សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, September 6, 2013

កម្លាំង​សមត្ថិកិច្ច​ឆែកឆេរ​ពលរដ្ឋ​​ធ្វើ​​ដំណើរ​ចូល​ភ្នំពេញ

ពួកកំសាកញ៉ី

តាំង​ពី​ព្រឹក​ថ្ងៃ​ទី​៥ ខែ​កញ្ញា នេះ មាន​សមត្ថកិច្ច​នគរបាល​កម្លាំង​កងរាជអាវុធហត្ថ​ជា​ច្រើន​នាក់ ត្រូវ​ចាត់​តាំង​ឲ្យ​ទៅ​ប្រចាំការ​តាម​ចំណុច​មួយ​ចំនួន​តាម​ដង​ផ្លូវ​ជាតិ​សំខាន់ៗ ដែល​ត​ភ្ជាប់​ពី​តាម​ខេត្ត​នានា ចូល​មក​រាជធានី​ភ្នំពេញ។

មន្ត្រី​ជាន់​ខ្ពស់​នៃ​កងរាជអាវុធហត្ថ​ឲ្យ​ដឹង​ថា កម្លាំង​ចម្រុះ​ទាំង​នោះ​មាន​ភារៈ​ឆែកឆេរ​រក​អាវុធ​ដើម្បី​ការពារ​សុវត្ថិភាព នៅ​គ្រា​ដែល​ថ្ងៃ​ធ្វើ​មហា​បាតុកម្ម​របស់​គណបក្ស​ប្រឆាំង​ខិត​ជិត​មក​ដល់​នៅ​ថ្ងៃ​ទី​៧ ខែ​កញ្ញា។
កម្លាំង​សមត្ថកិច្ច​ចម្រុះ​ឆែកឆេរ​រថយន្ត​ដឹក​អ្នក​ដំណើរ​គ្រប់​ប្រភេទ​ដែល​ផ្ទុក​មនុស្ស​ច្រើន​ចូល​មក​រាជធានី​ភ្នំពេញ។ ការ​ឆែកឆេរ​នេះ​ធ្វើ​ឡើង​ចំ​ពេល​ដែល​មាន​មន្ទិល​សង្ស័យ​ថា អាច​ជា​យុទ្ធសាស្ត្រ​មួយ​របស់​រដ្ឋាភិបាល​ដើម្បី​រារាំង​មិន​ឲ្យ​ពលរដ្ឋ​នៅ​តាម​បណ្ដា​ខេត្ត​ផ្សេងៗ ចូល​រួម​ធ្វើ​មហា​បាតុកម្ម​អហិង្សា​ដែល​រៀបចំ​ឡើង​ដោយ​គណបក្ស​ប្រឆាំង។

