ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ (កណ្ដាល) គណៈកម្មាធិការនាយកគណបក្សសង្គ្រោះជាតិ
និងជាអតីតលេខាធិការផ្ទាល់សម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ
និងលោកសាស្ត្រាចារ្យបណ្ឌិត សុខ ទូច (ស្ដាំ) សកលវិទ្យាធិការសាកលវិទ្យាល័យ
ខេមរៈ និងជាអ្នកជំនាញវិទ្យាសាស្ត្រនយោបាយ ក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី
នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៣
ព្រះមហាក្សត្រ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់នឹងកោះអញ្ជើញសមាជិករដ្ឋសភានីតិកាលទី៥ ទាំង ១២៣រូប ដើម្បីចូលរួមប្រជុំរដ្ឋសភាជាលើកដំបូង នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣។
ថ្វីត្បិតតែរដ្ឋធម្មនុញ្ញចែងថា ព្រះមហាក្សត្រទ្រង់គ្រប់គ្រងរាជសម្បត្តិ និងមិនកាន់អំណាចក្ដី ប៉ុន្តែទ្រង់ជាព្រះប្រមុខរដ្ឋមួយជីវិត និងមានព្រះរាជតួនាទីសំខាន់ៗមួយចំនួន ដូចជាព្រះអង្គជាឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ជាឧត្ដមក្រុមប្រឹក្សាការពារជាតិ ពិសេសទៅទៀតនោះ នៅពេលប្រទេសមានបញ្ហាផ្នែកនយោបាយ ព្រះអង្គមានតួនាទីដ៏ខ្ពង់ខ្ពស់ជាអាជ្ញាកណ្ដាល និងរក្សាសន្តិសុខសាធារណៈ ពីព្រោះទ្រង់ជានិមិត្តរូបនៃឯកភាពជាតិ និរន្តរភាពជាតិ ទ្រង់ជាអ្នកធានាការគោរពសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ និងការគោរពសន្ធិសញ្ញាអន្តរជាតិជាដើម។
នាទីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី នៅយប់ថ្ងៃអង្គារ ទី១០ កញ្ញា ពិភាក្សាអំពីព្រះរាជតួនាទីរបស់ព្រះមហាក្សត្រ ដែលមានលោកសាស្ត្រាចារ្យបណ្ឌិត សុខ ទូច អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងជាអ្នកវិភាគឯករាជ្យ និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ គណៈកម្មាធិការនាយកគណបក្សសង្គ្រោះជាតិ និងជាអតីតលេខាធិការផ្ទាល់សម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ចូលរួមបកស្រាយ។ កិច្ចពិភាក្សានេះសម្របសម្រួលដោយលោក ជុន ច័ន្ទបុត្រ។
ស្ដាប់ផ្ទាល់៖
No comments:
Post a Comment
yes