សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, September 2, 2013

សន្និសិទសារព័ត៌មានរបស់គណបក្សសង្គ្រោះជាតិស្តីពី«គោលជំហររបស់គណបក្សសង្គ្រោះជាតិជុំវិញការធ្វើមហាបាតុកម្មអហិង្សាថ្ងៃទី០៧កញ្ញា២០១៣»


លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានមានប្រសាសន៏នៅក្នុងសន្និសិទព័ត៌មានថា គណ​បក្សសង្គ្រោះជាតិ និងដង្ហែរតាមព្រះរាជតម្រិះរបស់ព្រះករុណាព្រះបាទ នរោត្តម សីហមុនី​ហើយក្នុងនោះការធ្វើមហាបាតុកម្មអហិង្សារបស់គណបក្សសង្គ្រោះជាតិ គឺជួបជុំគ្នានៅថ្ងៃទី០៧ កញ្ញា វេលាម៉ោង ៨ព្រឹក និងបញ្ចប់នៅម៉ោង១១ថ្ងៃត្រង់ ដោយគោរពទៅតាមផ្លូវច្បាប់ អហិង្សា សន្តិវិធី ព្រុមទាំងធ្វើការបួងសួងរកសន្តិភាពផងដែរ ។

លោក សម រង្ស៊ី បញ្ជាក់ទៀតថា ការធ្វើមហាបាតុកម្មអហិង្សារបស់គណបក្សសង្គ្រោះជាតិ គឺអាចធ្វើ បានគ្រប់កន្លែងមិនចាំចាប់តែនៅរាជធានីភ្នំពេញនោះទេ ព្រោះជាមហាបាតុកម្មអហិង្សា ។

លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានឲ្យដឹងថា ការធ្វើមហាបាតុកម្មអហិង្សា​របស់គណបក្សសង្ក្រោះជាតិ គឺមិនមានការខុសច្បាប់ឡើងព្រោះយើងគោរពទៅតាមផ្លូវច្បាប់ ក្នុងនោះលោក កឹម សុខា បន្តថា ប្រសិនបើការធ្វើមហាបាតុកម្មអហិង្សារបស់គណបក្សសង្គ្រោះ ជាតិនៅថ្ងៃទី០៧ មិនទទួលបានជោគជ័យនោះទេ គណបក្សនិងបន្តធ្វើជាបន្តបន្ទាប់ទៀតរហូត​ទទួលបានជោគជ័យ ៕

No comments:

Post a Comment

yes