សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, October 17, 2013

លោក​សម រង្ស៊ី​៖គណបក្ស​ប្រជាជន​កម្ពុជា​ទទួលស្គាល់​ចំណុច​​ខ្លាំង​របស់​បក្ស​សង្គ្រោះ​ជាតិ​ករណីគ.ជ.ប​​

លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ

ប្រធាន​គណបក្សសង្គ្រោះជាតិ ​បាន​​ប្រាប់​ប្រជា​ពលរដ្ឋ​​ខ្មែរ​អាមេរិក​ថា កាល​ដែល​គណបក្ស​ប្រជាជន​​កម្ពុជា ស្នើ​សុំ​​ឲ្យ​មាន​ការ​កែ​ទម្រង់ ​គ.ជ.ប បន្ទាប់​​​ពី​​គណបក្ស​សង្គ្រោះ​​ជាតិ​បាន​ទាម​ទារ​នោះ គឺ​ជា​​ការ​ទទួល​ស្គាល់​កំហុស​របស់ ​គ.ជ.ប ថា​​រៀបចំ​​ការ​បោះឆ្នោត​កន្លង​​មក ​ពុំមាន​ភាព​សេរី​ និង​​ត្រឹម​ត្រូវ​ឡើយ។​
​បណ្ដាញ​​​ផ្សាយ​ព័ត៌មាន​កម្ពុជា CMN ដែល​មាន​មូល​ដ្ឋាន​នៅសហរដ្ឋ​​​អាមេរិក បាន​ស្រង់​សម្តីប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក​​សម​ រង្ស៊ី នៅ​ក្នុង​វេទិកា​របស់​​ពលរដ្ឋ​​ខ្មែរ​​អាមេរិកថា​ ដោយ​សារ​តែ​ជំហរ​​របស់​​គណបក្ស​សង្គ្រោះ​​ជាតិ​រឹង​មាំ ហើយ​​មាន​​ការ​គាំទ្រ​ប្រជាជន​​កម្ពុជា ជា​​ម្ចាស់​ឆ្នោត ទើប​គណបក្ស​ប្រជាជន​​កម្ពុជា ទទួល​យក​​ការ​ស្នើ​សុំ​​កែ​ទម្រង់​​គណៈ​កម្មាធិការ​​ជាតិ​​រៀប​ចំ​​ការ​បោះ​ ឆ្នោត គ.ជ.ប ។ លោក ​សម ​រង្ស៊ី បន្ត​ថា បើ​ទោះ​ជា​យ៉ាង​ណា គណបក្ស​សង្គ្រោះ​​ជាតិ មិន​ទាន់​​ទុក​ចិត្ត​​ថា គណបក្ស​​ប្រជាជន​​កម្ពុជា ដែល​​មាន​​ឆន្ទៈ​​ដូច​នេះ​មាន​​ភាព​​សុច្ច​​រឹត​កម្រិត​​ណា​​នោះ​​ទេ។

​គណបក្ស​​ប្រជាជន​​កម្ពុជា ដែល​​គ្រោង​​កែ​​ទម្រង់​​ការ​​បោះ​ឆ្នោត​​គឺ​​ចំនួន​​៥​ចំណុច រួមមាន ស្នើ​ធ្វើ​វិសោធនកម្ម​ច្បាប់ ស្តីពី​​ការបោះ​ឆ្នោត ច្បាប់​ស្តីពី​គណបក្ស​​នយោបាយ បទ​បញ្ជា និង​​នីតិវិធី​នៃ​ការបោះឆ្នោត​។ ស្នើ​សេចក្តីព្រាងច្បាប់​ស្តីពី​ថវិកា​​គណបក្ស​នយោបាយ​។ គណបក្ស​​ប្រជាជន​​កម្ពុជា ប្រកាន់​​​គោល​ការណ៍​​បើកចំហ និង​ទទួល​យក​មក​សិក្សា​នូវ​​អនុសាសន៍​​នានា​​ទាំង​​ជាតិ និង​​អន្តរ​ជាតិ ទាក់​ទង​​នឹង​ការបោះ​ឆ្នោត​។ បង្កើត​​យន្ត​ការ​​ដើម្បី​សិក្សា​​​ស្រាវជ្រាវ បង្កើតឲ្យ​បាន​​ក្រប​ខ័ណ្ឌ​កែ​​ទម្រង់​​ការ​​បោះ​ឆ្នោត ស្រប​តាម​​គោល​ការណ៍​​ប្រជាធិបតេយ្យ សេរី ត្រឹម​ត្រូវ និង​យុត្តិធម៌ ជាដើម​៕


ប្រភពពី VOD

No comments:

Post a Comment

yes