សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, August 10, 2013

លោកសមរង្ស៊ីបកស្រាយ​ស្ថានភាព​នយោបាយ​ប្រាប់​អ្នកគាំទ្រ​នៅ​សហរដ្ឋអាមេរិក​​

លោក សម រង្ស៊ី ក្នុងជំនួបជួបជាមួយសកម្មជនរបស់ខ្លួន
នៅប្រទេសកាណាដា នាពេលកន្លងមក

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​លោក សម រង្ស៊ី បកស្រាយ​ស្ថានភាព​នយោបាយ​ក្នុង​ និង​ក្រៅ ប្រទេស​ ប្រាប់​សកម្មជន​របស់​ខ្លួន​នៅ​សហរដ្ឋ​អាមេ​រិក ដើម្បី​ពង្រឹង​ទំនុក​ចិត្ត​អ្នក​គាំទ្រ ​ស្វែងរក​ការផ្លាស់ប្តូរ​នៅ​កម្ពុជា​។​

​តាម​សេចក្តីជូនដំណឹង​របស់​គណៈកម្មាធិការ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​រដ្ឋា ម៉ាសា​ឈូ​សិត្តស៍ ​នៃ​សហរដ្ឋអាមេរិ​ក​ បាន​ឲ្យដឹងថា នៅ​ថ្ងៃ​សៅរ៍​ទី​១០ ​ខែ​សីហា​នេះ  លោក សម រង្ស៊ី​ ប្រធាន​គណ បក្ស​សង្គ្រោះ​ជាតិ ជួប​ជាមួយ​ប្រជាពលរដ្ឋ ដើម្បី​បកស្រាយ​ប្រាប់​ពី​ស្ថាន​ភាព​នយោបាយ​នៅ​កម្ពុជា​​ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅប្រទេស​បាន​ដឹង​។ ក្នុងជំនួប​នោះ​ ជជែក​ពី​ការ ទាមទារ​លទ្ធិប្រជាធិប តេយ្យ និង​សិទ្ធិសេរីភាព​ ជូន​ប្រជា​ពលរដ្ឋ​ខ្មែរ​ឲ្យ​បាន​​ពេញលេញ​។​

​លោក សម រង្ស៊ី បាន​វិល​ចូល​ស្រុក​ខ្មែរ​វិញ កាលពី​ថ្ងៃ​ទី​១៩ ​ខែកក្កដា គឺ​មុន​បោះ​ឆ្នោត តែ​ប្រមាណ​១​សប្តាហ៍​ប៉ុណ្ណោះ បន្ទាប់​ពី​ព្រះមហាក្សត្រ នរោត្ត សីហ​មុនី លើកលែងទោស​៕

No comments:

Post a Comment

yes