សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, June 6, 2013

មន្ត្រី​បក្សប្រឆាំងចោទ​​សកម្មជន​​បក្ស​​​កាន់​​​អំ​ណាចថា​​​ចាក់​​​ភ្លេង​​រំខាន​​ពេល​​បង្រៀន​

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ស្រុក​​ស្ទោង ខេត្ត​​កំពង់​ធំ ចោទ​ប្រកាន់​​សកម្ម​ជន​​គណបក្ស​​ប្រជាជន​កម្ពុជា ក្នុង​តំបន់​ថា ធ្វើ​សកម្ម​ភាព​​រំខាន​​ដល់​​ការ​បង្រៀន​​សកម្ម​ជន​​បក្ស​​ពីរបៀប​​សង្កេត​​ការណ៍​ នា​ពេល​បោះឆ្នោត​ខាងមុខ ។​
មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ឃុំ​ចំណា​​ក្រោម ស្រុក​ស្ទោង ខេត្ត​កំពង់ធំ អះ​អាងថា ពួកគេ​បាន​បង្រៀន​សកម្មជន​​ ៣៥​នាក់​ ពី​របៀប​​អង្កេត​​ការណ៍​​ពេល​បោះឆ្នោត នៅ​រសៀល​​ថ្ងៃ​ព្រហស្បតិ៍ ទី​​០៦ ខែ​មិថុនា តែ​មន្ត្រី​គណបក្ស​បាន​ចាក់​ភ្លេង​រំខាន​។​
លេខាធិការ​គណបក្ស​សង្គ្រោះ​ជាតិ​​ស្រុក​​ស្ទោង លោក ឆាយ ចែង ប្រាប់​​ថា សកម្ម​ជន​​គណបក្ស​​ប្រជាជន​កម្ពុជា​​ម្នាក់ ឈ្មោះ គង់ អឿន នៅក្បែរ​ផ្ទះ​​របស់​លោក បាន​បើក​ធុងបាស់​​ខ្លាំងៗ នាំឲ្យ​មាន​សំឡេង​​រំខាន​​មិន​​អាច​​ស្តាប់​អ្វី​​បាន ខណៈ​លោក​កំពុង​​បង្រៀន​សកម្មជន​បក្ស ពី​ការងារ​​សង្កេត​ការណ៍​​ពេល​​បោះ​ឆ្នោត។ លោក​បន្តថា បើ​ទោះ​ជា​ឮ​សម្លេង​រំខាន​យ៉ាង​ណា​ក៏​ដោយ ក៏​​មិន​​មាន​​អាជ្ញាធរ ឬ​​សមត្ថ​កិច្ច​​ណា​​ម្នាក់​​មក​ជួយ​សម្រួល​ដែរ ៖ "​ចាក់​ខ្លាំង ល្មម​ដែល​​​យើង​ពិ​បាក​នឹង​និយាយ​ស្តាប់​គ្នា​លឺ ព្រោះ​ផ្ទះ​នៅ​ជិត​គ្នា គាត់​អះ​អាង​ថា​គាត់​អត់​បិទទេ​ លើក​លែង​តែ​​ប៉ូលិស​មក​រារាំង​គាត់ មិន​ឲ្យ​គាត់​បិទ ទើប​បាន​គាត់​ឈប់ គាត់​និយាយ​អញ្ចឹង​។ មេ​ឃុំ​នៅហ្នឹង គាត់​អត់​មាន​វិធាន​ការ​អី​​មក​លើ ​គង់​ អឿ​ន នេះ​ទេ មេ​ឃុំ​ហ្នឹង​គាត់​ថា​ គាត់​ជាប់​រវល់​"។
