សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, September 14, 2013

ប​ក្ស​ប្រឆាំង​ច្រាន​ចោល​ការលើក​ឡើង​រប​ស់លោ​កសខេង​

លោក យឹម សុវណ្ណ ក្នុងសន្និសិទកាសែតនៅព្រឹកមិញ (រូបភាព ណាត សុភាព)
លោក យឹម សុវណ្ណ ក្នុងសន្និសិទកាសែតនៅព្រឹកមិញ

មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ច្រាន​ចោល​ភ្លាមៗ​ នូវ​ការលើកឡើង​របស់ រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​លោក ស ខេង ដែលថា កិច្ចប្រជុំ​កាលពី​ព្រឹក​មិញ​នេះ ប្រព្រឹត្តទៅ​ដោយ​ភាពរលូន​អាច​បង្កើត​រដ្ឋាភិបាល​ថ្មី​បាន ដោយ​គ្មាន​ឧបសគ្គ​។​
​ក្រោយ​កិច្ច​ជំនួប​រវាង​មេដឹកនាំ​កំពូល​របស់ គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​កាន់​អំណាច​ក្រោម​អធិបតីភាព​ របស់​ព្រះមហាក្សត្រ ក្នុង​ព្រះ​បរម​រាជ​វាំង​ព្រឹក​ថ្ងៃ​សៅ​រិ៍នេះ​។ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាន​ផ្តល់​បទ​សម្ភាសន៍​ឲ្យVODថា គណបក្សប្រឆាំង និង​បក្ស​កាន់អំណាច ព្រម​ទទួលយក​លិខិត​កោះប្រជុំ​របស់​ព្រះមហាក្សត្រ នៅ​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០១៣​ខាងមុខនេះ​។​
​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ  ថ្លែង​ក្នុង​ស​ន្និសិទ​សារព័ត៌មាន​នៅ​ថ្ងៃ​ទី​១៤​ ខែកញ្ញា​នេះ​ថា អ្វី​ដែល​លោក ​ស ខេង ​បាន​លើកឡើង​នោះ គ្រាន់តែ​ជា​ព្រះរាជ​តម្រិះរបស់​ព្រះមហាក្សត្រ តែ​ការសម្រេច​យ៉ាងណា​នោះ​គណបក្ស​លោក មិនទាន់​សម្រេច​យ៉ាងណា​នោះទេ​។ លោក​ថា អ្វី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ចង់បាន គឺ​រក​យុតិធម៌​ជូន​ប្រជាពលរដ្ឋ ​ជា​ម្ចាស់ឆ្នោត​ជាមុនសិន​។

​បើ​តាម​លោក ស ខេង ឲ្យដឹងថា ក្នុង​កិច្ច​ជំនួប​រយៈពេល​៣០​នាទី កាលពី​ព្រឹក​មិញនេះ គណបក្សប្រឆាំង​ដឹកនាំ​ដោយ​លោក សម រង្ស៊ី  រីឯ​គណបក្សកាន់អំណាចដឹកនាំ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន  ក្នុង​ព្រះ​ម​រម​រាជវាំង គណបក្ស​ទាំង​២​បាន​ទទួលយក​ព្រះរាជ​តម្រិៈ​ព្រះមហាក្សត្រ ដែល​គ្រោង​កោះ​ប្រជុំ​លើក​ដំបូង​នៅ​ថ្ងៃ​ទី​២៣ ​ខែ​កញ្ញា ​ឆ្នាំ២០១៣​នេះ នូវ​ចំនួន​តំណាងរាស្ត្រ​៦៨ ទល់​៥៥។
គួររំលឹកថា គណបក្សប្រឆាំង​ធ្លាប់​ព្រមាន​ថា បើ​គណៈកម្មការ​ឯករាជ្យ​មួយ​មិន​ព្រម​បង្កើតឡើង ដើម្បី​ស៊ើបអង្កេត​ពី​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត រក​យុតិធម៌​ជូន​ម្ចាស់​ឆ្នោត​ទេ គណបក្ស​នេះ នឹង​មិន​ចូលរួម​បង្កើត​រដ្ឋាភិបាល​ថ្មី​ឡើយ​៕

No comments:

Post a Comment

yes