សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, September 15, 2013

បាតុករ​បណ្តេញ​លោកផៃ​ស៊ីផា​នចេញពី​កន្លែង​ធ្វើ​មហា​បាតុកម្ម​​


បាតុករ​ដែល​ប្រមូលផ្តុំ​នៅ​ទីលាន​ប្រជាធិបតេយ្យ​នៅ​ថ្ងៃ​អាទិត្យ​នេះ បាននាំគ្នា​បណ្តេញ លោក​ ផៃ​ ស៊ីផា​ន អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី ចេញពី​កន្លែង​រៀបចំ​ធ្វើ​មហា​បាតុកម្ម របស់​គណបក្ស​សង្គ្រោះ​ជាតិ​។​

​តាម​ការចុះផ្សាយ​របស់​បន្ទប់​ស្ថានការណ៍​នៅ​ថ្ងៃ​បោះឆ្នោត បានឲ្យដឹងថា នៅ​ម៉ោង ប្រមាណ ​១​និង​៣០​នាទី​រសៀល​នេះ លោក ផៃ ស៊ីផា​ន អ្នក​នាំ​ពាក្យ​​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​ទៅ​ថតរូប​បាតុករ​នៅ​ផ្តុំ​ស្ពាន​នាគ​ក្បែរ​វត្ត​ភ្នំ ហើយ​ត្រូវ​បាតុករ​នាំ​គ្នា​បណ្តេញចេញ​។​

​លោក ផៃ ស៊ីផា​ន ជា​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី និង​ជា​មន្ត្រី​មាន​ថ្វីមាត់​មួយរូប របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​តែង​ឆ្លើយតប និង​ប្រតិកម្ម​រាល់​ការលើក​ឡើង​ណា​មួយ​របស់​គណបក្សប្រឆាំង ក៏ដូចជា​អង្គការ​សង្គម​ស៊ីវិល ដែល​ប៉ះពាល់​ដល់​រាជរដ្ឋាភិបាល​៕

No comments:

Post a Comment

yes