សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, February 20, 2014

សមត្ថកិច្ច​ចាប់ខ្លួន​យុវជន​ម្នាក់​ដែល​ប្រមូលផ្តុំ​នៅ​ទីលាន​ប្រជាធិបតេយ្យ​​

ទិដ្ឋភាពនៅកន្លែងដែលសមត្ថកិច្ចធ្វើការចាប់ខ្លួនយុវជនម្នាក់ នៅជិត
ទីលានប្រជាធិបតេយ្យ (រូបថត៖ ជន ស្រីណុច)

យ៉ាងហោច​ណាស់​យុវជន​ម្នាក់ ក្នុង​ចំ​ណោម ០៩នាក់ ដែល​រៀបចំ​ការប្រមូលផ្តុំ​នៅ​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​ប្រារព្ធ​ទិវា​យុត្តិធម៌​អន្តរជាតិ​សង្គម​នៅ​ ថ្ងៃ​ព្រហស្បតិ៍​នេះ ត្រូវ​សមត្ថ​កិច្ច​ឃាត់ខ្លួន​ដោយ​មិន​ដឹង​មូលហេតុ​។​
​នៅ​ព្រឹក​នេះ យុវជន​ ០៩​នាក់ រៀបចំ​ពិធី​ជួបជុំ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ដើម្បី ថ្លែង​សុន្ទរកថា អបអរ​ទិវា​យុត្តិធម៌​សង្គម​អន្តរជាតិ ដោយ​រៀបរាប់​ពី​ស្ថានភាព​នៃ​ការទទួល​បាន​យុត្តិធម៌​នៅ​កម្ពុជា​។ តែ​ពិធី​នោះ​មិនទាន់​ដំណើរ​ផង​ក៏​មាន​សមត្ថកិច្ច​ប្រមាណ​២០​នាក់ ចុះ​ទៅ​បំបែក និងបាន​ចាប់ខ្លួន​យុវជន​ម្នាក់​យកទៅ​។​
​រហូតដល់​ម៉ោង​ជិត​១០​ព្រឹក​នេះ មិនទាន់​ទទួលបាន​ព័ត៌មាន​យុវជន​ម្នាក់​នោះ ត្រូវ​សមត្ថកិច្ច​បញ្ជូន​ទៅ​ទីណា​ទេ​។ ចំណែក​យុវជន​ផ្សេងទៀត នាំគ្នា​ប្រមូលផ្តុំ​នៅ​ស្នាក់ការ​អង្គការសហប្រជាជាតិ​ដើម្បី​ធ្វើ​សេចក្តីថ្លែងការណ៍​៕

No comments:

Post a Comment

yes