សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, October 9, 2013

កុមារី​កម្សត់​យំ​ស្ដាយ​ស្រណោះ​សៀវភៅ ទទឹក


ដៃ​ទាំង​ពីរ​ស្រវា​ បើក​សៀវភៅ​របស់​ខ្លួន​ ខណៈ​ដំណក់​ទឹក​​​ភ្នែក​​​ហូរ​ឆ្លាក់​មក​លើ​ផែន​ថ្ពាល់​​ ក្នុង​ពេល​ដំណាល​គ្នា។ ​ទាំង​​នេះ​​គឺ​ជា​រូបភាព​របស់​កុមារី​កម្សត់​ម្នាក់​ ដែល​​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ Facebook ជា​ច្រើន​ ចែក​ចាយ​តៗ​គ្នា​ នឹក​អាណិត​ដល់​កុមារី​ម្នាក់​​ ដែល​បាន​យំ​ ព្រោះ​សៀវភៅ​របស់​ខ្លួន​​ទទឹក​ជោក​ដោយ​សារ​ទឹក​ភ្លៀង។

កុមារី​ ដែល​​មើល​ទៅ​ទំនង​ស្រឡាញ់​ការ​សិក្សា​ម្នាក់​នេះ​ត្រូវ​បាន​​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ Facebook ​ម្នាក់​បញ្ចេញ​យោបល់​ថា​៖ “សៀវភៅ​ថ្មី​អាច​ទិញ​បាន​ប៉ុន្តែ​មេរៀន​ ដែល​ប្អូន​ខំ​សរសេរ​ វា​ មិន​ងាយ​ ​បាន​មក​វិញ​ទេ.​ អញ្ចឹង​ហើយ​បាន​សោក​ស្តាយ”។

​លោក​ ​​​Chan Pisith de Phal អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ម្នាក់​ទៀត​​បាន​សរសេរ​ថា​៖ “ឃើញ​រូប​នេះ​នឹង​ឃើញ​ដល់​ខ្ញុំ​កាល​ពី​ថ្នាក់​ទី១​ ខ្ញុំ​យំ​ពេល​សៀវភៅ​ តែ​មួយ​របស់​ខ្ញុំ​ឆេះ​ដោយ​សារ​ភ្លើង​ចង្កៀង”។
អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ម្នាក់​ទៀត​បាន​សរសេរ​ថា​៖​ “មើល​ទៅ​គួរ​ឲ្យ​​ខ្លោច​ចិត្ត​ណាស់​ ទុក​របស់​នាង​ក៏​ដូច​ជា​ទុក​របស់​យើង​ទាំង​អស់​គ្នា​ដែរ”៕

No comments:

Post a Comment

yes