សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, October 14, 2013

ពលរដ្ឋខ្មែររស់នៅខេត្តអនធារីយ៉ូប្រទេសកាណាដារៀបចំកម្មវិធីរាត្រីសង្គ្រោះជាតិប្រមូលថវិការបានទឹកប្រាក់ចំនួន១៣.២៧៧ ដុល្លា

កម្មវិធីរាត្រីសង្គ្រោះ របស់ពលរដ្ឋខ្មែរនៅខេត្តអនធារីយ៉ូ ប្រទេសកាណាដា
 
 
ពលរដ្ឋខ្មែរនៅខេត្តអនធារីយ៉ូ ចូលថវិការដើម្បីជួយសង្គ្រោះពលរដ្ឋក្រីក្រ
ដោយទឹកជំនន់នៅកម្ពុជា និងដើម្បីទ្រទ្រង់មហាបាតុកម្មអហិង្សារបស់គណ
បក្សសង្គ្រោះជាតិថ្ងៃ២៣តុលា២០១៣
ស្តាប់សម្លេង


ដោយមើលឃើញពីការលំបាករបស់ប្រជាពលរដ្ឋ ក្រីក្រដែលរងគ្រោះដោយទឹកជំនន់ នៅក្នុង ប្រទេសកម្ពុជា ប្រជាពលរដ្ឋខ្មែររស់នៅប្រទេសកាណាដា ខេត្តអនធារីយ៉ូ បានមូលមតិគ្នារៀប ចំកម្មវិធីរាត្រីសង្គ្រោះជាតិ ដើម្បីប្រមូលថវិការជួយដល់ពលរដ្ឋក្រីក្រ រងគ្រោះដោយទឹកជំនន់ តាមរយៈគណបក្សសង្គ្រោះជាតិ និងមួយផ្នែកទៀត សម្រាប់ទ្រទ្រ​ង់មហាបាតុកម្មអហិង្សា​របស់​គណបក្សសង្គ្រោះជាតិ នៅថ្ងៃទី២៣ តុលា ២០១៣ខាងមុខនេះ ។

សូមជំរាបថា នៅក្នុងកម្មវិធីរាត្រីសង្គ្រោះជាតិ គឺមានការអញ្ជើញចូលរួមពីសំណាក់គណៈកម្មា ធិការវត្តអនធារីយ៉ូ  សមាគមខ្មែរកម្ពុជាក្រោមខេត្តអនធារីយ៉ូ ខ្មែរកម្ពុជាក្រោមរស់នៅក្រុងហា មីនតុន មរណៈសង្គ្រោះជាតិក្រុងតូរ៉ុនតូ តំណាងមូលនីធិសង្គ្រោះជាតិ និងថ្នាក់ដឹកនាំរបស់ គណបក្សសង្គ្រោះជាតិ ក្រុងតូរ៉ុនតូ​ ព្រមទាំងប្រជាពលរដ្ឋខ្មែររស់នៅខេត្តអនធារីយ៉ូ ចូលរួមជា ច្រើននាក់​ ដែលធ្វើឲ្យកម្មវិធីរាត្រីសង្គ្រោះជាតិ ប្រព្រឹត្តទៅដោយរលូន និងជោគជ័យបំផុត ដូច ជាការគ្រោងទុក ។ 


ជាមួយគ្នានេះផងដែរ ថវិការដែលរាយអង្គាសបាននៅក្នុងកម្មវិធីរាត្រីសង្គ្រោះជាតិ ដែលប្រ ព្រឹត្តទៅកាលពីយប់ថ្ងៃទី១២ តុលា ដើម្បីជួយពលរដ្ឋរងក្រីក្រគ្រោះដោយទឹកជំនន់ និង​សម្រាប់​ទ្រទ្រង់មហាបាតុកម្មអហិង្សារបស់គណបក្សសង្គ្រោះជាតិ ថ្ងៃទី២៣ តុលា បានចំនួន ១២.៦៣២ដុល្លា ក្នុងនោះតាមរយៈលោក ឌី វ៉ន ដែលជាអ្នកផ្តួចផ្តើមគំនិតប្រមូលថវិការ ជួយ ពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងសម្រាប់ទ្រទ្រង់មហាបាតុកម្មអហិង្សារបស់គណបក្ស សង្គ្រោះជាតិ ថ្ងៃ២៣ តុលា នៅខាងស័រហាំ ក្រុងតូរ៉ុនតូ បានចំនួន៦៤៥ដុល្លា ដូច្នេះទឺកប្រាក់ សរុប​ទាំងអស់បានចំនួន១៣.២៧៧ដុល្លា ។

