សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, September 6, 2013

គណៈ​សង្ឃ​ហាម​មិន​ឲ្យ​ព្រះសង្ឃ​ចូលរួមក្នុង​មហា​បាតុ​កម្ម​

ព្រះ​សង្ឃ​កំពុង ថតរូប​ការ​ធ្វើ​ហែរក្បួនរបស់គណបក្ស​សង្រ្គោះជាតិ
ព្រះ​សង្ឃ​កំពុង ថតរូប​ការ​ធ្វើ​ហែរក្បួនរបស់គណបក្ស​សង្រ្គោះជាតិ

គណៈសង្ឃ​គណៈមហានិកាយ និង​គណៈសង្ឃ​គណៈធម្មយុត្តិកនិកាយ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានចេញ ព្រះរាជ​សង្ឃប្រកាស​មួយ ហាម​មិន​ឲ្យ​ព្រះ សង្ឃ អាចារ្យវត្ត គណៈកម្មការ​វត្ត ដូនជី តាជី និង​អ្នកស្នាក់នៅ​ក្នុង​វត្ត​ទាំងអស់ ចូលរួម​នៅក្នុង​មហា​បាតុកម្មអហិង្សា របស់​គណបក្ស​សង្គ្រោះ​ជាតិ​ឡើយ។ ការប្រកាស​នេះ បានធ្វើ​ឡើង ស្រប​ពេលដែល​គណបក្ស​សង្គ្រោះ​ជាតិ នឹង​រៀបចំ​ធ្វើ​មហា​កម្ម​អហិង្សា នៅ​ថ្ងៃទី ០៧កញ្ញា ស្អែក​នេះ។

គណសង្ឃ​គណៈមហានិកាយ និង​គណៈ​ស​ង្ឈ​គណៈធម្មយុត្តិកនិកាយ បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃទី ០៥កញ្ញា​ម្សិលមិញ លើ​ព្រះរាជ​សង្ឃប្រកាស​រួមគ្នា​មួយ ដែល​ហាម​មិន​ឲ្យ​គ្រប់​សង្ឃ សីល​វ័ន និង​អ្នក​សុំ​សីល មានដូចជា អាចារ្យ តាជី យាយជី និង​សូម្បីតែ​អ្នក​ដែល​ស្នាក់​នៅ​​ក្នុង​វត្ត​ទាំងអស់ មិន​ឲ្យ​ចូលរួម​នៅក្នុង​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​គ្រោង​នឹងធ្វើ​នៅ​ថ្ងៃទី ០៧កញ្ញា ស្អែក​នេះ។
 
ការហាម​ប្រាម​នេះ​ក្រោម​ហេតុផល​ថា នេះ​ជា​វេលា​ដែល​ព្រះសង្ឃ​កំពុង​គង់​ចាំ​ព្រះវស្សា។ ម្យ៉ាងទៀត ការចូលរួម​របស់​ព្រះសង្ឃ​នៅក្នុង​បាតុកម្ម​នានា គឺជា​អំពើ​ខុស​នឹង​ច្បាប់​ព្រះពុទ្ធ​សាសនា​។ សម្តេច​សង្ឃរាជ ទេព វង្ស នៃ​គណៈមហានិកាយ បាន​ប្រាប់​វិទ្យុ​បារាំង​យ៉ាងខ្លី នៅថ្ងៃនេះ​ថា អ្វីៗគ្រប់យ៉ាង​គឺ​ធ្វើទៅ​តាមច្បាប់​សាសនា​តែប៉ុណ្ណោះ។ ប៉ុន្តែ ព្រះអង្គ​មិនបាន​ផ្តល់​ព័ត៌មាន​លម្អិត​ពី​សេចក្តីប្រកាស​នេះ​ទេ។
 
សេចក្តីប្រកាស​របស់​គ​ណៈស​ង្ឃ បាន​ហាម​មិន​ឲ្យ​ព្រះសង្ឃ​ចូលរួម​ក្នុង​បាតុកម្ម​ដោយផ្ទាល់, មិន​​អនុញ្ញាត​​ឲ្យ​យក​វត្ត​អារាម ជាទី​ជួបប្រជុំ ធ្វើ​មិ​ទ្ទិញ, មិន​អនុ​ញ្ញា​ឲ្យ​អ្នក​សុំ​សីល ឬ អ្នកស្នាក់នៅ​ក្នុង​វត្ត បញ្ចេញ​សកម្មភាព​ណាមួយ​ដែល​គាំទ្រ​នឹង​បាតុកម្ម។ តាម​សេចក្តី​ប្រកាស ប្រសិនបើ​បុគ្គល​ខាងលើ មិន​គោរព​តាម​សេចក្តីសម្រេច បុគ្គល​នោះ នឹង​ទទួល​ទោស តាម​ច្បាប់​រដ្ឋ និង​ច្បាប់​សាសនា។
 
ប៉ុន្តែព្រះសង្ឃ អ៊ុន ស​ម្ភ​ស្ស ដែល​គង់នៅ​វត្ត​ព្រះឥន្ទ​កោ​សី​យ ក្នុង​ខេត្តសៀមរាប បាន​មាន​ប្រតិកម្ម ប្រាប់​វិទ្យុ​បារាំង​ថា ប្រសិនបើ​គណសង្ឃ​យល់ថា ការចូលរួម​បាតុកម្ម​ខុស​នឹង​ច្បាប់​សាសនា រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា មិនគួរ​អនុញ្ញាត​ឲ្យ​ព្រះសង្ឃ​ចូលរួម​ក្នុងការ​បោះឆ្នោត​នោះឡើយ។ ព្រោះ​ប្រសិនបើ​ព្រះសង្ឃ​អាច​បោះឆ្នោត​បាន មានន័យថា ព្រះសង្ឃ​ក៏មាន​សិទ្ធ​ជា​​ពលរដ្ឋ ហើយ​ព្រះសង្ឃ​ក៏​អាច​ចូលរួម​ក្នុង​សកម្មភាព​នយោបាយ បាន​ផងដែរ។ ព្រះអង្គ បាន​​បន្តថា ការហាម​ប្រាម​បែបនេះ គឺ​មិនបាន​សរ​បញ្ជាក់​ពី​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​នៅ​ប្រទេស​កម្ពុជា​ឡើយ៕

No comments:

Post a Comment

yes