​អ៊ីរ៉ង់ ​ដែល​កំពុង​ហ៊ុម​​ព័ន្ធ​សេដ្ឋកិច្ច​ ដោយ​លោក​ខាងលិច​។​
តាម​តារាង​តម្លៃ​ប្រេង​​ឆៅ នៅ​ទីក្រុង​ញ៉ូ​យ៉​ក​ បាន​ហក់​ឡើង ១១៦​​ដុល្លារ​អាមេរិក​​ក្នុង​​មួយ​បារែល​ បើ​ប្រៀបធៀបកាលពី​សប្ដាហ៍​មុន​គឺ​ ៩៧,៨៥​ដុល្លារ​អាមេរិក​​ក្នុង​មួយ​បា​រែល​។ ​រីឯ​តារាង​ប្រេង​ឆៅ ​នៅ​ទីក្រុង​ឡុង​ដុង ​ប្រទេស​អង់គ្លេស ​បានកើន​ឡើង​៥៥​​សេន​ទៀត គឺ​ស្មើ​នឹង ​១០៦,០២​ដុល្លារ​អាមេរិកក្នុង​មួយ​បា​រែល​។ ​

អ្នកវិភាគ ​បាន​ហៅ​ការឡើង​តម្លៃ ប្រេង​ឆៅ​បន្ដិច​នៅ​ទីក្រុង​ញ៉ូ​យ៉​ក​ និង​ទីក្រុង​ឡុង​​ដុង​ គឺជា​ដើមហេតុធ្វើឲ្យ​តម្លៃ​ប្រេងឆៅនៅ​តំបន់​មួយ​ចំនួន​​ទៀត​ អាច​ហក់​ឡើង​ដូចគ្នានេះដែរ​។
នៅ​ឯកិច្ចប្រជុំ​មេដឹកនាំ​ជឿនលឿន G8 នៅ​ប្រទេស​អៀរ​ឡង់​ខាង​ជើង  ក៏​មាន​​ការ​អំពាវ​នាវ​សុំឲ្យ​ជួយ​ពន្លឿន​សន្តិភាព​សម្រាប់​ប្រជាជន​​​ស៊ី​រី ៕ 

No comments:

Post a Comment

yes