សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, September 22, 2013

អង្គការ​សង្គម​ស៊ីវិល​និងប្រជាពលរដ្ឋបន្ត​ស្នើឲ្យ​ព្រះមហាក្សត្រ​ពន្យារ​ពេល​ប្រជុំ​សភា​​

ប្រជាពលរដ្ឋ និងព្រះសង្ឃ ប្រមូលផ្តុំក្បែរព្រះបរមរាជវាំង 
ដើម្បីថ្វាយញត្តិទៅព្រះមហាក្សត្រ
របាំងរារាំងពលរដ្ឋចូលមុខវាំង ថ្វាយញត្តិព្រមហាក្សត្រ 

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង ប្រជាពលរដ្ឋ ​បន្ត​ស្នើសុំ​ព្រះមហាក្សត្រ​ ពន្យារពេល​ប្រជុំសភា​លើក​ដំបូង ​នៅ​ថ្ងៃទី​២៣​ខែកញ្ញា​នេះ ដើម្បី​ទុក​ពេល​​ដោះ​ស្រាយ​​ភាពមិនប្រក្រតី​នៅពេល​បោះឆ្នោត ដើម្បី​ឲ្យ​គណបក្ស​ទាំង​ពីរ ​ដែល​ឈ្នះឆ្នោត​ មាន​ឯកភាព​គ្នា​ជា​មុន​សិន​។​
​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ប្រជាពលរដ្ឋ ដែល​ភាគច្រើន ​ជា​យុវជន​ជិត ១០០០​នាក់ និង​ព្រះសង្ឃ​ប្រមាណ​៣០​អង្គ បាន​ប្រមូលផ្តុំ​គ្នា​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ ​នៅក្បែរ​ព្រះបរមរាជវាំង ក្នុង​គោលបំណង​ ស្នើឲ្យ​ព្រះមហាក្សត្រ​ សម្រេច​ពន្យារពេលប្រជុំ​លើកដំបូង​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ចន្ទ​ស្អែក​នេះ​។​
​ក្នុង​ខ្លឹមសារ​ញត្តិ​ដែល​មាន​ចុះហត្ថលេខា ​ដោយ​អង្គការ​សង្គម​ស៊ីវិល​ចំនួន​១០ ដែល​ដាក់​ថ្វាយ​ព្រះមហាក្សត្រ​នៅ​ព្រឹក​នេះ គឺ​ស្នើ​ឲ្យ​ព្រះមហាក្សត្រ​ពន្យារ​​​ពេល​ប្រជុំ​សភា ទុក​ឱកាស​ឲ្យ​គណបក្ស​ទាំង​ពីរ​ចរចា​ដោះស្រាយ​បញ្ហា​ឲ្យអស់ ដើម្បី​ជៀសវាងបញ្ហា​ជាប់​គាំង​នយោបាយ វិបត្តិ​សេដ្ឋកិច្ចសង្គម ទូ​ទាំង​​ប្រទេស​។​

អង្គការ​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ ដែល​ប្រមូលផ្តុំ​នៅ​ព្រឹក​នេះ ប្រកាស​ជំហ​រថា ប្រសិនបើ​ការប្រជុំ​សភា​ នៅ​តែ​បន្ត​នៅ​ថ្ងៃស្អែក​នេះ ពួកគេ​នឹង​តវ៉ា​បន្ត​​ទៀត​ជា​ទ្រង់ទ្រាយ​ធំ​នៅ​រាជធានីភ្នំពេញ នៅតាម​បណ្តា​ខេត្ត​ផងដែរ​៕

No comments:

Post a Comment

yes