ពលរដ្ឋ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ ដែល​ឃើញ​ហេតុការណ៍​នេះ ឲ្យ​ដឹង​ថា កម្លាំង​នគរបាល និង​កងរាជអាវុធហត្ថ​ប្រមាណ ២០​នាក់ ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ ឈរ​ឃ្លាំមើល​រថយន្ត​ដឹក​អ្នក​ដំណើរ​គ្រប់​ប្រភេទ​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​៣ ចូល​មក​រាជធានី​ភ្នំពេញ ត្រង់​ចំណុច​ផ្លូវ​កែង​ក្បែរ​វត្ត​ស្លែង។
ប្រភព​ដដែល​បញ្ជាក់​ថា កម្លាំង​ចម្រុះ​ទាំង​នោះ​បាន​បញ្ជា​ឲ្យ​អ្នក​ដំណើរ​ទាំង​អស់​ចុះ​ពី​រថយន្ត​បន្ទាប់​មក​ឆែកឆេរ​ក្នុង​រថយន្ត​ទាំង​នោះ ឆែកឆេរ​ទាំង​កាបូប​ខោអាវ​របស់​អ្នក​ដំណើរ និង​សួរ​នាំ​អ្នក​ដំណើរ​ម្តងៗ​ម្នាក់ ពី​គោលដៅ​និង​បំណង​ដែល​ពួកគាត់​ធ្វើ​ដំណើរ​ចូល​រាជធានី​ភ្នំពេញ៖ «ឆែក​ហ្នឹង​មិន​មែន​ឆែក​ធម្មតា​ទេ គឺ​ឆែក​ទាំង​ធុង​ទឹកកក ហើយ​រើ​ឥវ៉ាន់​ដែល​មាន​វ៉ាលី គឺ​ឆែក​មើល​ទាំង​អស់ ឆែក​សព្វ​បែប​យ៉ាង ហើយ​បាន​ឲ្យ​ចេញ​ដំណើរ​ទៅ។ អ៊ីចឹង​សកម្មភាព​ហ្នឹង មើល​ទៅ​ធ្វើ​ខ្លាច​បង​ប្អូន​មក​ពី​ខាង​ឆ្ងាយៗ​មក​ចូល​រួម អ៊ីចឹង​ធ្វើ​នេះ​ធ្វើ​តឹង​សម្បើម​ហើយ​ប្លែក កម្លាំង​ដាក់​មក​ច្រើន​មាន​ទែន​ប្លែក​នៅ​ផ្លូវ​បំបែក»
ពលរដ្ឋ​រូប​នោះ​បញ្ជាក់​ថា កម្លាំង​សមត្ថកិច្ច​ចម្រុះ​មិន​បាន​ប្រាប់​ពី​គោលបំណង​ដែល​ឆែកឆេរ​ក្នុង​រថយន្ត​ទេ។ ប៉ុន្តែ​សកម្មភាព​នេះ ត្រូវ​បាន​អ្នក​ធ្វើ​ដំណើរ​គ្រប់​គ្នា​សង្ស័យ​ថា ជា​ការ​ឆែកឆេរ​និង​សួរ​នាំ​ចង់​ដឹង​ពី​ពលរដ្ឋ​ដែល​មាន​បំណង​ចង់​ឡើង​មក​ធ្វើ​មហា​បាតុកម្ម។
មិន​ខុស​គ្នា​ដែរ ពលរដ្ឋ​ម្នាក់​នៅ​រស់​នៅ​ម្ដុំ​ព្រែកព្នៅ ឈ្មោះ ឈន់ ភឿន បញ្ជាក់​ថា សមត្ថកិច្ច​ចម្រុះ​មាន​នគរបាល និង​កងរាជអាវុធហត្ថ​ប្រមាណ ២០​នាក់ ក៏​បាន​ប្រចាំការ​ឆែកឆេរ​រថយន្ត​ឈ្នួល​នៅ​ចំណុច​ក្រោម​ស្ពាន​ព្រែកព្នៅ តាម​បណ្ដាល​ផ្លូវ​ជាតិ​លេខ​៥។ ការ​ឆែកឆេរ​នេះ​ខុសប្លែក​ពី​រាល់​ដង ហើយ​រូបភាព​ស្រដៀង​គ្នា​នឹង​ការ​ឆែកឆេរ​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៣​ដែរ។
លោក ឈន់ ភឿន ជឿ​ថា ការ​ឆែកឆេរ​របស់​កម្លាំង​ចម្រុះ​ពេល​នេះ មិន​មែន​ជា​ការ​ឆែកឆេរ​រក​អាវុធ​ជាតិ​ផ្ទុះ​នោះ​ទេ។ ប៉ុន្តែ​អាច​ជា​ការ​ឆែកឆេរ​រារាំង​ពលរដ្ឋ​ពី​តាម​បណ្ដា​ខេត្ត​ដែល​ចង់​ចូល​រួម​ធ្វើ​បាតុកម្ម​ជាមួយ​គណបក្ស​ប្រឆាំង៖ «ប្រហែល​ជា​គេ​មិន​ឲ្យ​ប្រជាពលរដ្ឋ​ចូល​ក្នុង​ក្រុង​ច្រើន​ក្នុង​ថ្ងៃ​បាតុកម្ម បើ​តាម​ខ្ញុំ​យល់ ព្រោះ​ស្ថានភាព​នេះ​វា​មិន​ដែល​មាន»
