សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, October 16, 2013

អាជ្ញាធរគណបក្សប្រជាជនភូមិក្រសាំងឃុំទឹកជ្រៅស្រុកតំបែខេត្តកំពង់ចាមដើរផ្តិតមេដៃពលរដ្ឋយកពន្ធដី

លោក ម៉ៅ មុន្នីវណ្ណ តំណាងរាស្រ្តជាប់ឆ្នោត និងជាអនុប្រធានគណបក្ស
សង្គ្រោះជាតិ ខេត្តកំពង់ចាម

ស្តាប់សម្លេង


បើតាមសេចក្តីរាយការណ៏របស់ពលរដ្ឋរស់នៅភូមិក្រសាំង ឃុំទឹកជ្រៅ ស្រុកតំបែ ខេត្តកំពង់​ចាម បានឲ្យដឹងថា កាលពីថ្ងៃទី១៥ តុលា អនុក្រុមគណបក្សប្រជាជន​ ឈ្មោះ រិន ដែលទទួល បញ្ជាពីលោក ស៊ុន សេន មេភូមិក្រសាំង របស់គណបក្សប្រជាជន បានដើរផ្តិតមេដៃរបស់ប្រ​ជា​​ពលរដ្ឋនៅក្នុងភូមិ ដើម្បីយកពន្ធដី ។

លោក ម៉ៅ ម៉េន ប្រជាពលរដ្ឋរស់នៅភូមិក្រសាំង ឃុំទឹកជ្រៅ បានឲ្យដឹងថា ការដែលអនុក្រុម គណបក្សប្រជាជន ដើរផ្តិតមេដៃពីពលរដ្ឋដើម្បីយកពន្ធដីនេះ គឺគេធ្វើការចោទប្រកាន់មកលើ គណបក្សសង្គ្រោះជាតិ ថា មកពីគណបក្សសង្គ្រោះជាតិ ដើរផ្តិតមេដៃពលរដ្ឋដើម្បីយកទៅប្តឹង នៅអង្គការសហប្រជាជាតិ ឲ្យប្រទេសម្ចាស់ជំនួយកាត់ប្រាក់ជំនួយមកលើរដ្ឋាភិបាលគណ​បក្សប្រជាជន ដូច្នេះហើយរដ្ឋាភិបាលគណបក្សប្រជាជន ត្រូវតែយកពន្ធដីលើពលរដ្ឋ ។

ចំណែកលោក ម៉ៅ មុន្នីវណ្ណ តំណាងរាស្រ្តជាប់ឆ្នោត និងជាអនុប្រធានគណបក្សសង្គ្រោះជាតិ ខេត្តកំពង់ចាម បានមានប្រតិ​កម្មចំពោះសកម្មភាពរបស់អនុក្រុមគណបក្សប្រជាជន ដើរផ្តិត​មេដៃពីពលរដ្ឋដើម្បីយកពន្ធ​ដី​ថា នេះគឺជាវប្បធម៌របស់គណបក្សប្រជាជនទៅហើយ ក្នុងការ​គាបសង្កត់មកលើប្រជា​ពលរដ្ឋ ហើយគេធ្វើរបៀបនេះ គឺស្របពេលដែលគណបក្ស​សង្គ្រោះ​ជាតិ កំពុងតែប្រមូលស្នាមមេដៃ ពលរដ្ឋដាក់ជូនអង្គការសហប្រជាជាតិ ដើម្បីឲ្យគណ​បក្ស​ប្រ​ជាជន គោរពនូវកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងដើម្បីឲ្យប្រទេសកម្ពុជា មានលទ្ធិ​ប្រជាធិបតេ​យ្យ ​សេរីពហុបក្ស ពិតប្រាកដឡើងវិញនោះ ។


ក៏ប៉ុន្តែយ៉ាងណាក៏ដោយ លោក ម៉ៅ មុន្នីវណ្ណ មានជំនឿយ៉ាងមុតមាំថា ប្រជាពលរដ្ឋខ្មែរលោក យល់ដឹងច្បាស់ណាស់ ចំពោះទង្វើរដែលគណបក្សប្រជាជនបានធ្វើ ហើយពលរដ្ឋពួក​គាត់​ក៏បាន និងកំពុងតែពួតដៃគ្នាដើម្បីលប់បំបាត់នូវអំពើអមនុស្សធម៌ ដែលគណបក្សប្រជាជន បាននិងកំពុងតែធ្វើនេះផងដែរ ។ 