ដើម្បីកាន់តែច្បាស់លោក គីន សុងតាយយីមគ្រី តំណាងពលរដ្ឋខេត្តអនធារីយ៉ូ ប្រទេស​កាណាដា ដែលជាអ្នករៀបចំកម្មវិធីរាត្រីសង្គ្រោះជាតិ ក្នុងចំណោមអ្នករៀបចំជាច្រើនរូបទៀត​លោកបានមានប្រសាសន៏បញ្ជាក់បន្ថែមយ៉ាង​ដូច្នេះ​ថា ៖ ( សម្លេង )

គួរជំរាបថា បើទោះបីជាពេលនេះ ទឹកជំនន់​បានស្រកចុះបន្តិចទៅហើយក្តី តែការរស់នៅ​របស់ប្រជាពលរដ្ឋក្រីក្រដែលរងគ្រោះ​​ នៅតែលំបាកនិងជួបការខ្វះខាតយ៉ាងខ្លាំងដដែល ដូច្នេះគណបក្សសង្គ្រោះជាតិ សូមអំពាវនាវដល់សប្បុរសជនទាំងក្នុង និងក្រៅប្រទេសទាំង​អស់ មេត្តាជួយឧបត្ថមជាថវិការក្តី ស្បៀងអាហារក្តី ជួយដល់ពលរដ្ឋក្រីក្រ ដែលរងគ្រោះ ដោយ​ទឹកជំនន់ជាបន្តបន្ទាប់ទៀត ដើម្បីជួយសំរួលបានមួយផ្នែកនូវជីវភាពរស់នៅរបស់​ពួក​គាត់​ដែលកំពុងជួបទុកការលំបាកយ៉ាងខ្លាំងនោះ  ។

ជាមួយគ្នានោះផងដែរ គណបក្សសង្គ្រោះជាតិ ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះពលរដ្ឋខ្មែររស់នៅខេត្តអនធារីយ៉ូ ប្រទេសកាណា ដែលបានរៀបចំកម្មវិធីរាត្រី​សង្គ្រោះជាតិ ប្រមូលបានថវិការចំនួន១៣.២៧៧ដុល្លា សម្រាប់ជួយពលរដ្ឋរងគ្រោះដោយទឹក ជំនន់ និងសម្រាប់ទ្រទ្រង់មហាបាតុកម្មអហិង្សារបស់គណបក្សសង្គ្រោះជាតិ ថ្ងៃទី២៣ តុលា ២០១៣ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋខ្មែររស់នៅបណ្តាប្រទេសជាច្រើនទៀត និងពលរដ្ឋខ្មែរ​រស់នៅក្នុងស្រុក ដែលបានរៃអង្គាសប្រមូលថវិការ គ្រឿងឧបភោគបរិភោគ ជួយដល់ពលរដ្ឋ​ក្រីក្រ ដែលរងគ្រោះដោយទឹកជំនន់ ក៏ដូចជាការធ្វើសមាជមហាជន និងមហាបាតុកម្មនានា នាពេលកន្លងមក សូមបងប្អូនជូបតែនិងពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខ ពលៈ កុំបី​ឃ្លៀង​ឃ្លាតឡើយ ។

ទុក្ខលំបាករបស់ប្រជាពលរដ្ឋ គឺជាទុក្ខលំបាលរបស់គណបក្សសង្គ្រោះជាតិ ព្រោះគណបក្ស សង្គ្រោះជាតិ កើតឡើងពីប្រជាពលរដ្ឋខ្មែរ ហើយគណបក្សសង្គ្រោះជាតិ តម្កល់ផលប្រ​យោជន៏ជាតិ និងពលរដ្ឋជាធំ ៕ 


រូបភាពខ្លះនៃកម្មវិធីរាត្រីសង្គ្រោះជាតិ ខេត្តអនធារីយ៉ូ ប្រទេសកាណាដា

 
 

No comments:

Post a Comment

yes