សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, August 3, 2013

អង្គការ​សហប្រជាជាតិ​ទាម​ទារ​ឲ្យ​មាន​ការ​​វិនិច្ឆ័យ​ដ៏​យុត្តិធម៌​សម្រាប់​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា

អ្នក​នាំ​ពាក្យ​អង្គការ​សហប្រជាជាតិ លោក Martin Nesirky
UN/Paulo Filgueiras

ទាក់​ទង​ទៅ​នឹង​បញ្ហា​ចម្រូង​ចម្រាស់​ក្រោយ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា អង្គការ​សហប្រជាជាតិ​ កាល​ពី​ថ្ងៃ​សុក្រ ម្សិលមិញ​ បាន​ទាមទារ​​ឲ្យ​មាន​ការ​វិនិច្ឆ័យ​ដ៏​យុត្តិធម៌​មួយ។ យ៉ាង​ណា​ក៏​ដោយ ស្ថាប័ន​នេះ មិន​ទាន់​ទទួល​បាន​ការ​ស្នើ​សុំ​ជា​ផ្លូវ​ការ​​ពី​ភាគី​ណា​មួយ ឲ្យ​ចូល​រួម​ស៊ើបអង្កេត​លើ​បញ្ហា​ចម្រូង​ចម្រាស់​ក្រោយ​ការ​បោះ​ឆ្នោត​នេះ​​នៅ​ឡើយ​ទេ។

យោង​តាម​ទី​ភ្នាក់​ងារ​ព័ត៌មាន​បារាំង AFP អង្គការ​សហប្រជាជាតិ កាល​ពី​ថ្ងៃ​សុក្រ ទី​៣​ខែ​សីហា​កន្លង​ទៅ បាន​ទាមទារ​ឲ្យ​មាន​ការ​វិនិច្ឆ័យ​ដ៏​យុត្តិធម៌​មួយ ពាក់ព័ន្ធ​នឹង​បញ្ហា​ចម្រូង​ចម្រាស់​ក្រោយ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា។ 

គណបក្ស​ប្រឆាំង ​បាន​អះអាង​ថា មាន​ភាព​មិន​ប្រក្រតី​ជា​ច្រើន​កើត​មាន​ឡើង នៅ​ក្នុង​ការ​បោះ​ឆ្នោត ថ្ងៃ​ទី​២៨​កក្កដា។ គណបក្ស​ប្រឆាំង​នេះ ថែម​ទាំង​បាន​ដង្ហោយ​រកអង្គការ​សហប្រជាជាតិ ឲ្យ​ជួយ​ស៊ើប​អង្កេត​លើ​បញ្ហា​នេះ។ យ៉ាង​ណា​ក៏​ដោយ អង្គការ​សហប្រជាជាតិ អះ​អាង​ថា ខ្លួន​នៅ​មិន​ទាន់​បាន​ទទួល​សំណើ​ជា​ផ្លូវ​ការ​ណា​មួយ ឲ្យ​ចូល​រួម​ស៊ើបអង្កេត​លើ​បញ្ហា​ចម្រូង​ចម្រាស់​ក្រោយ​ការ​បោះ​ឆ្នោត​នេះ​​នៅ​ឡើយ​ទេ។

នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​អណត្តិ​ទី​៥​នៅ​កម្ពុជា​​នេះ អង្គការ​សហប្រជាជាតិ​មិន​បាន​លូក​ដៃ​ចូល​ទាល់​តែ​សោះ។ យ៉ាង​ណា​ក៏​ដោយ អ្នក​នាំ​ពាក្យ​អង្គការ​សហប្រជាជាតិ លោក Martin Nesirky ឲ្យ​ដឹង​ថា អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក​បាន គីមូន បាន​និង​កំពុង​តែ​តាម​ដាន​ការ​វិវត្ត​នៃ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ចាប់​តាំង​ពី​បញ្ហា​ចម្រូង​ចម្រាស់​នេះ​ផ្ទុះ​ឡើង​មក​ម្ល៉េះ។

អ្នក​នាំ​ពាក្យ​រូប​នេះ​បន្ថែម​ថា អង្គការ​សហប្រជាជាតិ​ស្វាគមន៍​ចំពោះ​បណ្ដឹង​តវ៉ា​លើ​ដំណើរ​ការ​បោះ​ឆ្នោត ឬ​ការ​វិនិច្ឆ័យ​ដ៏​យុត្តិធម៌​លើ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ក្នុង​គោលបំណង​បញ្ជាក់​ពី​ភាព​ត្រឹម​ត្រូវ និង​សេចក្ដី​គោរព ចំពោះ​ឆន្ទះ​របស់​ពលរដ្ឋ​កម្ពុជា​ទាំង​អស់៕

No comments:

Post a Comment

yes