សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, June 27, 2013

មន្ត្រី​បក្ស​ប្រឆាំង​ឃាត់​ឡាន​ពាក់​ស្លាក​ខ.ម​បិទ​ស្លាក​បក្ស​ប្រជាជន

មូរ សុខហួរ ៦១០
អ្នកស្រី មូរ សុខហួរ ផ្ដល់​សម្ភាសន៍​នៅ​ខាង​មុខ​ទីស្នាក់ការ​កងរាជអាវុធហត្ថ​ខណ្ឌ​ចំការមន 
កាល​ពី​យប់​ថ្ងៃ​ទី​២៧ មិថុនា ឆ្នាំ​២០១៣ បន្ទាប់​ពី​អ្នកស្រី​ចាប់​បាន​រថយន្ត​ពាក់​ស្លាក​
លេខ ខ.ម បិទ​ស្លាក​បក្ស​ប្រជាជន​កម្ពុជា

កាល​ពី​យប់​ថ្ងៃ​ទី​២៦ មិថុនា មុន​ថ្ងៃ​ឃោសនា​បោះ​ឆ្នោត បេក្ខជន​តំណាងរាស្ត្រ​លំដាប់​ទី​១ មណ្ឌល​បាត់ដំបង នៃ​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មូរ សុខហួរ បាន​ឃាត់​រថយន្ត​ពាក់​ស្លាក​លេខ​កង​ខេមរភូមិន្ទ (ខ.ម) ដែល​បាន​បិទ​ស្លាក​សញ្ញា​គណបក្ស​ប្រជាជន​កម្ពុជា និង​រូបថត​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

អ្នកស្រី មូរ សុខហួរ មាន​ប្រសាសន៍​ថា សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​អ្នក​បើកបរ​ដែល​រំលោភ​តួនាទី​ឯករាជភាព​របស់​កង​ខេមរភូមិន្ទ​នៅ​មុន​ពេល​ចាប់​ផ្តើម​ការ​ឃោសនា​បោះ​ឆ្នោត។
សមត្ថកិច្ច​ខណ្ឌ​ចំការមន បាន​ចាប់​ខ្លួន​អ្នក​បើក​បរ​រថយន្ត​មាន​ពាក់​ស្លាក​សញ្ញា​កង​យោធពលខេមរភូមិន្ទ​បញ្ជូន​ទៅ​ទីស្នាក់ការ ហើយ​នៅ​មិន​ទាន់​ដោះលែង​នៅ​ឡើយ​ទេ។

ចំណែក​បេក្ខជន​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពត របស់​គណបក្ស​សង្គ្រោះ​ជាតិ លោក ជា ប៉ូច កាល​ពី​ថ្ងៃ​អង្គារ ក៏​បាន​ចោទ​ប្រកាន់​មន្ត្រី​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្ត​ថា បាន​លំអៀង​ទៅ​រក​គណបក្ស​ប្រជាជន​កម្ពុជា ដោយសារ​មន្ត្រី​រៀបចំ​ការ​បោះ​ឆ្នោត​បាន​បញ្ជា​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ រុះរើ​ស្លាក​សញ្ញា​គណបក្ស​ចេញ​ពី​ផ្ទះ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ទុក​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ដើរ​ក្បួន​ឃោសនា​បោះ​ឆ្នោត​នៅ​ថ្ងៃ​ពុធ ទី​២៧ មិថុនា  នៅ​ទីក្រុង​កំពត ខេត្ត​កំពត។
លោក ជា ប៉ូច បន្ត​ថា លោក​បាន​សម្រាក​នៅ​ផ្ទះ​សកម្មជន​គណបក្ស​របស់​លោក ដើម្បី​ការពារ​មិន​ឲ្យ​មន្ត្រី​រៀបចំ​ការ​បោះ​ឆ្នោត​រុះរើ​ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ​ចេញ៕

No comments:

Post a Comment

yes