សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, September 17, 2013

ព្រះសង្ឃ​មួយ​អង្គ​​ប៉ុនប៉ង​ដុត​ខ្លួន​នៅ​ទីលាន​ប្រជាធិបតេយ្យ

ព្រះសង្ឃ ដុត​ខ្លួន ៦១០
ព្រះសង្ឃ​ដែល​ប៉ុនប៉ង​យក​សាក់​ចាក់​ដុត​សម្លាប់​ខ្លួន អាន​សារ​នៅ​លើ​​ឆាក​
នា​ទីលាន​ប្រជាធិបេតយ្យ​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ កញ្ញា ឆ្នាំ​២០១៣

ព្រះសង្ឃ​មួយ​ព្រះអង្គ​​​ព្រះនាម សេក ឌីណា ​បាន​ប៉ុនប៉ង​យក​សាំង​ចាក់​ដុត​សម្លាប់​ខ្លួន​នៅ​លើ​ឆាក​នា​ទីលាន​ប្រជាធិបតេយ្យ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​កញ្ញា នេះ។

មុន​ពេល​ចាក់​សាំង​ដុត​ព្រះ​កាយ ព្រះអង្គ​បាន​អាន​សារ​លាត​ត្រដាង​អំពើ​អយុត្តិធម៌​ក្នុង​សង្គម​ដែល​ព្រះអង្គ​ចោទ​ថា ប្រព្រឹត្ត​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ ព្រះសង្ឃ​ សេក ឌីណា និមន្ត​មក​ពី​ខេត្ត​កំពង់ធំ មាន​ថេរដីកា​ថា ការ​ធ្វើ​ដូច្នេះ គឺ​ដើម្បី​ជា​សារ​ឲ្យ​លោក ហ៊ុន សែន ភ្ញាក់រឭក ហើយ​ឈប់​ប្រព្រឹត្ត​អំពើ​អាក្រក់​ត​ទៅ​ទៀត។ ប៉ុន្តែ​ការ​ព្យាយាម​នេះ​មិន​បាន​សម្រេច​ទេ ដោយសារ​មាន​ការ​រារាំង​ទាន់​ពេល​វេលា។
ព្រឹត្តិការណ៍​នេះ កើត​មាន​ឡើង​នៅ​ក្នុង​មហា​បាតុកម្ម​ទាមទារ​រក​យុត្តិធម៌​ក្នុង​រឿង​បោះ​ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​៣ ដែល​មាន​ប្រជាពលរដ្ឋ​ចូល​រួម​រាប់​ម៉ឺន​នាក់។

No comments:

Post a Comment

yes