កម្លាំង​ចម្រុះ​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ចំណុច​សំខាន់ៗ​ក្នុង​រាជធានី​ភ្នំពេញ ជាពិសេស​នៅ​តាម​ផ្លូវ​ជាតិ​ចូល​មក​ក្នុង​ក្រុង ដូចជា​ផ្លូវ​ជាតិ​លេខ​៣ ផ្លូវ​ជាតិ​លេខ​៤ ផ្លូវ​ជាតិ​លេខ​៥ និង​ផ្លូវ​ជាតិ​លេខ​១។ ផ្លូវ​ជាតិ​លេខ​២ ត្រង់​រង្វង់​មូល​ព្រះនារាយណ៍ ក៏​មាន​កម្លាំង​ចម្រុះ​ប្រមាណ​ជិត ២០​នាក់ ប្រចាំការ​ខុស​ប្លែក​សព្វ​ដង​ដែរ។ ការ​ឆែកឆេរ​រថយន្ត និង​សួរ​នាំ​អ្នក​ដំណើរ​ពេល​ចូល​មក​រាជធានី​ភ្នំពេញ គឺ​ចំ​ពេល​ដែល​មហា​បាតុកម្ម​អហិង្សា​របស់​គណបក្ស​ប្រឆាំង​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៧ ខែ​កញ្ញា ខាង​មុខ ប្រសិន​បើ​គ្មាន​ការ​ប្រែប្រួល។
វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​លោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ សួរ​នាំ​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី៥ ខែកញ្ញា។ តែ​បើ​តាម​ការ​អះអាង​ពី​អ្នក​នាំ​ពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក ខេង ទីតូ បញ្ជាក់​ថា ការ​ឆែកឆេរ​រថយន្ត​ឈ្នួល​នេះ ជា​វិធានការ​ឆែកឆេរ​រក​អាវុធ​ដើម្បី​ការពារ​សន្តិសុខ ស្ថិរភាព សណ្ដាប់ធ្នាប់​សាធារណៈ។
លោក ខៀវ សុភ័គ៖ «ក្នុង​ស្ថានភាព​ដែល​មាន​ការ​ប្រមូល​ផ្ដុំ​គ្នា​រវាង​គណបក្ស​មួយ​ទៀត។ យើង​ឆែកឆេរ​ក្រែង​មាន​ការ​បង្កប់​អាវុធ​គ្រឿង​ផ្ទុះ​អី​ទេ ការពារ​សន្តិសុខ ស្ថិរភាព រួម​ស្ថានការណ៍​ក្ដៅ​ហ្នឹង។យើង​អត់​មាន​ឃាត់​គាត់​ទេ​មាន​ច្បាប់​ធ្វើ​បាតុកម្ម​ត្រឹមត្រូវ​អ៊ីចឹង គឺ​មាន​តែ​ការពារ​គាត់»
លោក​បញ្ជាក់​ថា នេះ​ជា​វិធានការ​ចាស់ ប៉ុន្តែ​រឹត​បន្តឹង​បន្ថែម​នៅ​ពេល​ដែល​មហា​បាតុកម្ម​ខិត​ជិត​មក​ដល់ ហើយ​ការ​ឆែកឆេរ​នេះ​នឹង​ត្រូវ​ធ្វើ​ឡើង​បន្ត​រហូត​ដល់​រដ្ឋាភិបាល​ថ្មី​បង្កើត​ឡើង​បាន។
អ្នក​សម្របសម្រួល​បណ្ដាញ​រួបរួម​ដើម្បី​គណនេយ្យភាព​សង្គម​នៅ​អាស៊ី​បូព៌ា​និង​ប៉ាស៊ីហ្វិក លោក សន ជ័យ យល់​ឃើញ​ថា ការ​រឹត​បន្តឹង​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សិទ្ធិ​សេរីភាព​នៃ​ការ​ដើរ​ហើរ​របស់​ពលរដ្ឋ។ លោក​ចង់​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​បំពេញ​ភារកិច្ច​តាម​វិជ្ជាជីវៈ​ដោយ​ឯករាជ្យ ពិសេស​ត្រូវ​ធានា​ថា ការងារ​របស់​កម្លាំង​ប្រដាប់​អាវុធ​ទាំង​អស់ ធ្វើ​ដើម្បី​ប្រយោជន៍​ជាតិ​ជា​ធំ ហើយ​សកម្មភាព​ណា​រារាំង​សិទ្ធិ​សេរីភាព​ពលរដ្ឋ​ដែល​ធានា​ដោយ​ច្បាប់​ត្រូវ​បញ្ឈប់​ជា​បន្ទាន់៕

No comments:

Post a Comment

yes