លោក ម៉ៅ ម៉េន ប្រជាពលរដ្ឋរស់នៅភូមិក្រសាំង ឃុំទឹកជ្រៅ ស្រុកតំបែខាងលើ ក៏បានសម្តែង ការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះទង្វើដែលអាជ្ញាធរគណបក្សប្រជាជន បាននិងកំពុងតែ​ធ្វើ​នេះ ហើយលោកថា ប្រជាពលរដ្ឋទាំងអស់គឺចង់ឲ្យគណបក្សប្រជាជនរបស់លោក ហ៊ុន សែន គោរព​តាមពាក្យសន្យារបស់ខ្លួន ក្នុងការមិនយកព័ន្ធដីរបស់ប្រជាពលរដ្ឋ ព្រោះពលរដ្ឋគ្មាន​លទ្ធភាពក្នុងការបង់ពន្ធដីនោះឡើយ ។ 

ជាមួយគ្នានេះផងដែរ លោក​ ម៉ៅ មុន្នីវណ្ណ​​ អនុប្រធានគណបក្សសង្គ្រោះជាតិ ខេត្តកំពង់ចាម ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋរួបរួមគ្នាជាធ្លុងមួយ ដើម្បីតទល់ជាមួយនិងបុគ្គលដែល​ប្រើ​អំណាចប្តេសផ្តាស គាបសង្កត់មកលើបងប្អូន ហើយលោក ម៉ៅ មុន្នីវណ្ណ ក៏បានអំពាននាវដល់​ប្រជាពលរដ្ឋទាំងអស់ នៅពេលមានសកម្មភាពអវិជ្ជមានណាមួយ ពីសំណាក់អាជ្ញាធរ លោក​ស្នើឲ្យប្រជាពលរដ្ឋ​មេត្តាផ្តល់ព័ត៌មានទាំងនោះ មកដល់តំណាងរាស្រ្តជាប់ឆ្នោតរបស់​គណ​បក្សសង្គ្រោះជាតិ ដើម្បីថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ បានចុះទៅអន្តរាគមន៏​ជូនបង​ប្អូន​ទាន់ពេលវេលា ។ ( សម្លេង )

សូមជំរាបថា លោក រិន អនុក្រុមរបស់គណបក្សប្រជាជន ដែលទទួលបញ្ជាពីលោក ស៊ុន សេន មេភូមិក្រសាំង ដើរផ្តិតមេដៃពលរដ្ឋដើម្បីយកពន្ធដីនោះ គឺគេយកលើពន្ធដីផ្ទះ ពន្ធដី​ស្រែ​ចំការ ដែលមានផ្លង់រឹងទាំងអស់ ដែលទង្វើអាជ្ញាធររបស់គណបក្សប្រជាជនបានធ្វើនេះ គឺជាទង្វើរខុសច្បាប់ និងជាការគំរាមកំហែងពលរដ្ឋយ៉ាងពេញមុខ ខណៈដែលពលរដ្ឋ​បាននិង​កំពុងតែផុសផុលក្នុងការផ្តិតមេដៃតាមរយៈគណបក្សសង្គ្រោះជាតិ ដាក់ជូនអង្គការ​សហប្រជា​ជាតិ និងម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដើម្បីឲ្យគណបក្សប្រជា​ជន គោរពនូវ​ស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ក៏ដូចជាការជួយរកយុត្តិធម៌​ជូនប្រជា​ពលរដ្ឋខ្មែរម្ចាស់ឆ្នោត ដែលត្រូវបាន គជប និងគណបក្សប្រជាជនរួមដៃគ្នាលួចឆន្ទៈ​របស់ពួក​គាត់យ៉ាងអយុត្តិធម៌នោះ ៕    

No comments:

Post a Comment

yes