សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, August 8, 2013

ភាពសុច្ចរឹត.សច្ចៈ.យុត្តិធម៌.របស់គណបក្សសង្គ្រោះជាតិនិងនាំមកនូវជោគជ័យជូនជាតិនិងប្រជាពលរដ្ឋខ្មែរទាំងអស់

ការបោះឆ្នោតជាតិអាណត្តិទី៥ ដែលទើបតែបានបញ្ចប់ទៅថ្មីៗនេះ គណបក្សសង្គ្រោះជាតិ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ នេះមិនទាន់និយាយពីភាពមិនប្រក្រតី ជាច្រើនដែលកើតមាននៅក្នុងអំឡុងពេលបោះឆ្នោតផង ។
ជាមួយគ្នានោះគណបក្សសង្គ្រោះជាតិ ដែលមានលោកប្រធាន សម រង្ស៊ី ជាប្រធាន និងលោក កឹម សុខា ជាអនុប្រធាន បាននិងកំពុងតែធ្វើការទាមទារយ៉ាងផុងផុល ដើម្បីស្វែងរកយុត្តិធម៌ ជូនប្រជាពលរដ្ឋ ដែលពួកគាត់មិនបានបោះឆ្នោត ដោយសារតែការលុបឈ្មោះ មានអ្នកបោះ ជំនួស ការគំរាមកំហែងប្រជាពលរដ្ឋមិនឲ្យទៅបោះឆ្នោត និងការផ្លាស់ប្តូរការរិយាល័យ​ដោយ​មិនបានជួនដំណឹងដល់ពួកគាត់ជាដើម ។
សូមជំរាបថា ប្រជាពលរដ្ឋខ្មែរសម្រាប់អាណត្តិទី៥នេះ ពួកគាត់ចង់ឲ្យមានការផ្លាស់ប្តូរជាខ្លាំង គឺមិនចង់ឲ្យអ្នកដឹកនាំដដែលៗនៅបន្តអំណាចរបស់ខ្លួនជាបន្តទៀតនោះទេ ព្រោះការដឹកនាំ របស់គណបក្សប្រជាជនជាង៣០ឆ្នាំមកនេះ មិនបានធ្វើការដឹកនាំប្រទេសឲ្យមានការរីកចំរើន គួរឲ្យកត់សំគាល់នោះឡើយ ហើយបញ្ហាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក៏កាន់តែលំបាក ប្រជាពលរដ្ឋក្រីក្រមួយថ្ងៃរកស្ទើរតែមិនបានបួនពាន់រៀលផង រីឯអ្នកមានអំណាច ឈ្មួញទុច្ច រឹត មន្រ្តីពុករលួយខិលខូចពួកគេចេះតែមានឡើងៗ ។
ជាមួយគ្នានេះ នៅបន្ទាប់ពីការបោះឆ្នោតបានបញ្ចប់ សម្លេងគណបក្សសង្គ្រោះជាតិ គឺមានការ គាំទ្រយ៉ាងច្រើនលើសលប់ ដែលធ្វើឲ្យគណបក្សប្រជាជនជ្រួលច្របល់ដូចមាន់រកពង ពួកគេ បានធ្វើការប្រកាសលទ្ធិបឋមផ្ទុយពីការពិត ដែលមាន គជប ជាឈ្នាន់ ។
ទោះជាយ៉ាងណាប្រជាពលរដ្ឋពួកគាត់មិនអាចទទួលយកបានទេ ចំពោះលទ្ធផលដែល គជប ប្រកាស់នោះ ហើយពួកគាត់និងធ្វើការតវ៉ាទាមទាររហូតដល់ទីបញ្ចប់ជាមួយគណបក្ស សង្គ្រោះជាតិ ដែលដឹកនាំដោយលោកប្រធាន សម រង្ស៊ី និងលោកអនុប្រធាន កឹម សុខា ដែល​ពួលគាត់ចង់ឲ្យមានការផ្លាស់ប្តូរនៅកម្ពុជា ។

សរុបសេចក្តីមក ភាពសុច្ចរឹត សច្ចៈ យុត្តិធម៌ របស់គណបក្សសង្គ្រោះជាតិ ទីបំផុតនិងនាំមក​នូវ​ជោគជ័យ ជូនជាតិ និងប្រជាពលរដ្ឋខ្មែរទាំងអស់ ៕

No comments:

Post a Comment

yes