​លោក គង់ អឿន ជា​​សកម្មជន​​របស់​​គ​ណ​បក្ស​ប្រជាជន​​កម្ពុជា ដែល​​ត្រូវ​បាន​ចោទ​ថា ធ្វើ​សកម្មភាព​រំខាន បដិសេធ​នឹង​ការ​ចោទ​​ប្រកាន់​​នេះ ដោយ​លោក​​លើកឡើង​ថា លោក​គ្រាន់តែ​ជប់លាង​សប្បាយ​ជាមួយ​មិត្ត​ភ័ក្ត្រ​​តែប៉ុណ្ណោះ​ ៖ "ខ្ញុំ​អត់​បាន​ចាក់​បាស់​តម្លង់​ផង ខ្ញុំ​ចាក់​​​ស្តាប់​ក្នុង​ផ្ទះ​ខ្ញុំ ចាក់​ក្នុង​ផ្ទះ​ខ្ញុំ ចាក់​ក្នុង​ផ្ទះ​ខ្ញុំ​តា អត់​លឺ​ផងខ្ញុំ​បិទ​ប៉ុណ្ណឹង​ហើយ អស់​លឺ​ប៉ុណ្ណឹង​ហើយ បាស់​វា​ធំៗ​"។
មិនអាច​ទាក់ទង​ប្រធាន​ប៉ុស្តិ៍​ឃុំ​​ចំណារ​​ក្រោម លោក ហ៊ាង ហួន ដើម្បី​អធិប្បាយ​លើ​បញ្ហា​​នេះ បាន​​នៅ​ឡើយ​​ទេ​។ ចំណែក​មេឃុំ លោក ខឹម យុន មាន​ប្រសាសន៍​ថា លោក​មិន​បានដឹង​ពី​ករណី​នេះ​ទេ​។​
នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត ហៅ​កាត់​ថា និកហ្វិក (Nicfec) លោក ហង្ស ពុទ្ធា  មានប្រសាសន៍ថា ប្រសិនបើ​មាន​​ហេតុការណ៍​​ដូច្នេះ នេះ​​ជា​​ទង្វើ​​ដែល​​មិន​មាន​​សុជីវធម៌  ហើយ​​ការ​ដែល​អាជ្ញាធរ​មិន​អើពើ ជួយ​​សម្រួល​សន្តិសុខ​នេះ ចាត់​ទុក​ថា ជា​ការរើសអើង និង​​បង្ហាញ​ពី​ភាព​មិន​ឯករាជ្យ ៖ "បើ​អាជ្ញាធរមិន​ដោះ​ស្រាយ​សម្រួល​ឲ្យ​ក្រុម​គណបក្ស​ណា​មួយ​ ធ្វើ​សកម្ម​ភាព​​ដើម្បី​បណ្តុះ​បណ្តាលសកម្ម​ជន​របស់​ខ្លួន​នោះ​ទេ​ បាន​ន័យ​ថា មេ​ឃុំ ឬ​ក្រុម​ប្រឹក្សា​ឃុំ​នោះ​ឯង បង្កើត​នូវ​វប្បធម៌​មិន​សេរី​ និង​យុត្តិ​ធម៌​សម្រាប់​ការ​បោះ​ឆ្នោត​ហើយ​​ ហើយ​គណបក្ស​មួយ​ចំនួន លោក​នឹង​ទទួល​ការ​រង​គ្រោះ​"។
​កន្លងទៅ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​​មានប្រសាសន៍​​ទៅកាន់​មន្ត្រី​ក្រោម​ឱវាទ និង​មន្ត្រី​គ្រប់​ជាន់​​ថ្នាក់​​ទាំង​​អស់ ឲ្យ​រក្សា​សណ្តាប់​ធ្នាប់ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​​គ្រប់​គណបក្ស​នយោបាយ ជិត​​ពេល​​បោះ​ឆ្នោត និង​អំឡុង​ពេល​បោះឆ្នោត ដោយ​​មិន​ត្រូវ​ប្រកាន់​បក្សពួក​​ន​យោ​បាយ​​ទ្បើយ​៕​

No comments:

Post a Comment

yes