លោក កឹម សុខា អនុប្រធានគណបក្ស សង្គ្រោះជាតិ
ក្រុមមេដឹកនាំបក្សជំទាស់និយាយថា ពលរដ្ឋខ្មែរអាមេរិកាំងនឹងនាំយកសាររបស់ពួកគេអំពីភាពមិនប្រក្រតីក្នុងដំណើរការបោះឆ្នោតនៅកម្ពុជា ទៅប្រាប់ដល់ក្រុមតំណាងរាស្ត្រអាមេរិកាំង ដើម្បីឲ្យមានដំណោះស្រាយអាចឲ្យប្រធានបក្សសង្គ្រោះជាតិចូលប្រឡូកក្នុងការបោះឆ្នោតជាតិ ខែកក្កដា ខាងមុខ។
ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានប្រតិកម្មថា គណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាច កំពុងកែច្នៃសំឡេង បង្ខូចកេរ្តិ៍ឈ្មោះរបស់លោក ដែលថាគ្មានរបបខ្មែរក្រហម។
ក្រុមមេដឹកនាំបក្សជំទាស់ព្រមានថា ត្រូវតែឲ្យមានវត្តមានលោក សម រង្ស៊ី ប្រធានបក្សសង្គ្រោះជាតិ ចូលប្រឡូកក្នុងការបោះឆ្នោតជាតិនាខែកក្កដា ខាងមុខ បើមិនដូច្នោះទេ នោះរដ្ឋាភិបាលរបស់លោក ហ៊ុន សែន នឹងជួបផលលំបាក។
No comments:
Post a Comment
yes