សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, October 13, 2013

ពលរដ្ឋ​នៅ​​កន្លែង​​ប៉ះទង្គិច​:បុរស​មាន​កាំភ្លើងនោះបម្រុងបាញ់​លោកស្រីមួរសុខហួរនិងលោករ៉ុងឈុន

ជនបង្កប់ ដែលបង្ករឲ្យមានបញ្ហាក្ន្ងងការប្រារព្វទិវាគ្រូបង្រៀនពិភពលោក
បំរុងចាញ់លោកស្រី មូរ សុខហួរ និងលោក រ៉ុង ឈុន

កាំភ្លើងជនបង្កប់ដែលយកមកធ្វើសកម្មភាពបំរុងបាញ់ប្រហារ
លោកស្រី មូរ សុខហួរ និងលោក រ៉ុង ឈុន

ប្រជាពលរដ្ឋ ដែលចូលរួម ក្នុងការជួបជុំ របស់សមាគម គ្រូបង្រៀន ឯករាជ្យ និង បានឃើញហេតុ ការណ៍ ប៉ះទង្គិច រវាង ក្រុម​កងសន្តិសុខ របស់​សមាគម​ គ្រូបង្រៀន​ កម្ពុជា​ឯករាជ្យ ជាមួយបុរស ម្នាក់ ដែលមានកាំភ្លើង​ជាប់ខ្លួន ហើយចូល​យកពីព័ត៌មាន បានបញ្ជាក់ថា បុរសម្នាក់នេះ បានកាន់កាំ ភ្លើង បម្រុងបាញ់លោកស្រី មួរ សុខហួរ និង លោករ៉ុងឈុន តែត្រូវអ្នកចូលរួម ដ៏ទៃទៀត ប្រទាញ់កាំ ភ្លើង ហើយព្រួតវាយតែម្តង។

ប្រភពព័ត៌មាន​បានបន្តថា ក្រោយប៉ះទង្គិច សមត្ថកិច្ច បានអន្តរាគមន៍ មិនអោយប្រើអំពើរហិង្សា លើ បុរសម្នាក់នេះ។​គេមិនទាន់​អាចបញ្ជាក់ អត្តសញ្ញាណ​បុរសម្នាក់ នេះនៅឡើយទេ ក្រៅពីបង្ហាញថា បុរសម្នាក់នេះ មានកាតកាសែត និង មាន​កាំភ្លើងជាប់ខ្លួន។ វិទ្យុវាយោអែហ្វអឹម នៅមិនទាន់អាច ទាក់ទង សមត្ថកិច្ច អោយបំភ្លឺបានឡើយ ចំពោះបញ្ហានេះ។ យ៉ាងណា ក៏ដោយ គេមិនទាន់ដឹងថា អ្វីជាគោលបំណង ពិតប្រាកដឡើយ របស់បុរសដែលមានកាំភ្លើងរូបនេះ ៕

No comments:

Post a Comment

yes