សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, September 14, 2013

លោកសខេង​៖ កិច្ច​ជំនួប​ថ្នាក់ដឹកនាំ​កំពូលមេបក្ស​ទាំងពីរ​ក្នុង​ព្រះ​បរម​រាជវាំង​អាច​បង្កើត​រដ្ឋាភិបាល​ថ្មី​បាន​​

លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

មន្ត្រីជាន់ខ្ពស់​របស់​គ​ណ​បក្ស​កាន់​អំណាច អះអាង​ក្រោយ​កិច្ច​ជំនួប​កំពូល រវាង​ថ្នាក់ដឹកនាំ គណ បក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ក្រោយ​អ​ធិបតីភាព​ព្រះមហាក្សត្រ​សម្តេចព្រះន​រោត​ម្ភ​សីហមុនី​ នៅ​ព្រឹក​ថ្ងៃ​សៅរ​នេះ​ថា បាន​ប្រព្រឹត្តទៅ​ក្នុង​ភាព​យល់ចិត្ត​គ្នា អាចឈាន​ទៅ​រក​ការបង្កើត រដ្ឋាភិបាល​ថ្មី​បាន​ដោយ​គ្មាន​ឧបសគ្គ។​
រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​លោក ស ខេង ដែល​បាន​ចូលរួម​កិច្ច​ជំនួប​កំពូល​ក្នុង​ព្រះ​បរម​រាជ​វាំង ជាមួយ​ថ្នាក់ដឹកនាំ​កំពូ​លប​ក្សប្រឆាំង នៅ​ព្រះ​បរម​រាជ​វាំង ដើម្បី​ទំលាយ​ភាពទ័លច្រក​នយោបាយ​ក្រោយ​ការបោះឆ្នោត ឲ្យ​VOD​ដឹង​ក្រោយ​ជំនួប​នៅ​ថ្ងៃ​សៅរ​ ទី​១៤ ​ខែកញ្ញា​នេះ​ថា គណបក្ស​ទាំង​ពីរ បាន​យល់ព្រម​ទទួលយក​ព្រះរាជតម្រិះ ពី​ព្រះមហាក្សត្រ ដើម្បី​បង្រួបបង្រួម​ជាតិ  សម្រាប់​បង្កើត​រាជរដ្ឋាភិបាល​ថ្មី​អាណត្តិ​ទី​៥​នេះ។​​

លោក​ ស ខេង ឲ្យដឹងទៀតថា ការទទួលយក​នោះ ដោយសារ គណបក្សប្រឆាំង​ព្រម​ចូលប្រជុំ​សភា លើកដំបូង ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​២៣​ ខែកញ្ញា​នេះ ​តាម​ការកោះប្រជុំ​របស់​ព្រះមហាក្សត្រ គឺនូវ​ចំនួន តំណាងរាស្ត្រ ៦៨ទល់​និង៥៥ ​ដូច​លទ្ធផល​ផ្លូវការ ដែល​ប្រកាស​ដោយ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត និង​យន្តការ​ផ្សេងៗ​ទៀត ដើម្បី​បង្កើត​រាជរដ្ឋាភិបាល​ថ្មី​ក្រោយ​ការបោះឆ្នោត​។​
VOD​មិនទាន់​អាច​ទាក់ទង​ មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ ជុំវិញ​កា​លើកឡើង​របស់​មន្ត្រី​ជាន់ខ្ពស់ ​គណបក្ស​ប្រជាជន​កម្ពុជា​នៅឡើយ​ទេ​។​ ប៉ុន្តែ​កន្លងទៅ​បក្ស​ប្រឆាំង​មួយ​នេះ ធ្លាប់​ច្រានចោល​លទ្ធផល​នេះ ដោយ​ចាត់ទុកថា ជា​លទ្ធផល​លួច​បន្លំ និង​គំរាម​ធ្វើ​មហា​បាតុកម្ម ដើម្បី​ជំរុញ​ឲ្យ​បង្កើត​គណៈកម្មកា​រឯក​រាជ​ ស៊ើបអង្កេត​ភាពមិនប្រក្រតី​ នៃ​ដំណើរ​ការបោះឆ្នោត​នេះ៕


ប្រភពពី VOD

No comments:

Post a Comment

yes