សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, July 28, 2013

សមាជិក​​បក្ស​​សង្គ្រោះ​ជាតិ​​អបអរ​សាទ​​លទ្ធផល​​បណ្តោះ​អាសន្ន​​នៅ​ទី​ស្នា​ក់ខ្លួន​


បន្ទាប់ពី​ការបោះឆ្នោត​ជ្រើសតាំង​​តំណាង​រាស្ត្រ​​និតិ​​កាល​​ទី​៥ ដែល​បាន​បើក​ដំណើរការ​តាំងពី​ម៉ោង​៧ព្រឹក និង បិទ​បញ្ចប់​នៅ​ម៉ោង​៣​រសៀល ការរាប់​សន្លឹក​ឆ្នោត​​ក៏​​បាន​​ធ្វើ​ឡើង​​នៅ​តាម​មណ្ឌល ការិយាល័យ​​ទូទាំង​ប្រទេស​ភ្លាមៗ​នោះដែរ​។
នៅឯ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្សប្រឆាំង​ធំ​នៅ​កម្ពុជា ក៏​មាន​សា​ជិក ក៏ដូចជា​អ្នកគាំទ្រ​បាននាំគ្នា​រងចាំ​ស្តាប់​លទ្ធផល​បណ្តោះ​អាសន្ន​​ដែល​ភ្នាក់ងារ​របស់​ខ្លួន​ធ្វើការ​រាយ​ការណ៏​ពី​តាមម​ណ្ឌលការិយាល័យ​បោះឆ្នោត​នៅ​ទូទាំង​ខេត្ត​ក្រុង​មួយ​ចំនូ​ន​។​
​ក្រៅ​ពី​សមាជិក និង អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​គេ​ក៏​សង្កេតឃើញ​ក្រុម​អ្នក​អ្នកសារព័ត៌មាន​ជាតិ និង អន្តរជាតិ​ផងដែរ​ដែល​ចាំ​ស្រង់​យក​ព័ត៌មាន​សំខាន់​ៗ​។
ទិដ្ឋភាព​ទូទៅ​នៅ​ទីស្នាកការ​គណបក្ស​នោះ​សមាជិក​ក៏ដូចជា អ្នកគាំទ្រ​សុទ្ធសឹងតែ​សម្តែង​នូវ​ការរីករាយ​ក​ចំពោះ​លទ្ធផល​ដែល​ខ្លួន​ទទួលបាន​ព្រោះថា បើ​តាម​ការអះអាង​ពី​សមាជិក​ទាំងនោះ​ពួកគេ​មាន​សង្ឃឹម​ច្រើន​។ ប៉ុន្តែ​យ៉ាងណា​ក៏ដោយ​លទ្ធផល​ដែល​ពួកគេ​ទទួលបាន​នោះ គឺ​គ្រាន់តែ​ជា​លទ្ធផល​បណ្តោះ​អាសន្ន នឹង​មិន​ទាន់​បាន​គ្រប់​ជ្រុងជ្រោយ​នៅឡើយ​ទេ​។​

​សូមបញ្ជាក់​ថា ក្នុងចំណោម​គណបក្ស​នយោបាយ​ដែល​បាន​ចូលរួម​ប្រកួតប្រជែង​បោះឆ្នោត​ទាំង​នោះ គឺ​មាន​គណបក្ស​បក្ស​ធំៗ​ពី​ដែល​មាន​ការប្រកួតប្រជែង​គ្នា​ខ្លាំង​ពោល​គឺ គណបក្ស​ប្រជាជន​កម្ពុជា និង គណបក្ស​សង្គ្រោះ​ជាតិ​។
គេ​នឹង​រក​ចាំ​មើល​លទ្ធផល​ជា​ផ្លូវការ​នា​ពេល​ឆាប់ៗ​ខាងមុខនេះ ថា​តើ​គណបក្ស​មួយ​ណា​ដែល​ត្រូវ​ដឹកនាំ​ប្រទេស​កម្ពុជា​នា​ពេលខាងមុខ​នេះ​។

No comments:

Post a Comment

yes