សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, September 22, 2013

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិសច្ចា​ប្រឆាំងនឹង​អំពើពុករលួយនិង​អយុត្តិធម៌​សង្គម​​

តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ ធ្វើពិធីបួងសួងនៅអង្គវត្ត
តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ម៉ោង​៨:៣០​នាទី​ព្រឹក​ថ្ងៃអាទិត្យ ទី​២២​ខែកញ្ញា​នេះ  នឹង​ធ្វើ​ពិធី​សច្ចាប្រណិធាន នៅ​ចំពោះមុខ​មហាជន​ខ្មែរ វត្ថុ​ស័ក្តិសិទ្ធិ​ថែរក្សា​កម្ពុជា និង​ទេវតា​រក្សា​ស្វេត​ឆ័ត្រ ក្នុង​ខេត្ត​សៀមរាប ដោយ​ប្តេជ្ញា​លើ​គោលការណ៍​៣​ចំណុច​។​
​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ថា ការ​សច្ចាប្រណិធាន​នេះ នឹង​ធ្វើឡើង​នៅ​ខាង​មុខ​ប្រាសាទអង្គរវត្ត ខេត្ត សៀមរាប ដោយ​បញ្ចូល​នូវ​សារ​បួងសួង និងការ​ប្តេជ្ញា​ចំនួន​៣​ចំណុច ដែល​រួមមាន​៖
-​    ​ទូលព្រះបង្គំ យើងខ្ញុំ សូម​ប្តេជ្ញា ប្តូរផ្តាច់​ហ៊ាន​បូជា​ជីវិត មិន​ក្បត់ជាតិ​មាតុភូមិ​កម្ពុជា
-​    ​ទូលព្រះបង្គំ យើងខ្ញុំ សូម​ប្តេជ្ញា មិន​ក្បត់​ឆន្ទៈ​ប្រជាពលរដ្ឋ​ជាដាច់ខាត
-​    ​ទូលព្រះបង្គំ យើងខ្ញុំ សូម​ប្តេជ្ញា ប្រឆាំង​ដាច់ខាត​អំពើ​ផ្តាច់ការ ពុករលួយ និង​អយុត្តិធម៌​សង្គម​គ្រប់​បែបយ៉ាង​

​សម័យប្រជុំ​ដំបូង​នៃ​រដ្ឋសភា នឹង​ដំណើរការ​តាម​ការគ្រោងទុក នៅ​ថ្ងៃ​ចន្ទ ទី​២៣​ខែ​កញ្ញា ស្អែក​នេះ បើទោះជា​មិន​មាន​វត្តមាន​របស់​តំណាងរាស្ត្រ​គណ​បក្ស​​សង្គ្រោះ​ជាតិ​។ រហូតមកដល់​ថ្ងៃ​អាទិត្យ​នេះ ព្រះមហាក្សត្រ ព្រះបាទ​នរោត្តម​សីហ​មុនី មិន​មាន​ព្រះរាជបន្ទូល​តប​នឹង​លិខិត​របស់​គណបក្ស​សង្គ្រោះ​​ជាតិ ដែល​បង្ហាញ​ពី​ការ​មិន​ចូលរួម​ប្រជុំ​សភា និង​ស្នើ​ឲ្យ​ព្រះអង្គ ពន្យារ​ពេល​សម័យប្រជុំ​សភា​លើកដំបូង​នៅ​ថ្ងៃទី​២៣​ខែ​កញ្ញា​។ ចំណែក​ប្រជា​ពល​រដ្ឋ និង​សង្គម​ស៊ីវិល​មួយចំនួន បានដាក់​ញត្តិ និង​ស្នាម​មេដៃ ថ្វាយ​ព្រះមហាក្សត្រ តែ​រហូត​មកដល់ពេលនេះ ព្រះអង្គ មិន​បាន​ចេញ​ជា​ព្រះរាជសារ ជា​​រាជ​បន្ទូល​តប​នឹង​ការទាមទារ​របស់​ប្រជារាស្ត្រ​នោះ​ទេ​។​

​ចំណែក​បេក្ខជន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង៥៥រូប កំពុង​ស្នាក់នៅ​ឯ​ខេត្តសៀមរាប និង​មាន​គម្រោង​វិលត្រឡប់​មក​រាជធានី​ភ្នំពេញ​វិញ នៅ​​ថ្ងៃ​ទី​២៤ ខែកញ្ញា​នេះ​។ តំណាងរាស្ត្រ​ទាំងនោះ ធ្វើ​ពិធី​ស្បថសច្ចា​គោរព​ឆន្ទៈ​ប្រជាពលរដ្ឋ ថ្ងៃទី​២២​កញ្ញា​នេះ នៅមុខ​ប្រាសាទ​អង្គរវត្ត ខេត្ត​សៀម​រាប​។​
​ចំណែក​អ្នកវិភាគ​នយោបាយ លោកស្រី ជា វណ្ណាត យល់ថា ពហិការ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ប៉ះទង្គិច​ជាមួយ​ស្ថាប័ន​ព្រះមហាក្សត្រ និង​ពលរដ្ឋ​មួយចំនួន ក្នុងចំណោម​ពលរដ្ឋ​ជិត​៣​លាន​នាក់ ដែល​បាន​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រឆាំ​ង ប៉ុន្តែ​គោរព​ព្រះមហាក្សត្រ ៖ "​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ប្រកែក​ថា លោក​មិន​ចូលរួម​ទេ ដូចជា​លោក​ប្រកែក​ជាមួយ​ព្រះមហាក្សត្រ ថា​លោក​មិន​ស្តាប់​ព្រះមហាក្សត្រ​ទេ របៀប​អញ្ចឹង ហើយ​នេះ​ខ្ញុំ​យល់ឃើញថា កាលណា​មាន​ជំហរ​អញ្ចឹង ជំហរ​ហ្នឹង​អាច​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ ដែល​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ ក៏​ប៉ុន្តែ​សុទ្ធតែ​ជា​អ្នក​គោរព​បូជា​ព្រះមហាក្សត្រ​"​។​
​លោកស្រី​បន្ថែមថា ការព្រួយបារម្ភ​ថា គណបក្ស​សង្គ្រោះ​ជាតិ​អាច​ចាញ់ល្បិច​គណបក្ស​ប្រជាជន​កម្ពុជា នៅពេល​អនាគត​ដូច​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច ប្រសិនបើ​គណបក្ស​នេះ​ចូល​ប្រជុំ​នោះ គឺ​មិន​អាច​កើតមាន​ទេ ពីព្រោះ​គណបក្សប្រឆាំង​ធ្លាប់​ឆ្លងកាត់ បទពិសោធន៍​នយោបាយ​ច្រើន​ហើយ ៖ "​ទស្សនៈ​របស់​ខ្ញុំ ខ្ញុំ​ថា​គួរតែ​អញ្ជើញ​ទៅ ចំណេញ​ជាង​មិន​ចូល ហើយ​កុំ​ឲ្យ​ភ័យ​ថា ខ្លាច​ចាញ់បោក ខ្លាច​ចាញ់កល ខ្លាច​ចាញ់ល្បិច ខ្ញុំ​ថា​មិន​គួរ​ទេ ពី​ព្រោះ​ប្រជាពលរដ្ឋ​ទេ លោក​ជា​អ្នកសម្រេច ប្រជាពលរដ្ឋ​ទេ ដែល​លោក​តាម​មើល​អ្នក​នយោបាយ​"​។​


ប្រភពពីVOD

No comments:

Post a Comment

yes