សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, October 17, 2013

​កម្លាំង​សមត្ថកិច្ចចាប់ផ្តើម​បំបែកប្រជា​សហគមន៍​ដីធ្លី​នៅ​លើ​ផ្លូវ​ព្រះមុនីវង្ស​​


កម្លាំង​សមត្ថកិច្ច​រាប់រយ​នាក់ នៅ​ព្រឹក​ម៉ោងជាង​៩​និង​៣០​នា​ទីនេះ ចាប់ផ្តើមប្រតិបត្តិការបំបែកប្រ​ជា​សហគមន៍​ដីធ្លី ខណៈ​ពលរដ្ឋទាំងនោះ បាន​បិទផ្លូវ​ព្រះមុនីវង្ស ខាង​មុខ​សាលា​រាជធានី​ភ្នំពេញ  ដើម្បី​ជំរុញ​ឲ្យមាន​ដំណោះស្រាយ​ធ្លី​។​
​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ប្រជាពលរដ្ឋ​ប្រមាណ​ជា​៦០​នាក់ មក​ពី​សហគមន៍​អតីត​អ្នក​បុរី​កីឡា បឹងកក់ និង​៣៤៧ បាន​ប្រមូលផ្តុំ​នៅ​ខាង​មុខ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​រក​ដំណោះស្រាយ​ដីធ្លី ។​ពលរដ្ឋ បាន​លើក​បដា និង​ស្រែក​ទាមទារ​ពី​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​។
​កន្លងទៅ ប្រជា​សហគមន៍​បឹងកក់ និង​បុរី​កីឡា ដែល​មាន​ជម្លោះ​ដីធ្លី​ដ៏​រាំ​រ៉ៃ តែងតែ​បរាជ័យ​ជួប​អភិបាល​រាជធានី​ភ្នំពេញ  លោក ប៉ា សុជាតិ​វង្ស ក្នុងការ​ទាមទារ​រក​ដំណោះស្រាយ​។​
​អតីត​អ្នក​បុរី​កីឡា អះអាងថា ពួកគេ​៤៥​គ្រួសារ​ក្នុង​ចំណោម ១០៧​គ្រួសារ មិនទាន់​បាន​ទទួល​សំណង​ពី​ក្រុមហ៊ុន​ផាន​អ៊ី​ម៉ិច ហើយ​កំពុង​រស់នៅ​កន្លែងចាស់ ដែល​ពួកគាត់​ធ្លាប់​រស់នៅ​មុន​ពេល​ក្រុមហ៊ុន បាន​បណ្ដេញចេញ​កាលពីដើមឆ្នាំ​២០១២​។

ចំណែក​ការអូសបន្លាយ​ទំនាស់​ដីធ្លី​របស់ ប្រជា​សហគមន៍​បឹងកក់ តាំងពី​ឆ្នាំ​២០០៧ រហូតមកដល់​ពេល​បច្ចុប្បន្ន​នេះ ដោយសារ​មាន​ប្រជាពលរដ្ឋ ជាង​៦០​គ្រួសារ​ទៀត មិនទាន់​ទទួលបាន​សំណង ឬ​ដំណោះស្រាយ​សមរម្យ ពី​ក្រុម​ស៊ូ​កា​គូ​អ៊ី​ន ដែល​ទទួលបាន​សិទ្ធិ​អភិវឌ្ឍ​តំបន់ ហើយ​ពលរដ្ឋ​នៅតែ​បន្ត​តវ៉ា​៕


ប្រភពពី VOD

No comments:

Post a Comment

yes