ការហាត់ធ្វើមហាបាតុកម្មអហិង្សារបស់គណបក្សសង្គ្រោះជាតិ នាពេលថ្មីៗនេះ
នៅថ្ងៃទី០៧ កញ្ញានេះ
ប្រជាពលរដ្ឋខ្មែរដែលជាអ្នកស្នេហាជាតិ ស្រលាញ់លទ្ធិប្រជាធិបតេយ្យ និងយុត្តិធម៌នោះ បានរួបរួមគ្នាជាមួយ
គណបក្សសង្គ្រោះជាតិ ដើម្បីធ្វើមហាបាតុកម្មអហិង្សា ក្នុងការទាមទាររកយុត្តិធម៌ ដល់ពួកគាត់ដែលជាម្ចាស់ឆ្នោត
ដោយហេតុថាការបោះឆ្នោតជាតិអាណត្តិទី៥ កាលពីថ្ងៃទី២៨ កក្កដា កន្លងទៅនេះ មិនមានភាពសេរី
និងយុត្តិធម៌នោះឡើយ ម្យ៉ាងទៀត គជប ក៏បាន ចូលដៃជើងក្នុងការលួចបន្លំសន្លឹកឆ្នោតឲ្យគណបក្សប្រជាជន
យ៉ាងសកម្មបំផុតផងដែរ ។
ការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា
ពីមួយអាណត្តិទៅមួយអាណត្តិ ត្រូវបានគេមលើឃើញថា គឺមានភាពមិនប្រក្រតី
កាន់តែខ្លាំងឡើងៗ ព្រោះគណបក្សប្រជាជន គោលបំណងរបស់គេតែមួយគត់គឺមិនចង់ឲ្យគណបក្សផ្សេងចូលមកដឹកនាំរដ្ឋាភិបាលនោះឡើយ
ហើយគេក៏មិនខ្ចីខ្វល់ការរិះគន់នានា ពីគ្រប់មជ្ឈដ្ឋាន និងការរីកចំរើនរបស់ជាតិផងដែរ
។
កត្តាទាំងនេះហើយ
ទើបធ្វើឲ្យប្រជាពលរដ្ឋខ្មែរ ពួកគាត់ចង់ឲ្យមានការផ្លាស់ប្តូរ ដើម្បីទទួល
បានមេដឹកនាំមួយដែលស្អាតស្អំ រៀបចំប្រទេសជាតិឲ្យមានភាពល្អប្រសើរ ឲ្យពលរដ្ឋរស់នៅក្នុងភាពកក់ក្តៅ
ជាប្រទេសដែលកាន់លទ្ធិប្រជាធិបតេយ្យពិតប្រាកដ និងគោរពសិទ្ធិរបស់ ពលរដ្ឋដែលជាម្ចាស់ឆ្នោត
ដឹកនាំប្រទេសជាតិឲ្យមានការរីកចំរើន លើគ្រប់វិស័យជាដើម ។
ហេតុដូចនេះហើយ
គេរំពឹងថាការធ្វើមហាបាតុកម្មអហិង្សារបស់គណបក្សសង្គ្រោះជាតិ
និងប្រជាពលរដ្ឋខ្មែរស្នេហាជាតិ តាមរយៈការសមាធិ បួងសួង ដើម្បីសន្តិភាព
និងអាចផ្លាប់ប្តូរអ្វី ដែលជាផលអវិជ្ជាមាន កើតឡើងជាផលវិជ្ជមាន
ដើម្បីផ្តល់យុត្តិធម៌ដល់ប្រជាពលរដ្ឋដែលជា ម្ចាស់ឆ្នោត ។
សូមជំរាបជូនថា
ការធ្វើមហាបាតុកម្មអហិង្សារបស់គណបក្សសង្គ្រោះជាតិ ប្រព្រឹត្តិទៅនៅថ្ងៃទី០៧ កញ្ញា
ដោយជួបជុំគ្នានៅទីលានប្រជាធិបតេយ្យចាប់ពីវេលាម៉ោង៨ព្រឹក និងបញ្ចប់
ទៅវិញនៅម៉ោង១១ថ្ងៃត្រង់ ៕
No comments:
Post a Comment
yes